អន្តរជាតិ

រដ្ឋបាល ត្រាំ​ លក់​សព្វាវុធតម្លៃ​​ជាង ៨.៦ប៊ីលានដល់​ប្រទេសមជ្ឈិមបូព៌ា ដោយ​មិនឆ្លងសភា​

Published

on

71 Views

រដ្ឋបាល​ ដូណាល់ ត្រាំ​ បាន​រំលង​ការពិនិត្យឡើង​វិញ​របស់​សភាអាម៉េរិក​ ដើម្បីអនុម័តការលក់​សម្ភារៈយោធា​តម្លៃ​សរុប​ជាង ៨.៦ប៊ីលាន​ដុល្លារ​ដល់អ៊ីស្រាអែល កាតា គុយវ៉ែត និងអារ៉ាប់រួម​​ នាពេល​ថ្មីៗ​នេះ​។

យោងតាម​ភ្នាក់​ងារ​សារព័ត៌មាន​រ៉យ​ទ័រ​ ចេញផ្សាយនៅ​ថ្ងៃ​ទី​២ឧសភានេះថា ការប្រកាសរបស់​ក្រសួង​ការ​បរទេស​ ​​បានកើតឡើង​ពេល​សង្គ្រាមរបស់​​អាម៉េរិក​និងអ៊ីស្រាអែលប្រឆាំង​នឹងអ៊ីរ៉ង់ ក្នុង​រយៈពេលប្រាំបួនសប្តាហ៍​ចាប់​តាំង​ពី​ការចាប់ផ្តើម​និងជាងបីសប្តាហ៍​ចាប់តាំងពីបទឈប់បាញ់ដ៏ផុយ​ស្រួយបានចូលជាធរមាន។

រដ្ឋ​មន្ត្រីការបរទេស​ លោក​ Marco Rubio បាន​កំណត់ថា « មាន​អាសន្ន​ដែលតម្រូវឱ្យមានការលក់ជាបន្ទាន់​ដល់ប្រទេសទាំងនោះ​ ដែល​លើកលែងតម្រូវការពិនិត្យឡើងវិញ​តាម​ស្តង់​ដារ​របស់​សភា​»។

ការ​អនុម័តទាំងនោះ​រួមមានការលក់ប្រព័ន្ធការពារមីស៊ីល​ Patriot ឡើងវិញ​ សម្រាប់យោធាទៅកាន់ប្រទេសកាតា មានតម្លៃ ៤.០១ ប៊ីលានដុល្លារ និងប្រព័ន្ធ​អាវុធសម្លាប់​ដោយ​ភាពជាក់លាក់​ខ្ពស់ ​(APKWS) មានតម្លៃ ៩៩២.៤ លានដុល្លារ។

គួរ​បញ្ជាក់​ថា ការលក់នេះ​ក៏រួមបញ្ចូលទាំងប្រព័ន្ធ​បញ្ជាការប្រយុទ្ធ​រួម​បញ្ចូលគ្នាសម្រាប់ប្រទេសគុយវ៉ែតមានតម្លៃ ២.៥ ប៊ីលានដុល្លារ និង APKWS សម្រាប់​ប្រទេសអ៊ីស្រាអែលក្នុងតម្លៃ ៩៩២.៤ លានដុល្លារ​។

ក្រសួងការបរទេស​ក៏បានអនុម័តការ​លក់ APKWS ទៅ​ឱ្យប្រទេស​អារ៉ាប់រួម ក្នុងតម្លៃ ១៤៧.៦លានដុល្លារ​ផង​ដែរ​៕

Leave a Reply

Your email address will not be published. Required fields are marked *

one × three =

ពេញនិយម

Exit mobile version