ព័ត៌មានទូទៅ
តារាក្មេងជាងវ័យ គង់ សុជាតិ ទទួលតំណែងទូតសុច្ឆន្ទៈផលិតផលបារាំង
តារាក្នុងវិស័យសិល្បៈ និងជាពិធីការិនីអាជីព លោកស្រី គង់ សុជាតិ លាតត្រដាងពីការថែទាំងសុខភាព និងសម្រស់របស់នាង។ ទោះបីវ័យ ៥០ឆ្នាំប្លាយ ប៉ុន្តែរាតារូបនេះ នៅតែរក្សាសម្រស់ឱ្យនៅក្មេង និងស្រស់សោភាដដែល។
នៅក្នុងព្រឹត្តិការណ៍សម្ពោធផលិតផល ណាត់អ៊ែនហ្វម(Nat&Form) ដែលជាផលិតផលប្រទេសបារាំង លោកស្រី គង់ សុជាតិ អះអាងថា សុខភាព និងសម្រស់ គឺជាចំណែកដ៏សំខាន់ដែលនាងយកចិត្តទុកដាក់បំផុត តាមរយៈរបបអាហារ និងការហាត់ប្រាណ ។ ប៉ុន្តែលើសពីនេះ ការប្រើប្រាស់ផលិតផល រឹតតែមិនត្រូវថ្លោះធ្លោយ។ តារាស្រីថ្មីមាត់ពូកែ លោកស្រី គង់ សុជាតិ បានប្រើប្រាស់ជាក់ស្ដែងផលិតផល Nat&Form និងយល់ឃើញថា មានគុណភាពខ្ពស់ មានប្រសិទ្ធភាពពិតប្រាកដក្រោយប្រើប្រាស់ ហើយមានគុណតម្លៃក្នុងការថែរក្សាបរិស្ថាន មិនប្រើផ្លាស្ទិក ធ្វើឱ្យលោកស្រីមិនស្ទាក់ស្ទើរក្នុងការទទួលយកតំណែងជាទូតសុច្ឆន្ទៈ។
លោក ពូ ន័ព្វរ៉ាត់ នាយកគ្រប់គ្រងក្រុមហ៊ុន ចេ.រ៉ូយូ ដែលនាំចូល និងចែកចាយផលិតផល Nat&Form បញ្ជាក់ថា Nat&Form ជាម៉ាកយីហោល្បីរបស់ប្រទេសបារាំង ដែលមានប្រវត្តិផលិត ជាង៣០ឆ្នាំ មានផលិតផលជាង៩០០មុខ និងកំពុងចែកចាយលើទីផ្សារពិភពលោកយ៉ាងសកម្ម។ ផលិតផល ណាត់អ៊ែនហ្វម មានច្រើនប្រភេទសម្រាប់បំប៉នសុខភាព និងសម្រស់ មនុស្សគ្រប់វ័យ។ ក្នុងនោះមានមួយចំនួនជួយដល់សុខភាព និងការលូតលាស់បញ្ញា និងសព៌ាង្គកាយរបស់កុមារផងដែរ។
ក្នុងព្រឹត្តិការណ៍សម្ពោធផលិតផល និងប្រកាសទូតសុច្ឆន្ទៈជាផ្លូវការ ថ្ងៃទី២៣-មីនា-២០២៦ ដែលមានវត្តមានចូលរួមពីលោក កាទ្រី ប៉ាស្កាល់ (Mr.Catry Pascal) ប្រធានសភាពាណិជកម្ម និងឧស្សាហកម្មបារាំង ប្រចាំកម្ពុជា (CCIF) រួមទាំងភ្ញៀវកិត្តិយសច្រើនកុះកលោក ពូ ន័ព្វរ៉ាត់ សម្ដែងសុទិដ្ឋិថា ពលរដ្ឋកម្ពុជានឹងគាំទ្រផលិតផលធម្មជាតិ មានស្ដង់ដារគុណភាពខ្ពស់ Nat&Form របស់បារាំង។