អន្តរជាតិ
ត្រាំថានឹងកម្ទេចអ៊ីរ៉ង់ឱ្យក្លាយជាឋាននរក បើគ្មានកិច្ចព្រមព្រៀងជាមួយអាម៉េរិកក្នុងពេល៤៨ម៉ោងខាងមុខ
(អាម៉េរិក)៖ ប្រធានាធិបតី ដូណាល់ ត្រាំ បានព្រមានជាថ្មីម្តងទៀតទៅកាន់អ៊ីរ៉ង់ថា លោកបានទុកពេលឱ្យអ៊ីរ៉ង់ដប់ថ្ងៃដើម្បីធ្វើកិច្ចព្រមព្រៀង ឬបើកច្រកសមុទ្រហ័រមូស លោកថាពេវេលាជិតអស់ហើយ ដោយ ៤៨ម៉ោងខាងមុខនេះបើគ្មានកិច្ចព្រមព្រៀងណាមួយជាមួយសហរដ្ឋអាម៉េរិកនោះទេ អាម៉េរិកនឹងបំផ្លាញ កម្ទេចអ៊ីរ៉ង់ទាំងមូលឱ្យក្លាយជាឋាននរកទាំងស្រុង។ ការព្រមានរបស់លោកនេះធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់បានបន្តបិទច្រកសមុទ្រហ័រមូស និងឱសានវាទរយៈពេល១០ថ្ងៃរបស់លោកត្រាំលើអ៊ីរ៉ង់នឹងផុតកំណត់ក្នុងពេលដ៏ខ្លីខាងមុខនេះ៕
អន្តរជាតិ
ប្រធានាធិបតីបារាំងសរសេរជាភាសាខ្មែរ អរគុណនាយករដ្ឋមន្ត្រីកម្ពុជា និងបញ្ជាក់ពីទំនាក់ទំនងកាន់តែរឹងមាំជាមួយកម្ពុជា
ប្រធានាធិបតីបារាំងលោក អេម៉ានុអែល ម៉ាក្រុង (Emmanuel Macron) បានសរសេរលើបណ្ដាញសង្គម X របស់លោកថ្លែងអំណរគុណនាយករដ្ឋមន្ត្រីកម្ពុជាជាភាសាខ្មែរ និងបានបញ្ជាក់ពីចំណងទំនាក់ទំនងដែលកាន់តែរឹងមាំរវាងបារាំង និងកម្ពុជា។
តាមសំណេររបស់លោកជាភាសាខ្មែរបានឱ្យដឹងថា «សូមអរគុណលោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត សម្រាប់ការចូលរួមក្នុងកិច្ចប្រជុំកំពូល One Health កាលពីម្សិលមិញនៅទីក្រុងល្យុង និងសម្រាប់ការពិភាក្សារបស់យើងនៅថ្ងៃនេះនៅទីក្រុងប៉ារីស។ រវាងកម្ពុជា និងបារាំង ប្រវត្តិសាស្ត្ររបស់យើងមានជម្រៅយ៉ាងខ្លាំង ហើយកាន់តែរឹងមាំឡើងនៅក្នុងវិស័យថាមពល សុខាភិបាល និងបេតិកភណ្ឌ»។
ប្រធានាធិបតីបារាំង បានបញ្ជាក់ថាលោកនឹងធ្វើដំណើរមកកម្ពុជាក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ ដែលជាឱកាសបន្ថែមមួយទៀត ដើម្បីពង្រឹងទំនាក់ទំនងដែលភ្ជាប់ កម្ពុជា-បារាំង ឱ្យកាន់តែខ្លាំងឡើង។
គួរជម្រាបដែរថា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូលស្ដីពីសុខភាពតែមួយ (One Health Summit) នៅទីក្រុងលីយ៉ុង និងទស្សនកិច្ចការងារ នៅទីក្រុងប៉ារីសប្រទេសបារាំងចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០៦នេះ។
កម្ពុជាគឺជារដ្ឋសមាជិកនៃក្រុមប្រទេសនិយាយភាសាបារាំង អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF)នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនៅចុងឆ្នាំ២០២៦នេះ៕





អន្តរជាតិ
ត្រឹម១ថ្ងៃ! អ៊ីស្រាអែល វាយប្រហារជាង១០០លើក ផ្តាច់ជីវិតមនុស្សជិត ៣០០នាក់ និងជាង ១០០០នាក់រងរបួសនៅលីបង់
ទោះអាម៉េរិកនិងអ៊ីរ៉ង់ ព្រមព្រៀងគ្នាឈប់បាញ់មែន ប៉ុន្តែអ៊ីស្រាអែលបើងាកទៅវាយប្រហារប្រទេសលីបង់។ ត្រឹមមួយថ្ងៃប៉ុណ្ណោះ លោក នេតានយ៉ាហ៊ូ បានទម្លាក់គ្រាប់បែកសម្លាប់ជនជាតិលីបង់ ២៥៤នាក់ និង ១ ១៦៥នាក់ រងរបួសមិនញញើតដៃឡើយ។
យោងតាមសារអង្គភាព Al Jazeera បានចុះផ្សាយកាលពីថ្ងៃទី៨ខែមេសានេះថា កងទ័ពអ៊ីស្រាអែល បានបើកការវាយប្រហារទ្រង់ទ្រាយធំបណ្តាក់គ្នាជាង១០០លើក នៅទូទាំងប្រទេសលីបង់ ជាពិសេសទម្លាក់គ្រាប់បែកលើតំបន់ពាណិជ្ជកម្ម និងកន្លែងមានប្រជាជនរស់នៅកកកុញកណ្តាលទីក្រុង បេរូត។
កាវាយប្រហារនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល Israel Katz និយាយថា គឺគ្រាន់តែកំណត់គោលដៅលើក្រុម ហេសបូឡា តែប៉ុណ្ណោះ ប៉ុន្តែមិនលើកឡើងពីការបាត់បង់ជីវិតជនស៊ីវិលរាប់រយនាក់ ដែលមិនពាក់ព័ន្ធសង្គ្រាមឡើយ។
លោកបានបញ្ជាក់ថា «កងទ័ពអ៊ីស្រាអែល បានបើកការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយលើភេរវករហេសបូឡារាប់រយនាក់ នៅតាមមជ្ឈមណ្ឌលបញ្ជាការនានាទូទាំងប្រទេសលីបង់។ នេះគឺជាការវាយប្រហារប្រមូលផ្តុំដ៏ធំបំផុត ដែលក្រុមហេសបូឡាបានរងគ្រោះ ចាប់តាំងពីប្រតិបត្តិការ Beepers»។
សូមជម្រាបថា នេះគឺជាការវាយប្រហារបណ្តាក់គ្នាទ្រង់ទ្រាយធំបំផុតរបស់កងទ័ពអ៊ីស្រាអែលនៅទូទាំងប្រទេសលីបង់ ចាប់តាំងពីខ្លួនបើកប្រតិបត្តិការយោធាថ្មីនៅក្នុងប្រទេសមួយនេះ កាលពីថ្ងៃទី២ខែមីនា៕




អន្តរជាតិ
កម្តៅនៅវៀតណាមឡើងដល់ ៤២ អង្សាសេ
(វៀតណាម)៖ ប្រទេសវៀតណាមបានឈានចូលដល់ថ្ងៃទីពីរនៃរលកកម្តៅដ៏ខ្លាំងក្លាកាលពីថ្ងៃម្សិលមិញ ដោយសីតុណ្ហភាពនៅតាមបណ្តាខេត្តភាគខាងជើង និងភាគកណ្តាលបានកើនឡើងចន្លោះពី ១ ទៅ ២ អង្សាសេបន្ថែមទៀត បើធៀបនឹងថ្ងៃទី៦ ដែលធ្វើឱ្យតំបន់ជាច្រើនមានកម្តៅហក់ឡើងលើសពី ៤០ អង្សាសេ។
យោងតាមសេចក្ដីរាយការណ៍របស់កាសែត VN Express ខេត្ត Nghe An បានក្លាយជាចំណុចកណ្តាលនៃកម្តៅខ្លាំងបំផុតដោយកន្លែងខ្លះឡើងដល់ ៤២ អង្សាសេ ខណៈដែលទីក្រុងហាណូយមានសីតុណ្ហភាពខ្ពស់បំផុតប្រចាំឆ្នាំចន្លោះពី ៣៣ ទៅ ៣៦ អង្សាសេ ប៉ុន្តែដោយសារឥទ្ធិពលកម្តៅក្នុងទីក្រុង Urban heat island effect កម្រិតកម្តៅដែលមនុស្សមានអារម្មណ៍ជាក់ស្តែងអាចនឹងក្តៅជាងពី ២ ទៅ ៤ អង្សាសេ។
មជ្ឈមណ្ឌលជាតិព្យាករណ៍ជលសាស្ត្រ និងឧតុនិយមវៀតណាមវាយតម្លៃថា ស្ថានភាពនេះបណ្តាលមកពីតំបន់សម្ពាធទាបកម្តៅភាគខាងលិច រួមផ្សំជាមួយឥទ្ធិពលខ្យល់ជំនោរក្តៅស្ងួត (Foehn winds)។ រលកកម្តៅនៅភាគខាងជើងត្រូវបានគេរំពឹងថានឹងអូសបន្លាយរហូតដល់ថ្ងៃទី ១២ ខែមេសា ចំណែកតំបន់កណ្តាល និងភាគខាងត្បូងអាចបន្តក្តៅរហូតដល់ពាក់កណ្តាលខែ ឬចុងខែមេសា។
អាជ្ញាធរវៀតណាមបានចេញសេចក្តីណែនាំឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គិភ័យ ដោយសារការប្រើប្រាស់អគ្គិសនីកើនឡើង និងហានិភ័យនៃបញ្ហាសុខភាពដូចជាការខ្សោះជាតិទឹកក្នុងរាងកាយជាដើម៕



-
កម្សាន្ត1 year ago«ទាក់ដំរី»
-
ចំណេះដឹងទូទៅ1 year agoចាក់ «បំណិនជីវិត» ចូលទៅកុមារកុំឲ្យធុញទ្រាន់នឹងការរៀនសូត្រ
-
ព័ត៌មានទូទៅ1 year agoអ្នករស់នៅក្នុងសំណង់អតីតសណ្ឋាគារអង្គរមានជ័យ តម្រូវឱ្យចាកចេញជាបន្ទាន់!
-
កម្សាន្ត12 months agoវិចារណកថា ! « សាទរឆ្នាំថ្មី ភាពជោគជ័យ និងផលជះដល់សង្គម »
-
សង្គម និងការអប់រំ11 months agoព្រះសក្យមុនីចេតិយ !
-
កម្សាន្ត1 year agoប្រវត្តិ និងការហាត់រៀនរបាំក្ងោកសិល្ប៏ នៅសាលាមធ្យមវិចិត្រសិល្បះ
-
ចំណេះដឹងទូទៅ1 year agoទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា
-
ចំណេះដឹងទូទៅ10 months agoបណ្ឌិត ធុយ ចាន់ធួន ៖ នរវិទូខ្មែរ


