ពត៌មានទូទៅ

​ព្យុះ​ទី​ហ្វុង​ ​Kalmaegi​ ​បង្កម​ហន្ត​រាយ​នៅ​ហ្វី​លី​ពីន​ ​និង​សម្លាប់​មនុស្ស​ជាង​៥០​នាក់​

Published

on

50 Views

​មនុស្ស​យ៉ាង​ហោច​ ​៥២​នាក់​បាន​ស្លាប់​ ​និង​រាប់​ម៉ឺន​នាក់​ផ្សេង​ទៀត​ត្រូវ​រត់​ភៀស​ខ្លួន​ចេញ​ពី​ផ្ទះ​ ​ពេល​ដែល​ព្យុះ​ទី​ហ្វុង​ ​បោក​បក់​ឆ្លង​កាត់​​តំបន់​ភាគ​កណ្តាល​ហ្វី​លី​ពីន​។

​ព្យុះ​ទី​ហ្វុង​ ​Kalmaegi​ ​ដែល​ស្ថិត​ក្នុង​ចំណោម​ព្យុះ​ដ៏​ខ្លាំង​ក្លាបំ​ផុត​ក្នុង​ឆ្នាំ​នេះ​បាន​បង្ក​ការ​ជន់​លិច​តំបន់​ជា​ច្រើន​ រួម​ទាំង​ទី​ក្រុង​ជា​ច្រើន​នៅ​កោះ​ ​Cebu​ ​ដែល​មាន​មនុស្ស​រស់​នៅ​ច្រើន​បំ​ផុត​។​ ​ក្រៅ​ពី​អ្នក​ស្លាប់​ជាង​៥០​នាក់​នៅ​ទី​នេះ​ ​ក៏​មាន​មនុស្ស​ ​១៥​នាក់​ផ្សេង​ទៀត​កំ​ពុង​បាត់​ខ្លួន​នៅ​ឡើយ​។​

​ក្នុង​ចំនួន​អ្នក​ស្លាប់​ទាំង​នេះ​ ក៏​មាន​ស​មា​ជិក​យា​និក​៦​នាក់​នៅ​លើ​ឧទ្ធ​ម្ភាគ​ចក្រ​យោ​ធា​មួយ​គ្រឿង​ដែល​បាន​ធ្លាក់​នៅ​លើ​កោះ​ ​Mindanao​ ​ផង​ដែរ​​ ​ខណៈ​ពួក​គេ​កំពុង​បំពេញ​ភារ​កិច្ច​ជួយ​សង្រ្គោះ​ជី​វិត​មនុស្ស​៕​

Leave a Reply

Your email address will not be published. Required fields are marked *

nineteen + 13 =

ពេញនិយម

Exit mobile version