អន្តរជាតិ

ទស្សនៈ លោក ថៃ នរៈសត្យា ៖«វិបត្តិពិភពលោកបច្ចុប្បន្ន និងសង្គ្រាមបរមាណូ!»

Published

on

60 Views

ស្របពេលដែលស្ថានភាពពិភពលោកកំពុងរញ៉េរញ៉ៃដោយការមិនទុកចិត្តគ្នាក្នុងបក្សពួក និងភូមិសាស្ត្រនយោបាយនៃសម័យឌីជីថលនេះ វាមិនមែនកើតឡើងត្រឹមតែក្មេងទំនើង និងចាស់ទំនើងទេ … ប្រទេសទំនើង និងមហាអំណាចទំនើងក៏កំពុងតែកើតមានឡើងដែរ។

គិតទៅដល់អតីតភាពរបស់ អ៊ីរ៉ង់ ដែលជាអតីតមហាអធិរាជាណាចក្រពែក៍(Perse)ដ៏អស្ចារ្យមួយដែរនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ គិតដល់ព្រះចៅអធិរាជ Alexander the great នៃ Macedonia , Napoleon Bonaparte នៃបារាំង, Genghis khan នៃម៉ុងហ្គោលី , Jayawarman Vll នៃកម្ពុជា ។ល។ ក៏នឹកឃើញដល់សូចនាករ indicator នៃបណ្តាជីវិតនិងវត្ថុទាំងឡាយទាំងអស់ដែលប្រដឹស្ថកើតមាន នៅលើរូបភពនៃលោកធម៌ដែលមិនទៀងទាត់អ្វីសោះក្នុងវាលវដ្តសង្សារនេះ។

នឹកឃើញដល់វិការភាពរបស់មហាអំណាចទាំងឡាយពីមុនៗ ដែលបានស្រកស្រុតឥទ្ធិពល ឬដួលរលំជាបន្តបន្ទាប់តាមដំណាក់កាលខ្លះ ដោយសារតែការភ្លេចខ្លួន ការទ្រោលទៅមុខទៀតលែងរួចដោយខ្សោះកម្លាំងដូចពាក្យខ្មែរមួយឃ្លាថាដាំចង្ក្រានមិនប្រមាណឆ្នាំងជាដើម…។ យន្តហោះ ហោះបានតែក្នុងកម្រិតសមត្ថភាពហោះហើរដែលបច្ចេកវិទ្យាអនុញ្ញាតិតែប៉ុណ្ណោះ ការហោះហើរលើសពីនេះវាគឺជាការប្រមាទ negligence វានឹងគេចមិនផុតពីស្ថានភាពជួបគ្រោះមហន្តរាយ ឬវិនាសកម្មដែលជាក្រិត្យក្រមធម្មជាតិជាក់ជាមិនខាន។ មិនចង់និយាយថាប្រទេសណា មហាអំណាចណា ឬភពណាអាចលិចចុះ ឬលេចឡើងទេ! គ្រាន់តែចង់រំលេចឲ្យឃើញថា មានតែអ្វីដែលខ្ពស់ទេដែលអាចធ្លាក់ចុះ ហើយមានតែអ្វីដែលទាបទេដែលអាចលូតឡើងទៅទីខ្ពស់ ឬក៏វានៅតែក្រេះក្រិនតូចទាប ដូចសុភាសិតខ្មែរយើងមួយដែលបានពោលទុករួចមកហើយថា”ទាមិនដែលឡើងទ្រោក”ជារៀងរហូតទៅនោះ!។

ប្រៀបធៀបរវាងការបរិយាយខាងលើទៅនឹងរឿងហេតុពិភពលោកសព្វថ្ងៃ យើងឃើញមានមហាអំណាចខ្លះ ប្រទេសខ្លះ ដូចជាអាមេរិក អ៊ីស្រាអែល អ៊ីរ៉ង់ រុស្ស៊ី អ៊ុយក្រែនជាដើម។ល។ដែលកំពុងមានជម្លោះ ព្រមទាំងប្រទេសមួយចំនួនទៀតផងដែរ ដែលបាននិងកំពុងតែដើរជាន់លើគន្លងនោះ។ … ដោយមិនអាចធ្វើការនិទស្សន៍បាន យើងបានត្រឹមតែគិតយ៉ាងតុញតុះ ហើយរង់ចាំអ៊ុតមើលលទ្ធផលរបស់វា ជាបន្តទៅទៀតតែប៉ុណ្ណោះ។

ទោះបីជាដឹងថារឿងនេះមានតែអ្នកនយោបាយទេដែលដឹងជ្រាលជ្រៅជាងយើង ប៉ុន្តែយើងពិតជានៅសល់ចំណុចកក់ក្តៅខ្លះដែរ ដោយយើងនៅតែយល់ថាពពួកមហាអំណាចបាចជីវិតមនុស្សក្នុងសង្គ្រាមទាំងនោះ មិនទាន់ចង់ស្លាប់ក្នុងសង្គ្រាមនុយក្លេអ៊ែ Nuclear war ជាមួយប្រទេសក្រីក្រតោកយ៉ាកទាំងឡាយក្នុងពេលនេះទេ អាចនិយាយម៉្យាងទៀតបានថា វិវាទកម្មនានានៃបច្ចុប្បន្នកាលនេះ ទោះបីជាច្របូកច្របល់យ៉ាងណាក៏ដោយ ក៏នៅមិនទាន់ដល់កម្រឹតផ្ទុះសង្គ្រាមបរមាណូ ដែលជាថ្ងៃអវសាន្តរបស់ពិភពលោកយើងនេះ Zero population on the grounth នៅឡើយដែរ !៕

Leave a Reply

Your email address will not be published. Required fields are marked *

1 × 5 =

ពេញនិយម

Exit mobile version