ពត៌មានទូទៅ
ប្រសិនបើ កម្ពុជាមិនទម្លាប់ទទួលយកការដោះស្រាយបញ្ហាតាមច្បាប់ សង្គមនៅតែមិនប្រែប្រួលវិជ្ជមានទេ។
42 Views
តាមបណ្ឌិត យង់ ពៅ អ្នកវិភាគសង្គមនយោបាយ ប្រសិនបើ កម្ពុជាមិនទម្លាប់ទទួលយកការដោះស្រាយបញ្ហាតាមច្បាប់ សង្គមនៅតែមិនប្រែប្រួលវិជ្ជមានទេ។
បណ្ឌិត យង់ ពៅ បញ្ជាក់ថា “ខ្ញុំសង្កេតឃើញ សង្គមខ្មែរយើងចូលចិត្តយកមនោសញ្ចេតនាមកដោះស្រាយបញ្ហានានាដែលកើតមានឡើង ឧ. បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ជម្លោះមួយចំនួន…”។
បណ្ឌិត យង់ ពៅ បន្ថែមថា “យើងតោងត្រូវចាំអំពីទស្សនៈនយោបាយដឹកនាំរដ្ឋថា ការដឹកនាំសង្គម ឬដឹកនាំប្រទេសខុសពីការដឹកនាំគ្រួសារដាច់ (ខ្មែរយើងចេះតែប្រៀបធៀបដូចនឹងគ្រួសារ) ក្នុងគ្រួសារឪពុកម្តាយមិនអាចជ្រើសរើសបានទេ រីឯមេដឹកនាំឬបុគ្គលិកយើងអាចជ្រើសរើសបាន ឬសម្រេចចិត្តគាំទ្រ ឬមិនគាំទ្របាន។
ដូច្នេះទើបគេត្រូវដឹកនាំសង្គមតាមច្បាប់ដាច់ខាត មិនអាចដឹកនាំតាមមនោសញ្ចេតនានោះទេ។ ការដឹកនាំតាមមនោសញ្ចេតនា នឹងបន្សល់ទុកនូវបញ្ហាស្មុគស្មាញច្រើនឡើងៗ…។
សូមរីករាយក្នុងគតិបណ្ឌិតទៅចុះ !”។