ពត៌មានទូទៅ

​អ្នក​នយោបាយ​វេ​ណេ​ស៊ុយ​អេ​ឡា​ ​Maria​ ​Corina​ ​Machado​ ​ទទួល​ពាន​ណូ​បែល​សន្តិភាព​

Published

on

22 Views

​អ្នក​ឈ្នះ​ជ័យ​លា​ភី​ពាន​រង្វាន់​ណូ​បែល​សន្តិភាព​ឆ្នាំ​ ​២០២៥​នេះ​ ​គឺ​ជា​អ្នក​នយោបាយ​វេ​ណេ​ស៊ុយ​អេ​ឡា​ ​លោក​ស្រី​ ​Maria​ ​Corina​ ​Machado​ ​។​​​​​ លោក​ស្រី​ត្រូវ​បាន​គេ​ទទួល​ស្គាល់​សម្រាប់​ការ​ងារ​ឥ​ត​នឿយ​ហត់​របស់​លោក​ស្រី​ ​ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ​ប្រ​ជា​ធិប​តេយ្យ​​សម្រាប់​​ប្រ​​ជា​ពលរដ្ឋ​​វេ​ណេ​ស៊ុយ​អេ​ឡា​ ​ហើយ​និង​ការ​ប្រឹង​ប្រែង​របស់​លោក​ស្រី​ ​ក្នុង​ការ​សម្រេច​បាន​ការ​ផ្លាស់​ប្តូរ​ដោយ​សន្តិភាព​ ​និង​យុត្តិ​ធម៌​ពី​របប​ផ្តាច់​ការ​ ទៅ​ជាលទ្ធិ​ប្រ​ជា​ធិប​តេយ្យ​ ​។​

​ចំណែក​ឯ​ប្រ​ធា​នា​ធិប​តី​សហរដ្ឋ​អាមេរិក​លោក​ ​Donald​ ​Trump​ ​បាន​នាំ​មុខ​យុទ្ធ​នា​ការ​សា​ធា​រណៈ​ ​ដើ​ម្បី​ឈ្នះ​រង្វាន់​មួយ​នេះ​ ​ប៉ុន្តែ​ការ​តែង​តាំង​បាន​បិទ​បញ្ចប់​កាល​ពី​ខែ​មករា​ ​នៅពេលចាប់ផ្តើមអាណត្តិ​ទី២​របស់​លោក​នៅ​សេតវិ​មាន​ ​។គណៈ​កម្មា​ធិ​ការ​ណូ​បែល​ន័រ​វេស​ ​និយាយ​ថា​ ​លោក​ស្រី​ ​Machado​ ​មាន​គ្រប់​លក្ខណៈ​វិនិច្ឆ័យ​ទាំង​​អស់​ដែល​បាន​ដាក់​ចេញ​ដោយ​លោក​ ​Alfred​ ​Nobel​ ​សម្រាប់​រង្វាន់​មួយ​នេះ​ ​។​

​លោក​ស្រី​បាន​ធ្វើ​ឲ្យ​ក្រុម​ប្រ​ឆាំង​វេ​​ណេ​ស៊ុយ​អេ​ឡា​រួប​រួម​គ្នា​ ​ប្រ​កាន់​ភ្ជាប់​ការ​គាំទ្រ​របស់​លោក​ស្រី​សម្រាប់​ការ​ផ្លាស់​ប្តូរ​ដោយ​សន្តិវិធី​ឆ្ពោះ​ទៅ​​រក​លទ្ធិ​ប្រ​ជា​ធិប​តេយ្យ​ ​។បើ​តាម​គណៈ​កម្មាធិ​ការ​ណូ​បែល​ន័រវេស​ ​លោក​ស្រី​ ​Machado​ ​បាន​បង្ហាញ​ថា​ ​អា​វុធ​ល​ទ្ធិ​ប្រ​ជា​ធិប​តេយ្យ​ ​គឺ​ជា​អាវុធ​សម្រាប់​សន្តិភាព​ផង​ដែរ​ ​។​ ​ម្ចាស់​ជ័យ​លា​ភី​តំណាង​ឲ្យ​ក្តី​សង្ឃឹម​សម្រាប់​អនាគត​ ​ជា​ទី​ដែល​សិទ្ធិពលរដ្ឋ​ត្រូវ​បាន​ការពារ​ ​។ 

​សូម​បញ្ជាក់​ថា​ ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​បាន​វិ​វត្តន៍​ពី​ប្រទេស​ប្រ​ជា​ធិប​តេយ្យ​ ​និង​ប្រកប​ដោយ​វិបុលភាព​ ​ទៅ​ជា​រដ្ឋ​ផ្តាច់​ការ​ ​និង​ឃោរ​ឃៅ​ដែល​បច្ចុប្បន្ន​កំពុង​ជួប​វិបត្តិ​មនុស្ស​ធម៌​ និង​សេដ្ឋកិច្ច​ ​។ ​ភាគ​ច្រើន​នៃ​ពលរដ្ឋ​វេ​ណេ​ស៊ុយ​អេ​ឡា​ ​រស់​នៅ​ក្នុង​ភាព​ក្រីក្រ​យ៉ាង​ខ្លាំង​។​ ​មនុស្ស​ជិត​ ​៨លាន​នាក់​ ​បាន​ចាក​ចេញ​ពី​ប្រទេស​ ហើយ​ក្រុម​ប្រឆាំង​ត្រូវ​បាន​គាប​សង្កត់​ជា​ប្រព័ន្ធ​តាម​រយៈ​មធ្យោបាយ​ជា​ច្រើន​ ​រួម​ទាំង​ការ​ក្លែង​បន្លំ​សន្លឹក​ឆ្នោត​ ​ការ​កាត់​ទោស​តាម​ផ្លូវ​ច្បាប់​ ​និង​ការ​ដាក់​ពន្ធ​នា​គារ​ ​៕

Leave a Reply

Your email address will not be published. Required fields are marked *

fourteen + ten =

ពេញនិយម

Exit mobile version