អន្តរជាតិ

អាម៉េរិកប្រើយន្ដហោះជាង១៧០គ្រឿង ក្នុងការជួយសង្រ្គោះពីឡុត ដែលអ៉ីរ៉ង់បាញ់ទម្លាក់

Published

on

61 Views

(វ៉ាស៊ីនតោន)៖​ អាម៉េរិកបានប្រើប្រាស់យន្ដហោះយោធាជាង ១៧០គ្រឿង នៅក្នុងប្រតិបត្តិការជួយសង្រ្គោះពីឡុតយន្ដហោះចម្បាំងមួយគ្រឿងដែលត្រូវបានអ៉ីរ៉ង់បាញ់ទម្លាក់។ នេះបើយោងតាមប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានឱ្យដឹងកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦នេះ។

លោក ត្រាំ បានបញ្ជាក់ថាយន្ដហោះ ២១គ្រឿងត្រូវបានប្រើនៅក្នុងប្រតិបត្តិការជួយសង្រ្គោះពីឡុត ទី១ និង១៥៥គ្រឿងត្រូវបានប្រើប្រាស់ក្នុងប្រតិបត្តិការជួយសង្រ្គោះពីឡុតទី២។ លោក បន្ថែមថាយន្ដហោះយោធាដឹកជញ្ជូន២គ្រឿងបានជាប់ផុងក្នុងខ្សាច់ ហើយយោធាអាម៉េរិកបានសម្រេចចិត្តបំផ្ទុះកម្ទេចយន្ដហោះទាំង២គ្រឿងនេះចោល ប្រសើរជាងទុកឱ្យធ្លាក់ក្នុងដៃអ៉ីរ៉ង់។

កាលពីសប្ដាហ៍មុន យន្តហោះចម្បាំងអាមេរិក F-15E ១គ្រឿង ត្រូវបានអ៉ីរ៉ង់បាញ់ទម្លាក់។ F-15E មានពីឡុតបញ្ជា២នាក់ ម្នាក់ជាអ្នកបើកយន្ដហោះ និងម្នាក់ទៀតជាអ្នកបញ្ជាលើប្រព័ន្ធអាវុធរបស់យន្ដហោះចម្បាំងនេះ។ F-15E អាចហោះក្នុងល្បឿន ៣០១៨គីឡូម៉ែត្រ ក្នុងមួយម៉ោង និងអាចផ្ទុកគ្រាប់បែកទម្ងន់ ២០ ០០០ផោន ឬជាង ៩០៧១គីឡូម៉ែត្រ។

ទន្ទឹមគ្នានេះ អ៉ីរ៉ង់បានអះអាងថាពួកគេបានកម្ទេចយន្ដហោះ C-130 ២គ្រឿងរបស់អាមេរិក រួមទាំងឧទ្ធម្ភាគចក្រ Black Hawk ២គ្រឿង ក្នុងខេត្ត Isfahan អំឡុងពេលអាម៉េរិកបើកប្រតិបត្តិការជួយសង្រ្គោះយោធារបស់ខ្លួន៕

Leave a Reply

Your email address will not be published. Required fields are marked *

six + 18 =

ពេញនិយម

Exit mobile version