ពត៌មានទូទៅ
WHO៖ ករណីជំងឺមហារីកចំនួនបួនករណីក្នុងចំណោម១០ករណី អាចការពារបាន
អង្គការសុខភាពពិភពលោក(WHO) បាននិយាយកាលពីថ្ងៃអង្គារ ទី ៣ ខែកុម្ភៈ ថា ករណីជំងឺមហារីកចំនួនបួនករណីក្នុងចំណោម១០ករណីអាចការពារបាន ប្រសិនបើមនុស្សជៀសវាងកត្តាហានិភ័យជាច្រើន រួមមានការជក់បារី ការទទួលទានស្រា ការបំពុលខ្យល់ និងការឆ្លងជំងឺមួយចំនួនទៀត។
ការស្រាវជ្រាវថ្មីដែលបានចេញផ្សាយនៅមុនទិវាជំងឺមហារីកពិភពលោក បានប៉ាន់ប្រមាណថាករណី ៣៨ ភាគរយនៃករណីជំងឺមហារីកថ្មីទាំងអស់នៅទូទាំងពិភពលោកក្នុងឆ្នាំ២០២២ មាន៧,១លានករណី ត្រូវបានផ្សារភ្ជាប់ទៅនឹងមូលហេតុដែលអាចការពារបាន។ ក្រុមអ្នកស្រាវជ្រាវមួយក្រុមដែលរួមមានទាំងទីភ្នាក់ងារអន្តរជាតិសម្រាប់ការស្រាវជ្រាវលើជំងឺមហារីករបស់អង្គការសុខភាពពិភពលោក បានពិនិត្យមើលកត្តាចំនួន៣០ចំណុច ដែលបង្កើនហានិភ័យនៃការកើតជំងឺមហារីក។
ថ្នាំជក់គឺជាមូលហេតុឈានមុខគេ ដែលមាន១៥ភាគរយនៃករណីជំងឺមហារីកថ្មីទាំងអស់ បន្ទាប់មកគឺការឆ្លងមេរោគដែលបង្កមកពីជំងឺមហារីក មាន១០ភាគរយ និងការទទួលទានស្រាមាន៣ភាគរយ នេះបើយោងតាមការសិក្សាដែលបានចេញផ្សាយ។
កត្តាហានិភ័យផ្សេងៗទៀតរួមមាន ការធាត់ជ្រុលលើសទម្ងន់ កង្វះលំហាត់ប្រាណ ចំហាយវិទ្យុសកម្មយូវី និងផលប៉ះពាល់ទៅនឹងការគំរាមកំហែងដូចជារោគរលាកសួតពេលកំពុងធ្វើការជាដើម។ «នេះគឺជាការវិភាគសកលលើកដំបូងដែលបង្ហាញពីហានិភ័យនៃជំងឺមហារីកដែលកើតចេញពីមូលហេតុដែលយើងអាចការពារបាន» ដោយយោងតាមអ្នកនិពន្ធការសិក្សាជាន់ខ្ពស់ លោក Andre Ilbawi ជាអ្នកដឹកនាំក្រុមត្រួតពិនិត្យជំងឺមហារីករបស់អង្គការសុខភាពពិភពលោកដែលបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ។
ប្រភព៖ BTV New