Connect with us

ពត៌មានទូទៅ

បញ្ចប់ការស្នាក់​នៅ​អាគារ​ទ្រុឌ​ទ្រោម​អាយុ​កាល​ ៧៥ឆ្នាំ ​ត្រឹម​ថ្ងៃ​នេះ

Published

on

បញ្ចប់ការស្នាក់​នៅ​អាគារ​ទ្រុឌ​ទ្រោម​អាយុ​កាល​ ៧៥ឆ្នាំ ​ត្រឹម​ថ្ងៃ​នេះ
346 Views

ភ្នំពេញ៖​ ថ្ងៃឱសានវាទ​បាន​មក​ដល់ ​គណៈ​កម្មការ​ច​ម្រុះ​ បាន​ចាប់​ផ្តើម​ហ៊ុព័ទ្ធ​ អគារ​ចាស់​ទ្រុឌ​ទ្រោម ( អតីត​សណ្ឋា​គារ​អង្គរ​មាន​ជ័យ)​ ត្រឹម​ថ្ងៃ​ទី ២១​ ឧសភា​ ​នេះ ​បើទោះ​បី​នៅ​សល់​៤គ្រួសារ​កំពុង​បន្ត​ស្នាក់​នៅ​ និង​ប្រកប​អាជីវ​កម្ម​ ពុំ​ព្រម​ចាក​ចេញ​ក៏​ដោយ​ ដោយ​សារ​មិន​ទាន់​ដោះ​ស្រាយ​ត្រូវ​រ៉ូវ​គ្នា។

លោក ខៀវ ប៊ូរិន ​អនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​រៀបចំ​ដែន​ដី​នគរ​រូប​នីយ៍​កម្ម ​និង​សំណង់​ ដែល​ជា​ប្រធាន​ក្រុម​ការ​ងារ​ក្រសួង​ទទួល​ដោះ​ស្រាយ​ការ​សម្រប​សម្រួល​កិច្ចការ​នេះ​បាន​ឲ​ដឹង​ថា៖​ ក្រុម​ជំនាញ​បាន​ចំ​ណាយ​​ពេល​ជិត​៩ខែ​មក​ហើយ ​ក្នុង​ការ​ដោះ​ស្រាយ​គោល​នយោ​បាយ​ជូន​ពល​រដ្ឋ៦៥​គ្រួសារ​ ដែល​រស់​នៅ​ក្នុង​អគារ​សហ​កម្ម​សិទ្ធិ​នេះ។ ជា​លទ្ធផល​អ្នក​ស្នាក់​នៅ​ចំនួន​៦១គ្រួសារ​ បាន​ទទួល​យក​ការ​ដោះ​ស្រាយ​ ខណៈ​នៅ​សល់​តែ​៤គ្រួសារ​ ពុំ​ទាន់​ព្រម​ព្រៀង​ទទួល​យក។ ការ​សម្រេច​ចុង​ក្រោយ​តម្រូវ​ឲ​ហ៊ុម​ព័ទ្ធ​នេះ​គឺ​ដោយ​កត្តា​ព្រួយ​បារម្ភ​ខ្ពស់​ពី​គុណ​ភាព​សំណង់​មាន​សភាព​ចាស់​ទ្រុឌ​ទ្រោម​ ដែល​អាច​ប្រឈម​នឹង​ការ​បាក់​រលំ​ជា​យថាហេតុ​បាន​គ្រប់​ពេល។​ ក្រសួង​ជំនាញ​លើ​ការ​គ្រប់​គ្រង​សំណង់​ត្រូវ​ចាំ​បាច់​គិត​គូរ​ និង​ដោះ​ស្រាយ​កិច្ច​ការ​ងារ​នេះ​ឱ្យបាន​លឿន​ និង​រហ័ស​បំផុត ។

អាជ្ញាធរ​ខណ្ឌ​ ៧មករា​ ក៏បាន​ណែនាំ​ ផ្សព្វ​ផ្សាយ​ទៅ​កាន់​ពល​រដ្ឋ​ដែល​រស់​នៅ​ជុំ​វិញ​តំបន់នេះ​ឱ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ​ព្រោះ​ស្ថាន​ភាព​អគារ​អាច​ប្រឈម​នឹង​ការ​បាក់​រលំ​បាន​គ្រប់​ពេល។

សូម​បញ្ជាក់​ថា៖ អគារ​សហកម្ម​សិទ្ធិ (អតីត​សណ្ឋា​គារ​អង្គរ​មានជ័យ)​ ដែល​ស្ថិត​នៅ​លើ​ផ្លូវ​ព្រះ​មុន្នី​វង្ស​កែង​ផ្លូវ​កម្ពុជា​ក្រោម​ មាន​ទំហំ​ក្រឡា​ផ្ទៃ​សរុប​ ៥៩០ម៉ែត្រ​ការ៉េ ​កម្ពស់​ ៦ជាន់ ​ស្មើ​នឹង​ ១០៧​បន្ទប់។ ​មក​ដល់​បច្ចុប្បន្ន​ សំណង់​អគារ​នេះ​មាន​អាយុ ៧៥ឆ្នាំ​ហើយ៕

ពត៌មានទូទៅ

អង្គុយសរសេរ«អក្សរសាស្រ្តខ្មែរ» នៅបរិវេណអង្គរវត្ត !

Published

on

19 Views

កម្មវិធី«សំណេរអង្គរ» ក្នុងគោលបំណងអភិរក្ស និងលើកតម្កើងអក្សរសាស្រ្តខ្មែរបានក្លាយទៅជាពេលវេលាដែលអ្នកស្រឡាញ់ភាសាខ្មែរជួបគ្នា បង្កើតអនុស្សារីយ៍រួមគ្នា និងបង្កើតការចងចាំមួយនៅលើទឹកដីដ៏ពិសិដ្ឋនៃអតីតរាជធានីអង្គរ។

ការប្រកួតប្រជែងដើម្បីទទួលបានរង្វាន់ជារឿងមួយ ប៉ុន្តែរឿងដ៏វិសេសមួយទៀតគឺ វាជារឿងដ៏កម្រណាស់ដែលមនុស្សទាំងឡាយមានឱកាសអង្គុយសរសេរនៅក្នុងបរិវេណប្រាសាទអង្គរវត្តក្នុងបរិយាកាសបែបនេះ។

កម្មវិធី«សំណេរអង្គរ» ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦នេះ បេក្ខជន បេក្ខនារី ពិតជាទទួលបានអារម្មណ៍ និងបទពិសោធន៍ជីវិតមួយផ្សេងខុសពីសកម្មភាពប្រចាំថ្ងៃ។ ដៃ«សរសេរតាមអាន» អង្គុ​យ​នៅលើស្ពានហាលច្រកចូលប្រាសាទអង្គរវត្ត អ្នកចូលរួមប្រកួតព្រឹត្តិការណ៍«សំណេរអង្គរ» ទាំង ១៨៦០​អង្គ/នាក់ មកពី២៥រាជធានី/ខេត្តនៃព្រះរាជាណាចក្រកម្ពុជា ពិតជាបានផ្សារភ្ជាប់ជាមួយបេ​តិកភណ្ឌពិភពលោក បង្ហាញឲ្យឃើញថា អ្នកចូលរួមជាអ្នកជំនាន់ក្រោយបានថែរក្សា អភិរក្ស និងលើកតម្កើង​«អក្សរសាស្រ្តខ្មែរ»។

ម្យ៉ាងទៀត កម្មវិធីនេះ ក៏ឆ្លុះបញ្ចាំងពីកាយវិការដឹងគុណចំពោះបុព្វបុរសខ្មែរនាសម័យមុនៗដែលបានបន្សល់ទុកកេរមរតកដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។

ដូច្នេះ ការចូលរួមក្នុងកម្មវិធី«សំណេរអង្គរ» គឺបង្ហាញពីការបង្ហាញថា មនុស្សជំនាន់ក្រោយ បានចូលរួមអភិរក្ស និងលើកតម្កើងអក្សរសាស្ត្រខ្មែរយ៉ាងពិតប្រាកដ៕

រូបភាព៖ សំណេរអង្គរ ឆ្នាំ២០២៥

Continue Reading

ពត៌មានទូទៅ

ឈ្វែងយល់ពី Greenland !

Published

on

19 Views

Greenland គឺជាដែនដីស្វយ័តនៃព្រះរាជាណាចក្រដាណឺម៉ាក។

បើទោះជាជាការច្របាច់បញ្ចូលគ្នាជាមួយកោះហ្វារ៉ូក៏ដោយ តែភាពស្របច្បាប់គឺពលរដ្ឋនៃហ្គ្រីនឡែនគឺ​ជា​ពលរដ្ឋនៃប្រទេសដាណឺម៉ាក។
ដូច្នេះមានន័យថា ពួកគេគឺជាពលរដ្ឋនៃសហភាពអឺរ៉ុប (EU) ទោះជា Greenland មិនមែនជាផ្នែករបស់ EU ក៏ដោយ។

គិតត្រឹមឆ្នាំ ២០២៤ ចំនួនប្រជាជននៅ Greenland មានជាង ៥៦០០០នាក់។

Greenland ជាកោះធំជាងគេបំផុតរបស់ពិភពលោក ហើយស្ថិតនៅចន្លោះមហាសមុទ្រអាកទិក និងអាត្លង់ទិក ភាគខាងកើតនៃប្រជុំកោះអាកទិករបស់កាណាដា។
វាចែករំលែកព្រំដែនតូចមួយ 1.2 គីឡូម៉ែត្រ (0.75 mi) ជាមួយប្រទេសកាណាដា នៅលើកោះ Hans ។

កោះ Kaffeklubben របស់ហ្គ្រីនលែន ស្ថិតនៅក្រៅឆ្នេរសមុទ្រភាគខាងជើង គឺជាចំណុចខាងជើងបំផុតនៃពិភពលោកដែលមិនមានជម្លោះ – Cape Morris Jesup នៅលើដីគោកត្រូវបានគេគិតថាមានរហូតដល់ទសវត្សរ៍ឆ្នាំ 1960 ។
រាជធានី និងទីក្រុងធំជាងគេគឺ Nuuk (នូក)។

តាមផ្នែកសេដ្ឋកិច្ច ហ្គ្រីនលែន គឺពឹងផ្អែកយ៉ាងខ្លាំងលើជំនួយពីប្រទេសដាណឺម៉ាក ដែលមានជាមធ្យម 5.4 ពាន់លាន kr ស្មើនឹង 724 លានអឺរ៉ូ ក្នុងមួយឆ្នាំក្នុងកំឡុងឆ្នាំ 2019-2023 ដែលស្មើនឹងជាង 20% នៃផលិតផលក្នុងស្រុកសរុបរបស់ដែនដី៕

Continue Reading

ពត៌មានទូទៅ

ពានរង្វាន់«សំណេរអង្គរ»ឆ្នាំ២០២៦ កំពុងរង់ចាំអ្នកឆ្នើម

Published

on

25 Views

ពានរង្វាន់«សំណេរអង្គរ»ឆ្នាំ២០២៦ មានរំលេចឡើងដោយពណ៌មាស ប្រាក់ និងពណ៌ធម្មជាតិ និងមានអត្ថន័យផ្សារភ្ជាប់ទៅនឹងតម្លៃនៃរម​ណីយដ្ឋានអង្គរ។ អ្វីដែលរឹតតែពិសេសទៅទៀតនោះ គឺនៅលើរូបពានរង្វាន់មានចម្កាក់ផ្កាភ្ញីទេសអង្គរ។

សម្រាប់លោក ខូ ដារ៉ា មន្រ្តីផ្នែកទំនាក់ទំនងសា​ធារណៈនៃសិប្បករអង្គរ, ផ្កាភ្ញីទេសអង្គរ បង្ហាញ​ពីសោភ័ណនៃរមណីយដ្ឋានអង្គរផង និងបង្ហាញ​ពីតម្លៃជាសកលនៃសម័យអង្គរដ៏រុងរឿងរបស់អាណាចក្រខ្មែរផង។
បើយោងតាមការផ្សាយរបស់សារព័ត៌មានថ្មីៗ បេក្ខជន«សំណេរអង្គរ»ទាំង២៥ខេត្ត/រាជធានី បាននិងកំពុងត្រៀមទាំងកាយ ទាំងចិត្តដើម្បីប្រកួតប្រជែងយកពានរង្វាន់អ្នកឆ្នើមនៃកម្មវិធី«សំណេរអង្គរ»។ នេះគឺជាព្រឹត្តិការណ៍សរសេរតាមអានជាសាធារណៈលើកទី៣ នៅលើទឹកដីនៃអតីតរាជធានីអង្គរ។

សូមបញ្ជាក់ថា នៅសល់តែ៥ថ្ងៃទៀតប៉ុណ្ណោះ បេ​ក្ខ​ជន​ប្រឡងប្រជែងយកពានរង្វាន់នៃកម្មវិធី​«សំណេរអង្គរ»ចំនួន១៨៦០អង្គ/នាក់ នឹងជួបគ្នានៅលើស្ពានហាលនៃប្រាសាទអង្គរវត្ត៕

Continue Reading
Advertisement
Advertisement

ពេញនិយម