អន្តរជាតិ

អាម៉េរិក និងអ៉ីរ៉ង់ ប្រកាសឈប់បាញ់២សប្ដាហ៍ មុនឱសានវាទមួយម៉ោង

Published

on

49 Views

(វ៉ាស៊ីនតោន)៖ អាម៉េរិក និងអ៉ីរ៉ង់ នៅទី៧ ខែមេសានេះ បានយល់ព្រមឈប់បាញ់គ្នារយៈពេល ២សប្ដាហ៍ តែមួយម៉ោងប៉ុណ្ណោះមុនឱសានវាទកម្ទេចអ៉ីរ៉ង់របស់លោក ត្រាំ ត្រូវបានផុតកំណត់។ ទន្ទឹមនេះ ទីក្រុងតេហេរ៉ង់បានអះអាងពីជ័យជម្នះរបស់ខ្លួនថាបានបង្ខំឱ្យសហរដ្ឋអាមេរិកទទួលយកលក្ខខណ្ឌ១០ ចំណុចរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក ត្រាំ បាននិយាយថាលោកបានពិភាក្សាជាមួយមេដឹកនាំប៉ាគីស្ថាន ដែលជាអ្នកជួយសម្របសម្រួលរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ និងដែលបានស្នើឡើងនូវបទឈប់បាញ់រយៈពេល ២សប្ដាហ៍។ លោក ត្រាំ បានគូសបញ្ជាក់លើបណ្ដាញទំនាក់ទំនងសង្គមថាលោកបានសម្រេចចិត្តពន្យារពេលការទម្លាក់គ្រាប់បែកលើអ៉ីរ៉ង់ ដោយឈរលើ មូលដ្ឋានកិច្ចសន្ទនាជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif និងប្រមុខកងទ័ពប៉ាគីស្ថាន លោក Asim Munir។

ក្រុមប្រឹក្សាសន្តិសុខកំពូលអ៉ីរ៉ង់ ក៏បានទទួលស្គាល់ពីការឈានដល់បទឈបបាញ់ផងដែរ ដោយមានការយល់ព្រមពីមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Mojtaba Khamenei ហើយបាន បញ្ជាក់ថាកិច្ចចរចារវាងសហរដ្ឋអាម៉េរិក និងអ៉ីរ៉ង់នៅចាប់ផ្ដើមនៅថ្ងៃទី១០នេះក្នុងទីក្រុងអ៉ីស្លាម៉ាបាដ។ ដោយឡែក ប្រព័ន្ធផ្សព្វផ្សាយអាម៉េរិក និងអ៉ីស្រាអែល ក៏បានរាយការណ៍ដែរថាអ៉ីស្រាអែលក៏បានយល់ព្រមទទួលយកបទឈប់បាញ់ដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *

fifteen − 8 =

ពេញនិយម

Exit mobile version