ពត៌មានទូទៅ
អគ្គិភ័យដ៏ធំបំផុតរបស់ជប៉ុនកំពុងបំផ្លាញអគារជាង ១៧០ខ្នង និងស/ម្លាប់មនុស្សម្នាក់
52 Views
អគ្គិភ័យដ៏ធំមួយបានឆាបឆេះអគារសរុបជាង ១៧០ខ្នង និងបានសម្លាប់មនុស្សម្នាក់ហើយ នៅក្នុងទីក្រុងឆ្នេរសមុទ្រ ឈ្មោះ Oita ស្ថិតនៅភាគខាងត្បូងប្រទេសជប៉ុន។ ការឆេះរាលដាលយ៉ាងលឿន នៅថ្ងៃពុធ ទី១៩ ខែវិច្ឆិកា នេះ ចាត់ទុកជាអគ្គិភ័យដ៏ធំបំផុតមួយដែលជប៉ុនពុំដែលជួបប្រទះក្នុងរយៈពេលប្រមាណ៥០ឆ្នាំមកនេះ។
ពេលនេះឧទ្ធម្ភាគចក្រយោធា និងក្រុមពន្លត់អគ្គិភ័យ កំពុងព្យាយាមពន្លត់អណ្ដាតភ្លើងដែលឆាបឆេះក្នុងទំហំដ៏ធំធេងលើតំបន់ទីក្រុងរបស់ជប៉ុន៕