អន្តរជាតិ

លោក ត្រាំ រិះគន់កូរ៉េខាងត្បូងថា«មិនមានប្រយោជន៍»ដល់អាម៉េរិក អំឡុងសង្គ្រាមមជ្ឈិមបូព៌ា

Published

on

75 Views

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានរិះគន់ខ្លាំងៗលើកូរ៉េខាងត្បូងថា «មិនមានប្រយោជន៍» ចំពោះទីក្រុងវ៉ាស៊ីនតោនឡើយ ដោយមិនបានរួមចំណែកធានាសុវត្ថិភាពច្រកសមុទ្រ Hormuz ខណៈកងទ័ពអាម៉េរិករាប់ពាន់នាក់ឈរជើងនៅលើឧបទ្វីបកូរ៉េ ដើម្បីការពារប្រឆាំងនឹងកូរ៉េខាងជើងដែលមានអាវុធ «នុយក្លេអ៊ែរ» ។

យោងតាមកាសែត koreajoongangdaily ចុះផ្សាយកាលពីថ្ងៃទី១មេសាថា លោក ត្រាំ បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេលនៃពិធីបុណ្យ Easter ប្រចាំឆ្នាំនៅសេតវិមាន ដោយបានចង្អុលបង្ហាញពីប្រទេសកូរ៉េ ចិន ជប៉ុន និងបារាំងថា ប្រទេសទាំងនោះពឹងផ្អែកលើច្រកសមុទ្រសម្រាប់ការនាំចូលថាមពល ដូច្នេះគួរតែធ្វើសកម្មភាពដើម្បីជួយបើកផ្លូវទឹកឡើងវិញ ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់មួយ។

លោក ត្រាំ ថា «ទុកឲ្យកូរ៉េខាងត្បូង ដែលមិនបានជួយយើងជាអ្នកធ្វើចុះ! ជាក់ស្ដែង ពួកយើងមានទាហានត្រឹម ៤៥,០០០ នាក់ ដែលស្ថិតក្នុងតំបន់គ្រោះថ្នាក់នៅទីនោះ នៅជិតកងកម្លាំងនុយក្លេអ៊ែរ»។

ទន្ទឹមគ្នានេះ លោក ក៏បានជំរុញឲ្យបណ្តាប្រទេសនៅអឺរ៉ុប ជប៉ុន និងចិនចូលរួមក្នុងការធានាសុវត្ថិភាពច្រកសមុទ្រនេះ លោកអះអាងថា បញ្ហាបិទច្រកសមុទ្រនេះមិនមែនជាការទទួលខុសត្រូវរបស់ទីក្រុងវ៉ាស៊ីនតោនទាំងស្រុងទេ៕

ដោយ៖ ចិន្តា ទីទិ

Leave a Reply

Your email address will not be published. Required fields are marked *

1 × two =

ពេញនិយម

Exit mobile version