Connect with us

ពត៌មានទូទៅ

រថភ្លើង និងការគ្រប់គ្រងផ្លូវ​រត់​គួរ​ត្រូវ​បាន​រៀបចំ​ប្រសើរ​ជាង​នេះ ដើម្បីប​ញ្ជៀស​គ្រោះ​ថ្នាក់ !

Published

on

រថភ្លើង និងការគ្រប់គ្រងផ្លូវ​រត់​គួរ​ត្រូវ​បាន​រៀបចំ​ប្រសើរ​ជាង​នេះ ដើម្បីប​ញ្ជៀស​គ្រោះ​ថ្នាក់ !
279 Views

ក្រសួងសាធារណការ​ និង​ដឹក​ជញ្ជូន​ ជូន​ដំណឹង​ថា៖ ព្រឹក​ថ្ងៃ​ទី១៧​ ខែ​សីហា​នេះ ​កំណាត់​ផ្លូវ​ដែក​ភាគ​ខាង​ជើង​ដែល​ស្រុត​ប្រមាណ​៧០ម៉ែត្រ ​បានជួស​ជុល​រួច​រាល់ ​និង​ដាក់​ឱ្យ​ដំណើរ​ការ​បណ្តោះ​អាសន្ន​ហើយ បន្ទាប់​ពី​គ្រោះ​ថ្នាក់ ​ដែល​អះ​អាង​ថា ​ដោយ​សារ​កត្តា​ផ្លូវ​ស្រុត។​ ករណី​នេះ​បណ្តាល​ឲ្យ​ធ្លាក់​៤ទូ ​ក្នុង​នោះ​ក្រឡាប់ចេញ​ប្រេង​ចំនួន​៣ទូ។ ​ជា​សំណាង​ដែល​ហេតុ​ការណ៍​នេះ​ពុំ​មាន​រង​គ្រោះ​ដល់​មនុស្ស​ បើ​ទោះ​បី​ប្រេង​ហូរ​ចេញ​ពេញ​ផ្លូវ​ក៏​ដោយ។

គួររំលឹកថា ​វេលាម៉ោង​ជាង​១១ព្រឹក​ ថ្ងៃទី១៦​ ខែសីហា ​មាន​ករណី​រថ​ភ្លើង​ដឹក​ប្រេង​ ធ្លាក់​ផ្លូវ​ខ្សែ​ផ្លូវ​ដែក ​(ខ្សែ​រថ​ភ្លើង​ទិស​ដៅ​ភ្នំពេញ​ ទៅ​បឹងព្រីង​ ខេត្ត​បាត់ដំបង)​ ចំនុច​ស្ថិត​ភូមិ​ទួល​តាឯក​ សង្កាត់​ទួល​តាឯក​ នៅ​ក្រុង​បាត់ដំបង។

ទោះ​យ៉ាង​ណា​សាធារណ​ជន​មាន​ការ​បញ្ចេញ​មតិថា​ ស្ថាន​ភាព​រថភ្លើង​ និង​កត្តា​ផ្លូវ​ គួរ​ណា​អភិវឌ្ឍ​ឲ្យ​ប្រសើរ​ជាង​នេះ ​ជា​ពិសេស​ការ​គ្រប់​គ្រង​ផ្លូវ​រត់ (ចំនុច​ផ្លូវឆ្លង​កាត់) ​ទាំង​នៅ​តាម​បណ្តា​ខេត្ត​ និង​ក្នុង​រាជ​ធានី​ភ្នំពេញ​ ដើម្បី​បញ្ចៀស​បាន​ទាំង​គ្រោះ​ថ្នាក់​ចរាចរ​ដែល​ឃើញ​កើត​ឡើងជា​បន្ត​បន្ទាប់​ ខណៈ​ក្នុងប្រទេស​នីមួយៗ​ករណី​គ្រោះ​ថ្នាក់​រថភ្លើង​នេះ​មាន​តិច​លើកណាស់៕

ពត៌មានទូទៅ

អង្គុយសរសេរ«អក្សរសាស្រ្តខ្មែរ» នៅបរិវេណអង្គរវត្ត !

Published

on

19 Views

កម្មវិធី«សំណេរអង្គរ» ក្នុងគោលបំណងអភិរក្ស និងលើកតម្កើងអក្សរសាស្រ្តខ្មែរបានក្លាយទៅជាពេលវេលាដែលអ្នកស្រឡាញ់ភាសាខ្មែរជួបគ្នា បង្កើតអនុស្សារីយ៍រួមគ្នា និងបង្កើតការចងចាំមួយនៅលើទឹកដីដ៏ពិសិដ្ឋនៃអតីតរាជធានីអង្គរ។

ការប្រកួតប្រជែងដើម្បីទទួលបានរង្វាន់ជារឿងមួយ ប៉ុន្តែរឿងដ៏វិសេសមួយទៀតគឺ វាជារឿងដ៏កម្រណាស់ដែលមនុស្សទាំងឡាយមានឱកាសអង្គុយសរសេរនៅក្នុងបរិវេណប្រាសាទអង្គរវត្តក្នុងបរិយាកាសបែបនេះ។

កម្មវិធី«សំណេរអង្គរ» ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦នេះ បេក្ខជន បេក្ខនារី ពិតជាទទួលបានអារម្មណ៍ និងបទពិសោធន៍ជីវិតមួយផ្សេងខុសពីសកម្មភាពប្រចាំថ្ងៃ។ ដៃ«សរសេរតាមអាន» អង្គុ​យ​នៅលើស្ពានហាលច្រកចូលប្រាសាទអង្គរវត្ត អ្នកចូលរួមប្រកួតព្រឹត្តិការណ៍«សំណេរអង្គរ» ទាំង ១៨៦០​អង្គ/នាក់ មកពី២៥រាជធានី/ខេត្តនៃព្រះរាជាណាចក្រកម្ពុជា ពិតជាបានផ្សារភ្ជាប់ជាមួយបេ​តិកភណ្ឌពិភពលោក បង្ហាញឲ្យឃើញថា អ្នកចូលរួមជាអ្នកជំនាន់ក្រោយបានថែរក្សា អភិរក្ស និងលើកតម្កើង​«អក្សរសាស្រ្តខ្មែរ»។

ម្យ៉ាងទៀត កម្មវិធីនេះ ក៏ឆ្លុះបញ្ចាំងពីកាយវិការដឹងគុណចំពោះបុព្វបុរសខ្មែរនាសម័យមុនៗដែលបានបន្សល់ទុកកេរមរតកដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។

ដូច្នេះ ការចូលរួមក្នុងកម្មវិធី«សំណេរអង្គរ» គឺបង្ហាញពីការបង្ហាញថា មនុស្សជំនាន់ក្រោយ បានចូលរួមអភិរក្ស និងលើកតម្កើងអក្សរសាស្ត្រខ្មែរយ៉ាងពិតប្រាកដ៕

រូបភាព៖ សំណេរអង្គរ ឆ្នាំ២០២៥

Continue Reading

ពត៌មានទូទៅ

ឈ្វែងយល់ពី Greenland !

Published

on

19 Views

Greenland គឺជាដែនដីស្វយ័តនៃព្រះរាជាណាចក្រដាណឺម៉ាក។

បើទោះជាជាការច្របាច់បញ្ចូលគ្នាជាមួយកោះហ្វារ៉ូក៏ដោយ តែភាពស្របច្បាប់គឺពលរដ្ឋនៃហ្គ្រីនឡែនគឺ​ជា​ពលរដ្ឋនៃប្រទេសដាណឺម៉ាក។
ដូច្នេះមានន័យថា ពួកគេគឺជាពលរដ្ឋនៃសហភាពអឺរ៉ុប (EU) ទោះជា Greenland មិនមែនជាផ្នែករបស់ EU ក៏ដោយ។

គិតត្រឹមឆ្នាំ ២០២៤ ចំនួនប្រជាជននៅ Greenland មានជាង ៥៦០០០នាក់។

Greenland ជាកោះធំជាងគេបំផុតរបស់ពិភពលោក ហើយស្ថិតនៅចន្លោះមហាសមុទ្រអាកទិក និងអាត្លង់ទិក ភាគខាងកើតនៃប្រជុំកោះអាកទិករបស់កាណាដា។
វាចែករំលែកព្រំដែនតូចមួយ 1.2 គីឡូម៉ែត្រ (0.75 mi) ជាមួយប្រទេសកាណាដា នៅលើកោះ Hans ។

កោះ Kaffeklubben របស់ហ្គ្រីនលែន ស្ថិតនៅក្រៅឆ្នេរសមុទ្រភាគខាងជើង គឺជាចំណុចខាងជើងបំផុតនៃពិភពលោកដែលមិនមានជម្លោះ – Cape Morris Jesup នៅលើដីគោកត្រូវបានគេគិតថាមានរហូតដល់ទសវត្សរ៍ឆ្នាំ 1960 ។
រាជធានី និងទីក្រុងធំជាងគេគឺ Nuuk (នូក)។

តាមផ្នែកសេដ្ឋកិច្ច ហ្គ្រីនលែន គឺពឹងផ្អែកយ៉ាងខ្លាំងលើជំនួយពីប្រទេសដាណឺម៉ាក ដែលមានជាមធ្យម 5.4 ពាន់លាន kr ស្មើនឹង 724 លានអឺរ៉ូ ក្នុងមួយឆ្នាំក្នុងកំឡុងឆ្នាំ 2019-2023 ដែលស្មើនឹងជាង 20% នៃផលិតផលក្នុងស្រុកសរុបរបស់ដែនដី៕

Continue Reading

ពត៌មានទូទៅ

ពានរង្វាន់«សំណេរអង្គរ»ឆ្នាំ២០២៦ កំពុងរង់ចាំអ្នកឆ្នើម

Published

on

25 Views

ពានរង្វាន់«សំណេរអង្គរ»ឆ្នាំ២០២៦ មានរំលេចឡើងដោយពណ៌មាស ប្រាក់ និងពណ៌ធម្មជាតិ និងមានអត្ថន័យផ្សារភ្ជាប់ទៅនឹងតម្លៃនៃរម​ណីយដ្ឋានអង្គរ។ អ្វីដែលរឹតតែពិសេសទៅទៀតនោះ គឺនៅលើរូបពានរង្វាន់មានចម្កាក់ផ្កាភ្ញីទេសអង្គរ។

សម្រាប់លោក ខូ ដារ៉ា មន្រ្តីផ្នែកទំនាក់ទំនងសា​ធារណៈនៃសិប្បករអង្គរ, ផ្កាភ្ញីទេសអង្គរ បង្ហាញ​ពីសោភ័ណនៃរមណីយដ្ឋានអង្គរផង និងបង្ហាញ​ពីតម្លៃជាសកលនៃសម័យអង្គរដ៏រុងរឿងរបស់អាណាចក្រខ្មែរផង។
បើយោងតាមការផ្សាយរបស់សារព័ត៌មានថ្មីៗ បេក្ខជន«សំណេរអង្គរ»ទាំង២៥ខេត្ត/រាជធានី បាននិងកំពុងត្រៀមទាំងកាយ ទាំងចិត្តដើម្បីប្រកួតប្រជែងយកពានរង្វាន់អ្នកឆ្នើមនៃកម្មវិធី«សំណេរអង្គរ»។ នេះគឺជាព្រឹត្តិការណ៍សរសេរតាមអានជាសាធារណៈលើកទី៣ នៅលើទឹកដីនៃអតីតរាជធានីអង្គរ។

សូមបញ្ជាក់ថា នៅសល់តែ៥ថ្ងៃទៀតប៉ុណ្ណោះ បេ​ក្ខ​ជន​ប្រឡងប្រជែងយកពានរង្វាន់នៃកម្មវិធី​«សំណេរអង្គរ»ចំនួន១៨៦០អង្គ/នាក់ នឹងជួបគ្នានៅលើស្ពានហាលនៃប្រាសាទអង្គរវត្ត៕

Continue Reading
Advertisement
Advertisement

ពេញនិយម