អន្តរជាតិ
អាម៉េរិកស្ទាក់ចាប់នាវាដឹកប្រេងអ៊ីរ៉ង់ចំនួនបីគ្រឿងនៅក្នុងដែនទឹកអាស៊ី
យោធាអាម៉េរិកស្ទាក់ចាប់នាវាដឹកប្រេងអ៊ីរ៉ង់ចំនួនបីគ្រឿងនៅក្នុងដែនទឹកអាស៊ី ហើយកំពុងបង្វែរទិសដៅរបស់នាវាទាំងនោះចេញពីទីតាំងរបស់វានៅជិតប្រទេសឥណ្ឌា ម៉ាឡេស៊ី និងស្រីលង្កា។
បើតាមសារព័ត៌មានរ៉យទ័របានរាយការណ៍នៅថ្ងៃទី២៣ ខែមេសានេះថា កម្តៅនៅច្រកសមុទ្រហ័រមូសនៅតែបន្ត ដោយពេលថ្មីៗនេះ ទីក្រុងវ៉ាស៊ីនតោនបានដាក់ការបិទផ្លូវពាណិជ្ជកម្មរបស់អ៊ីរ៉ង់តាមសមុទ្រ ខណៈដែលអ៊ីរ៉ង់បានបាញ់ទៅលើនាវាផ្សេងៗ ដើម្បីរារាំងមិនឱ្យធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូសទៅកាន់ឈូងសមុទ្រមជ្ឈិមបូព៌ា។
ការបិទច្រកសមុទ្រហ័រមូសនេះបានរំខានដល់ការផ្គត់ផ្គង់ប្រេង និងឧស្ម័នមួយភាគប្រាំរបស់ពិភពលោក និងបណ្តាលឱ្យមានវិបត្តិថាមពលសកល។
ដោយឡែក អ៊ីរ៉ង់ក៏បានចាប់នាវាកុងតឺន័រពីរគ្រឿងវិញផងដែរ ដែលកំពុងស្វែងរកការចាកចេញពីឈូងសមុទ្រតាមរយៈច្រកសមុទ្រហ័រមូសកាលពីថ្ងៃពុធ បន្ទាប់ពីពួកគេបានបាញ់ទៅលើនាវាទាំងនោះ ហើយអ៊ីរ៉ង់ ថែមទាំងបានរឹបអូសនាវា១គ្រឿងទៀតជាលើកដំបូងរបស់ខ្លួនចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម៕