ពត៌មានទូទៅ
រថភ្លើង និងការគ្រប់គ្រងផ្លូវរត់គួរត្រូវបានរៀបចំប្រសើរជាងនេះ ដើម្បីបញ្ជៀសគ្រោះថ្នាក់ !
ក្រសួងសាធារណការ និងដឹកជញ្ជូន ជូនដំណឹងថា៖ ព្រឹកថ្ងៃទី១៧ ខែសីហានេះ កំណាត់ផ្លូវដែកភាគខាងជើងដែលស្រុតប្រមាណ៧០ម៉ែត្រ បានជួសជុលរួចរាល់ និងដាក់ឱ្យដំណើរការបណ្តោះអាសន្នហើយ បន្ទាប់ពីគ្រោះថ្នាក់ ដែលអះអាងថា ដោយសារកត្តាផ្លូវស្រុត។ ករណីនេះបណ្តាលឲ្យធ្លាក់៤ទូ ក្នុងនោះក្រឡាប់ចេញប្រេងចំនួន៣ទូ។ ជាសំណាងដែលហេតុការណ៍នេះពុំមានរងគ្រោះដល់មនុស្ស បើទោះបីប្រេងហូរចេញពេញផ្លូវក៏ដោយ។
គួររំលឹកថា វេលាម៉ោងជាង១១ព្រឹក ថ្ងៃទី១៦ ខែសីហា មានករណីរថភ្លើងដឹកប្រេង ធ្លាក់ផ្លូវខ្សែផ្លូវដែក (ខ្សែរថភ្លើងទិសដៅភ្នំពេញ ទៅបឹងព្រីង ខេត្តបាត់ដំបង) ចំនុចស្ថិតភូមិទួលតាឯក សង្កាត់ទួលតាឯក នៅក្រុងបាត់ដំបង។
ទោះយ៉ាងណាសាធារណជនមានការបញ្ចេញមតិថា ស្ថានភាពរថភ្លើង និងកត្តាផ្លូវ គួរណាអភិវឌ្ឍឲ្យប្រសើរជាងនេះ ជាពិសេសការគ្រប់គ្រងផ្លូវរត់ (ចំនុចផ្លូវឆ្លងកាត់) ទាំងនៅតាមបណ្តាខេត្ត និងក្នុងរាជធានីភ្នំពេញ ដើម្បីបញ្ចៀសបានទាំងគ្រោះថ្នាក់ចរាចរដែលឃើញកើតឡើងជាបន្តបន្ទាប់ ខណៈក្នុងប្រទេសនីមួយៗករណីគ្រោះថ្នាក់រថភ្លើងនេះមានតិចលើកណាស់៕