អន្តរជាតិ

ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកទិវាពលកម្មអន្តរជាតិឆ្នាំ២០២៦ ច្រកចេញចូលដែននានាទូទាំងប្រទេសចិនមានភាពមមាញឹក ការធ្វើទេសចរណ៍នៅចិនបង្ហាញពីភាពទាក់ទាញកាន់តែខ្លាំងឡើង

Published

on

53 Views

ជាមួយនឹងការអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការរវាងប្រទេសចិន និងរុស្ស៊ី នៅច្រកចេញចូលដែនផ្លូវគោកហ៊ុនឈុន ដែលជាច្រកចេញចូលដែនដីគោកតែមួយគត់នៅក្នុងខេត្តជីលីនដែលបើកចំពោះប្រទេសរុស្ស៊ី ចំនួនអ្នកទេសចរចេញចូលដែនមានការកើនឡើងជាបន្តបន្ទាប់ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនេះ។ លោកស្រី ឡារីសា អ្នកទេសចររុស្ស៊ី បាននិយាយថា “គោលនយោបាយលើកលែងទិដ្ឋាការមានភាពងាយស្រួលណាស់ហើយគ្រប់យ៉ាងនៅទីនេះសុទ្ធតែល្អទាំងអស់”។

ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកទិវាពលកម្មអន្តរជាតិ តំបន់ទេសភាពសំខាន់ៗរបស់ទីក្រុងស៊ីអានមានភ្ញៀវទេសចរបរទេសជាច្រើន ។ ភ្ញៀវទេសចរបរទេសមួយចំនួនធំបានទៅទស្សនា​តំបន់ទេសភាពកំពែងទីក្រុងស៊ីអាន ដើម្បីទទួលបទពិសោធពីភាពទាក់ទាញនៃរាជធានីបុរាណនេះ ។ ទេសចរអូស្ត្រាលីលោក អាម៉ុន បានបង្ហាញចំណាប់អារម្មណ៍ចំពោះវប្បធម៌ចិន និង​បាន​និយាយ​ថា ចង់ស្វែងយល់បន្ថែមអំពីប្រវត្តិសាស្ត្រចិន។

ច្រកចេញចូលដែន ហឺគូ ក្នុងខេត្តយូណាន គឺជាច្រកចេញចូលដែនផ្លូវគោកធំជាងគេនៅ តាមតំបន់​​ព្រំដែនចិន-វៀតណាមក្នុង​ខេត្ត​យូណាន ។ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកទិវាពលកម្មអន្តរជាតិ វាបានក្លាយជាច្រកចេញចូលដែនចម្បងសម្រាប់ភ្ញៀវទេសចរវៀតណាមជាច្រើនដែលមកដើរកម្សាន្តនៅខេត្តយូណាន។ តាមការព្យាករណ៍ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកទិវាពលកម្មអន្តរជាតិឆ្នាំ២០២៦នេះ ចំនួនមនុស្សចេញចូលដែនពីច្រកចេញចូលដែនហឺគូ នឹងមានលើសពី ១០ម៉ឺននាក់៕

Leave a Reply

Your email address will not be published. Required fields are marked *

twenty + 14 =

ពេញនិយម

Exit mobile version