សង្គម និងការអប់រំ
ជាម្តាយ បើប្រកាន់កូនៗ មិនអាចធ្វើដំណើរទៅមុខបានទេ
15 Views
ទោះជាមានសិទ្ធអំណាចគ្រប់គ្រងប្រជាពលរដ្ឋរហូតដល់ជិត ១០០០គ្រួសារក្តី តែលោកស្រីមេភូមិក្រសាំង តុន សុផល នៅតែចាត់ទុកខ្លួនឯងដូចជាម្តាយគេអញ្ចឹង មានន័យថា ស្រលាញ់កូនបង្កើតនិងកូនក្នុងភូមិដូចៗគ្នា ទោះជាពេលខ្លះមានក្តៅមានត្រជាក់ក៏ដោយ។ សហគមន៍ជោគជ័យរហូតទទួលបានជាគំរូ មិនមែនជាចំណែកដ៏ចម្បងបំផុតពីលោកស្រីជាមេភូមិតែម្នាក់ឯងនោះទេ គឺទាល់តែមានការចូលរួមពីពលរដ្ឋល្អទាំងមូល ទើបធ្វើឱ្យភូមិដ្ឋានរីកចម្រើន។