ពត៌មានទូទៅ

ចម្លាក់ទេវកថាព្រះ​នារាយណ៍(វិស្ណុ)​ដ៏ល្អ​ឥត​ខ្ទោះ នៅ​លើ​ជញ្ជាំង​ឥដ្ឋប្រាសាទ​ក្រវ៉ាន់​​​

Published

on

23 Views

ប្រាសាទ​ក្រវ៉ាន់​តាំង​នៅចន្លោះលើដងផ្លូវពីអង្គរវត្ត​ ​ស្រះស្រង់ និងបន្ទាយក្តី។ ប្រាសាទនេះ មាន​តួ​ប៉ម​ចំនួន​​៥​សាងសង់​​ពី​ឥដ្ឋ​នៅ​លើ​ខឿន​ថ្ម​បាយ​ក្រៀម​តែ​មួយ ដែល​​ជា​គំរូ​ប្រាសាទឥដ្ឋតែមួយគត់នៅប្រ​ទេសកម្ពុជា។

ប្រាសាទ​នេះ កសាង​ឡើងនៅ​​ដើម​សតវត្ស​រ៍ទី​១០ ​នៃ​គ្រិស្ដ​សករាជ​ក្នុង​រាជ្យ​ព្រះបាទ​ហស៌វ​រ្ម័ន​ទី១ ​ដើម្បី​ឧទ្ទិស​ចំពោះ​ព្រះនារាយណ៍(វិស្ណុ) ​ក្នុង​ព្រហ្មញ្ញសាសនា។ ​បើទោះបីជា​ប្រាសាទ​នេះ មាន​ទ្រង់ទ្រាយ​តូច​ តែ​ចម្លាក់​បដិមានៅ​លើ​ជញ្ជាំង​ឥដ្ឋ​ពុំមានពីរទេ។ ​

តួ​ប៉ម​ទាំង​ប្រាំ​របស់​ប្រាសាទ​នេះ​ បែរ​មុខ​ទៅ​ទិស​ខាង​កើតតាមខ្លោង​ទ្វារ​មួយ​បើក​ចំហ ​និងទិសបីទៀតមាន​​ទ្វារ​បញ្ឆោត ​សសរ​ និង​ផ្តែរ​ធ្វើ​អំពី​ថ្មភក់។

ក្នុងចំណោមតួទាំងប្រាំនេះ មានតែតួកណ្តាល និងតួជាប់ខាងជើងទេ ដែលមានចម្លាក់បដិមាលើជញ្ជាំងឥដ្ឋផ្ទៃខាងក្នុង។ រីឯជញ្ជាំងលើតួដទៃទៀត ទំនងជាពុំទាន់បានឆ្លាក់រចនាសម្រេច។ ​នៅ​តាម​ជញ្ជាំងទាំងបីនៃតួកណ្តាល ​មាន​ក្បាច់​ចម្លាក់​រឿង​ព្រះនារាយណ៍ (វិស្ណុ) សំខាន់ៗ ដូចជា ត្រីវិក្រម (អវតាជា​ព្រាហ្ម​តឿ) ព្រះនារាយណ៍ព្រះហត្ថប្រាំបីដែលមានរូបក្រពើនៅពីលើ និងជាពិសេសចម្លាក់ព្រះនារាយណ៍គង់លើយានជំនិះគ្រុឌ។ លើសពីចម្លាក់លើឥដ្ឋ ក៏មានរូបគំនូរត្របកផ្កាឈូកសំយុងចុះក្រោមមួយជួរព័ទ្ធជុំវិញផ្នែកខាងលើជាប់ពិដាន ដែលសព្វថ្ងៃរលុបស្ទើរអស់។ ចំណែកឯលើជញ្ជាំងក្នុងតួខាងជើង បង្ហាញពីចម្លាក់រឿងព្រះជយាព្រះនារាយណ៍ គឺព្រះ​នាង​លក្ស្មី។

ជាពិសេស លើជញ្ជាំងខាងត្បូងមានបង្ហាញព្រះនាងលក្ស្មីអមដោយអ្នកហែរហមពីររូបអង្គុយសងខាង។

Leave a Reply

Your email address will not be published. Required fields are marked *

three × five =

ពេញនិយម

Exit mobile version