អន្តរជាតិ

ចិន និងរុស្ស៊ី បដិសេធមិនឱ្យ​ UN ធនាសន្តិសុខការដឹកជញ្ជូន​តាម​ច្រកសមុទ្រ Hormuz

Published

on

43 Views

ប្រទេសចិន និងរុស្ស៊ី បានវេតូបដិសេធសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ដែលលើកទឹកចិត្តរដ្ឋនានាឲ្យសម្របសម្រួលដើម្បីការពារការដឹកជញ្ជូនពាណិជ្ជកម្មនៅក្នុងច្រកសមុទ្រហ័រមូស ដែលវិធានការនេះហាក់ដូចជាលម្អៀងប្រឆាំងនឹងអ៊ីរ៉ង់ ខណៈឯកអគ្គរដ្ឋទូតរបស់ទីក្រុងវ៉ាស៊ីនតោនប្រចាំនៅអង្គការសហប្រជាជាតិ បានអំពាវនាវដល់ «ប្រទេសដែលមានទំនួលខុសត្រូវ» ឲ្យចូលរួមជាមួយសហរដ្ឋអាម៉េរិកក្នុងការធានាសុវត្ថិភាពផ្លូវទឹកនេះ។ នេះបើយោងតាមអង្គភាពរ៉យទ័រចុះនៅថ្ងៃទី៧ ខែមេសានេះ។

ក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិក ១៥ប្រទេស បានបោះឆ្នោតគាំទ្រ ១១ សំឡេងលើសេចក្តីសម្រេចដែលដាក់ចេញដោយប្រទេសបារ៉ែន ដោយមានពីរសំឡេងប្រឆាំង(ចិន និងរុស្ស៊ី) និងពីរសំឡេងអនុប្បវាទ។

យ៉ាងណាក៏ដោយ តម្លៃប្រេងបានកើនឡើងចាប់តាំងពីអាម៉េរិក និងអ៊ីស្រាអែលបានវាយប្រហារអ៊ីរ៉ង់នៅចុងខែកុម្ភៈ បង្កឱ្យមានជម្លោះដែលបានអូសបន្លាយអស់រយៈពេលជាងប្រាំសប្តាហ៍ ខណៈដែលទីក្រុងតេអេរ៉ង់បានបិទច្រកសមុទ្រដែលពីមុនជាផ្លូវសម្រាប់ប្រេង និងឧស្ម័នធម្មជាតិរាវប្រហែលមួយភាគប្រាំនៃពិភពលោកនោះ។

ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសបារ៉ែន លោក Abdullatif bin Rashid Al Zayani បានលើកឡើងថា «សេចក្តីសម្រេចបើកច្រកសមុទ្រនេះមិនទាន់ត្រូវបានអនុម័តនៅឡើយទេ ដោយសារតែសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខបានបោះឆ្នោតបដិសេធ។

ការវេតូនេះ ធ្វើឱ្យប្រទេសបារាំង និងឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំអង្គការសហប្រជាជាតិ លោក Mike Waltz បានចេញមុខថ្កោលទោសរុស្ស៊ី និងចិន ដោយប្រកាសថា «គ្មាននរណាម្នាក់គួរអត់ឱនចំពោះរឿងនោះទេ។ ពួកគេកំពុងកាន់សេដ្ឋកិច្ចពិភពលោកដោយកាំភ្លើង។ ប៉ុន្តែសព្វថ្ងៃនេះ រុស្ស៊ី និងចិនពិតជាអត់ឱនចំពោះក្រុមទាំងនោះ។ ពួកគេបានគាំទ្ររបបមួយដែលស្វែងរកការបំភិតបំភ័យរដ្ឋឈូងសមុទ្រឱ្យចុះចូល ទោះបីជាវាធ្វើបាបប្រជាជនរបស់ខ្លួនក៏ដោយ»៕

Leave a Reply

Your email address will not be published. Required fields are marked *

four × five =

ពេញនិយម

Exit mobile version