អន្តរជាតិ

ម៉ាឡេស៊ី៖​ ផ្ទះបណ្តែតទឹកជាង១០០០ខ្នងត្រូវបានឆាបឆេះ ខណៈពលរដ្ឋជាង៩,០០០ នាក់បាត់បង់ផ្ទះសម្បែង

Published

on

95 Views

(ក្រុងកូឡាឡាំពួរ)៖ កាលពីព្រឹកព្រលឹមថ្ងៃអាទិត្យម្សិលមិញនេះ គ្រោះអគ្គិភ័យដ៏ធំមួយបានឆាបឆេះសហគមន៍នៅតាមតំបន់ឆ្នេរនៃកោះ Borneo ប្រទេសម៉ាឡេស៊ី ដោយបានបំផ្លាញផ្ទះសម្បែងប្រមាណ ១,០០០ ខ្នង និងបង្កឱ្យប្រជាពលរដ្ឋជាង ៩,០០០ នាក់ ត្រូវជម្លៀសខ្លួនចេញ។

យោងតាមទីភ្នាក់ងារ AP អគ្គិភ័យនេះបានចាប់ផ្ដើមឆាបឆេះតាំងពីព្រលឹមស្រាងៗនាថ្ងៃអាទិត្យ នៅក្នុងស្រុក Sandakan ហើយបានរីករាលដាលយ៉ាងឆាប់រហ័សតាមជួរផ្ទះឈើដែលសាងសង់ខ្ពស់ៗពីលើផ្ទៃទឹកសមុទ្រ។

នាយកដ្ឋានបង្ការ និងសង្គ្រោះអគ្គិភ័យ បានពន្យល់ថា ស្ថានភាពខ្យល់បក់ខ្លាំង រួមផ្សំនឹងសំណង់ផ្ទះដែលនៅកៀកគ្នាខ្លាំង គឺជាកត្តាដែលធ្វើឱ្យភ្លើងឆេះកាន់តែខ្លាំង ខណៈដែលផ្លូវចូលតូចចង្អៀត និងស្ថានភាពទឹកនាច បានធ្វើឱ្យក្រុមសង្គ្រោះមានការលំបាកយ៉ាងខ្លាំងក្នុងការចូលទៅកាត់ផ្ដាច់អណ្ដាតភ្លើង។

ពាក់ព័ន្ធនឹងអគ្គីភ័យនេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានបញ្ជាក់ថា ស្ថាប័នសហព័ន្ធ និងរដ្ឋកំពុងសហការគ្នាផ្ដល់ជំនួយសង្គ្រោះបន្ទាន់ដល់ក្រុមគ្រួសារដែលរងគ្រោះ ខណៈដែលភូមិបណ្ដែតទឹកទាំងនោះភាគច្រើនជាសហគមន៍ដែលមានចំណូលទាប និងខ្វះខាតហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ដែលធ្វើឱ្យពួកគេកាន់តែងាយរងគ្រោះក្នុងឧប្បត្តិហេតុបែបនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *

thirteen − ten =

ពេញនិយម

Exit mobile version