Uncategorized
ចារកម្មកូរ៉េខាងត្បូង៖ កូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង Kim Ju Ae នឹងស្នងតំណែងពីឪពុក
ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង បានទម្លាយថាកូនស្រីជំទង់របស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នឹងស្នងតំណែងពីឪពុក ស្របពេលថ្មីៗនាងកំពុងបើកបររថក្រោះជាមួយឪពុកខ្លួននៅកន្លែងវឹកហាត់។
ក្រុមស៊ើបការណ៍សម្ងាត់ជាតិ (NIS) បានឱ្យដឹងថា រូបភាពរបស់ Kim Ju Ae មានអាយុប្រហែល ១៣ឆ្នាំ កំពុងបើកបររថក្រោះគឺមានបំណងបង្ហាញពីសមត្ថភាពយោធារបស់នាង និងបំបាត់ការសង្ស័យលើអ្នកស្នងតំណែងស្ត្រីផ្សេងៗទៀតដែលមានអំណាចនៅក្នុងដៃ។
ចាប់តាំងពីខែមុន ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA តែងតែផ្សាយរូបថតរបស់លោក គីម និងកូនស្រី បើកបររថក្រោះថ្មី បាញ់កាំភ្លើងនៅទីលានបាញ់កាំភ្លើង និងប្រើប្រាស់កាំភ្លើងខ្លី។
ការបង្ហាញបែបនេះ គឺដូចគ្នាទៅនឹងលោក គីម ជុងអ៊ុន ក្នុងអំឡុងដើមទសវត្សរ៍ឆ្នាំ ២០១០ នៅពេលដែលលោកកំពុងត្រៀមខ្លួនដើម្បីស្នងតំណែងពីឪពុករបស់លោកផ្ទាល់។
ទោះជាយ៉ាងណាក៏ដោយ លោក Hong Min អ្នកវិភាគនៅវិទ្យាស្ថានកូរ៉េសម្រាប់ការបង្រួបបង្រួមជាតិកូរ៉េខាងត្បូង បានលើកឡើងថា ការបង្ហាញខ្លួនរបស់ Ju Ae ក្នុងរថក្រោះតែម្នាក់ឯងមិនគ្រប់គ្រាន់ដើម្បីសន្និដ្ឋានថានាងត្រូវបានបញ្ជាក់ថាជាអ្នកស្នងតំណែងរបស់លោកគីមនោះទេ ដោយកត់សម្គាល់ថានាងបានបង្ហាញខ្លួនជាមួយឪពុករបស់នាងជាជាងដោយឯករាជ្យ មិនដូចការបង្ហាញខ្លួនជាយោធាតែម្នាក់ឯងរបស់លោកគីមជុងអ៊ុនក្នុងអំឡុងពេលនៃការរៀបចំខ្លួនឡើងស្នងតំណែងរបស់លោកនោះឡើយ៕
THIS PICTURE WAS MADE AVAILABLE BY A THIRD PARTY. AFP CAN NOT INDEPENDENTLY VERIFY THE AUTHENTICITY, LOCATION, DATE AND CONTENT OF THIS IMAGE. /