ពត៌មានទូទៅ

JBC កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង

Published

on

43 Views

​គណៈ​កម្ម​ការ​ចម្រុះ​ខណ្ឌ​សីមា​ព្រំ​ដែន​គោក​(JBC)​កម្ពុជា​ ​ប្រ​កាន់​ជំហរ​យ៉ា​ម៉ឺង​ម៉ាត់​ក្នុង​ការ​ការ​ពារ​ខ្សែ​ព្រំ​ដែន​អន្តរ​ជាតិ​កម្ពុជា​-​ថៃ​ ​ដែល​បន្សល់​ទុក​ដោយ​គណៈ​កម្ម​ការ​ព្រំ​ដែន​ឥណ្ឌូ​ចិន​-​សៀម​ ​ដោយ​គោរព​គោ​ល​ការណ៍​ច្បាប់​អន្តរ​ជាតិ​ ​គោល​ការណ៍​ខ្សែ​ព្រំ​ដែន​មិន​កែ​ប្រែ​ ​គោរព​អនុ​សញ្ញា​ ​សន្ធិ​សញ្ញា​បារាំង​-សៀម​ ផែ​ន​ទី​ ​និង​កំណត់​ហេតុ​បោះ​បង្គោល​ព្រំ​ដែន​របស់​គណៈ​កម្មការ​បោះ​បង្គោល​ព្រំ​ដែន​ឥណ្ឌូ​ចិន​-សៀម​ ​ព្រម​ទាំ​ង​កិច្ច​ព្រម​ព្រៀង​ ​និង​ឯក​សារ​ពាក់​ព័ន្ធ​នា​នា​ដែល​ភាគី​ទាំង​ពីរ​បាន​ឯក​ភាព​គ្នា​នា​ពេល​កន្លង​មក​។​
​នេះ​បើ​តាម​ការ​ប្រកាស​របស់​រដ្ឋ​លេ​ខា​ធិ​ការ​ដ្ឋាន​កិច្ច​ការ​ព្រំ​ដែន​ ​បញ្ជាក់​ទៅ​កាន់​ជន​រួម​ជាតិ​ ​និង​សា​ធា​រ​ណ​ជន​ទាំង​អស់​ ​នៅ​ព្រឹក​ថ្ងៃ​ទី​ ​២៩​ ​ធ្នូ​ ​២០២៥​នេះ។​

​ក្នុង​ន័យ​នេះ​ ​JBC​ ​កម្ពុជា​ ​នឹង​បន្ត​អនុវត្ត​ការ​ងារ​វាស់​វែង​ ​និង​ខណ្ឌ​សី​មា​ព្រំ​ដែន​ឱ្យ​បាន​ឆាប់​បំផុត​ជា​មួ​យ​ ​JBC​ ​ថៃ​ ដើម្បី​សម្រេច​បាន​សន្តិភាព​យូរ​អង្វែង​តាម​បណ្តោយ​ព្រំ​ដែន​ ​និង​មិន​ទទួល​ស្គាល់​នូវ​ការ​កែប្រែ​ខ្សែ​ព្រំ​ដែន​ណា​មួយ​ដែល​កើត​ចេញ​ពី​ការ​ប្រើ​ប្រាស់​កម្លាំង​​។​

Leave a Reply

Your email address will not be published. Required fields are marked *

3 × 4 =

ពេញនិយម

Exit mobile version