អន្តរជាតិ

លោក ត្រាំ បានបណ្តេញរដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាម៉េរិកចេញពីតំណែងភ្លាមៗ

Published

on

98 Views

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានបណ្តេញរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចេញពីតំណែង លោកស្រី ផាម ប៊នឌី កាលពីថ្ងៃទី២ ខែមេសានេះ ជំនួសមកវិញដោយអនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក ថូដ ប្លង់ឆេ (Todd Blanche) ដែលជាអតីតមេធាវីផ្ទាល់ខ្លួនរបស់លោក ត្រាំ នឹងត្រូវដឹកនាំជាបណ្តោះអាសន្ន។

យោងតាមអង្គភាពរ៉យទ័រ បានឱ្យដឹងថា ការបណ្តេញចេញពីតំណែងនេះ បន្ទាប់ពីលោកត្រាំ ខកចិត្តកាន់តែខ្លាំងឡើងចំពោះការអនុវត្តការងាររបស់លោកស្រី ជាពិសេសលើការចេញផ្សាយឯកសារស្តីពីជនល្មើសផ្លូវភេទដែលបានស្លាប់ គឺលោក ជេហ្វ្រី អេបស្តែន។

ទន្ទឹមគ្នានេះលោក ត្រាំ ក៏បានសរសើរលោកស្រី ប៊នឌី ថាជា«អ្នកស្នេហាជាតិអាម៉េរិកដ៏អស្ចារ្យ និងជាមិត្តស្មោះត្រង់» ដែលបានត្រួតពិនិត្យ «ការបង្ក្រាបដ៏ធំនៅក្នុងឧក្រិដ្ឋកម្ម»។ លោក ត្រាំ បានគូសបញ្ជាក់ថា លោកស្រីនឹងផ្លាស់ប្តូរទៅការងារនៅក្នុងវិស័យឯកជនក្នុងពេលឆាប់ៗនេះ ប៉ុន្តែលោកមិនបានបញ្ជាក់ថានៅទីណាឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *

two + six =

ពេញនិយម

Exit mobile version