អន្តរជាតិ
ទូកដឹកជនអន្តោរប្រវេសន៍ជាង១០០នាក់លិចនៅសមុទ្រមេឌីទែរណេ ខណៈជាង៧០នាក់បាត់ខ្លួន
52 Views
ទូកឈើដែលមានអ្នកដំណើរជាជនអន្តោរប្រវេសន៍ ១០៥នាក់ បានក្រឡាប់លិចចូលក្នុងបាតសមុទ្រ បណ្តាលឲ្យមនុស្សប្រមាណ៧០នាក់បាត់ខ្លួន ហើយជាង៣០នាក់ត្រូវបានជួយសង្គ្រោះ។
យោងតាមអង្គភាព Al Jazeera បានឱ្យដឹងថា មនុស្សជាង ៧០នាក់កំពុងបាត់ខ្លួននៅឡើយ បន្ទាប់ពីទូកឈើមួយគ្រឿងដែលដឹកជនអន្តោប្រវេសន៍ប្រហែល ១០៥នាក់ រួមមាន កុមារផងនោះ បានក្រឡាប់នៅក្នុងដែនទឹកក្រោមការគ្រប់គ្រងរបស់ក្រុមស្រាវជ្រាវនិងសង្គ្រោះ (SAR) នៃប្រទេសលីប៊ី។
អង្គការមិនមែនរដ្ឋាភិបាល Mediterranea Saving Humans ក៏បានឱ្យដឹងថា អ្នករស់រានមានជីវិតចំនួន ៣២នាក់ និងសាកសពពីរនាក់ត្រូវបានរកឃើញ។ យ៉ាងណាក៏ដោយ ក្រុមអ្នកជួយសង្គ្រោះកំពុងញាប់ដៃញាប់ជើងបន្តរកអ្នកដែលបានបាត់ខ្លួន ដោយសង្ឃឹមថានឹងឃើញឆាប់ៗនាពេលដ៏ខ្លីខាងមុខ៕