អន្តរជាតិ

លក្ខខណ្ឌ ១០ចំណុចរបស់អ៉ីរ៉ង់ ដើម្បីបញ្ចប់សង្រ្គាមជាមួយអាម៉េរិក

Published

on

46 Views

(តេហេរ៉ង់)៖ អ៉ីរ៉ង់ នៅថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦ បានអះអាងថាខ្លួនសម្រេចបានជោគជ័យដ៏ធំធេង និងបានបង្ខំឱ្យសហរដ្ឋអាម៉េរិកទទួលយកលក្ខខណ្ឌ ១០ចំណុចរបស់ខ្លួន។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខជាតិកំពូលអ៉ីរ៉ង់។

បើតាមប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ Mehr លក្ខខណ្ឌ១០ចំណុចរបស់អ៉ីរ៉ង់រួមមាន៖

១. ធានាថាអ៉ីរ៉ង់នឹងមិនរងការវាយប្រហារសាជាថ្មី

២. ការបន្តគ្រប់គ្រងរបស់អ៉ីរ៉ងលើច្រកសមុទ្រ Hormuz

៣. ការទទួលស្គាល់សិទ្ធិចម្រាញ់អ៊ុយរ៉ាញ៉ូមរបស់អ៉ីរ៉ង់

៤. ដកទណ្ឌកម្មចម្បងទាំងអស់

៥. ដកទណ្ឌកម្មបន្ទាប់បន្សំទាំងអស់

៦. លុបចោលរាល់ដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខ UN ប្រឆាំងនឹងអ៉ីរ៉ង់

៧. លុបចោលរាល់ដំណោះស្រាយរបស់ក្រុមប្រឹក្សាភិបាលនៃទីភ្នាក់ងារថាមពលអាតូមមិកអន្តរជាតិប្រឆាំងនឹងអ៉ីរ៉ង់

៨. សងសំណងជួសជុលការខូចខាតដោយសារសង្រ្គាម

៩. ដកកងកម្លាំងប្រយុទ្ធអាមេរិកចេញពីតំបន់

១០. បញ្ឈប់អរិភាពលើគ្រប់សមរភូមិទាំងអស់ក្នុងនោះរួមមានទាំងលីបង់៕

Leave a Reply

Your email address will not be published. Required fields are marked *

1 + eight =

ពេញនិយម

Exit mobile version