អន្តរជាតិ

អគ្គ​រដ្ឋបាលគយចិនចាត់វិធានការជាច្រើនដើម្បីផ្តល់ភាពងាយស្រួលដល់ការនាំចូលទំនិញពីទ្វីបអាហ្វ្រិក

Published

on

43 Views

ចាប់ពីថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៦ តទៅ  ប្រទេសចិនចាប់ផ្តើមអនុវត្តវិធានការពន្ធគយ សូន្យចំពោះបណ្ដា​ប្រទេសអាហ្វ្រិកចំនួន ៥៣ ប្រទេសដែលមានទំនាក់ទំនងការទូតជាមួយចិន។ ពេលថ្មីៗនេះ មន្ត្រីពាក់ព័ន្ធរបស់អគ្គ​រដ្ឋបាលគយចិនបានផ្តល់ការពន្យល់លម្អិតអំពីការអនុវត្តវិធានការនេះ ។

លោកស្រី Guo Xueyan ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃអគ្គ​រដ្ឋបាលគយចិន បានថ្លែងថា វិធានការពន្ធគយសូន្យគឺជានិមិត្តសញ្ញាសំខាន់មួយនៃការលើកកម្ពស់គុណភាព និងកម្រិតនៃកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិននិងអាហ្វ្រិក។ ដើម្បីអនុវត្តវិធានការនេះ អគ្គ​រដ្ឋបាល​គយចិនបានបង្កើតបទប្បញ្ញត្តិពាក់ព័ន្ធស្តីពីការគ្រប់គ្រងប្រភពដើម ដោយបញ្ជាក់ពីស្តង់ដារវិនិច្ឆ័យពីប្រភពដើមនៃទំនិញ និងនីតិវិធីសម្រាប់ការទទួលបានការអនុគ្រោះ។ អគ្គ​រដ្ឋបាល​គយចិននៅបានបង្កើត និងដាក់ឱ្យដំណើរការតាម​អនឡាញ​នូវ​ប្រព័ន្ធចេញវិញ្ញាបនបត្រអំពីប្រភពដើមសម្រាប់ប្រទេសអាហ្វ្រិកដែលមានទំនាក់ទំនងការទូតជាមួយចិន ដោយលើកលែងការដាក់វិញ្ញាបនបត្រជាក្រដាសអំពីប្រភពដើមរបស់សហគ្រាសនៅពេលស្នើសុំការនាំចូល។ ក្នុងពេលជាមួយគ្នានេះ ប្លុកពិសេសសម្រាប់ការអនុវត្តគ្រប់ជ្រុងជ្រោយនូវវិធានការពន្ធគយសូន្យសម្រាប់បណ្ដាប្រទេសអាហ្វ្រិកដែលមានទំនាក់ទំនងការទូតជាមួយចិនត្រូវបានបន្ថែមនៅលើ”វេទិកាសេវាកម្មប្រភពដើមទំនិញ​របស់អគ្គ​រដ្ឋបាល​គយចិន”។ ទាក់ទងនឹងការត្រួតពិនិត្យ​ផលិតផលកសិកម្ម អគ្គ​រដ្ឋបាលគយចិនបានធ្វើឱ្យប្រសើរឡើងនូវ “ច្រកបៃតង” សម្រាប់ការនាំចូលផលិតផលកសិកម្ម ដោយអនុវត្តការគ្រប់គ្រងតាមថ្នាក់ហានិភ័យសម្រាប់ផលិតផលពាក់ព័ន្ធដែលនាំចូល​ប្រទេសចិន។ ក្រោមបុរេលក្ខខណ្ឌនៃ​ការធានាខាងសុវត្ថិភាព វិធានការទាំងនេះ​នឹង​ជំរុញការនាំ​ចូលផលិតផលកសិកម្មអាហ្វ្រិកដែលមានគុណភាពខ្ពស់ និងមានសុវត្ថិភាពកាន់តែច្រើនទៅក្នុងទីផ្សារចិន៕

Leave a Reply

Your email address will not be published. Required fields are marked *

seven − one =

ពេញនិយម

Exit mobile version