ពត៌មានទូទៅ
ក្រុមហ៊ុនទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់ រកឃើញអ្នកមានសំណាង!

ក្រុមហ៊ុនទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់ តាមរយៈការផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុក ចេ.រ៉ូយ៉ាល់ កាលពីថ្ងៃទី០២ ឧសភា កន្លងទៅបានរកឃើញអ្នកមានសំណាងចំនួន១៤រូប ដែលទទួលបានរង្វាន់ប្រចាំខែមេសា។ លោក ស៊ឹម សុភ័ក្រ ប្រធានប្រតិបត្តិការផ្នែកលក់ និងតំណាងក្រុមហ៊ុនទឹកត្រចៀកកាំ ចេរ៉ូយ៉ាល់ បានដឹកនាំក្រុមការងារចុះជូនរង្វាន់ធំដល់គេហដ្ឋានអ្នកត្រូវរង្វាន់ មានកង់អគ្គិសនី និងម៉ូតូ HONDA WAVE ២០២៥។

ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ លោកប្រធានផ្នែកលក់ និងក្រុមការងារ បានដឹកកង់អគ្គិសនី១គ្រឿង ទៅប្រគល់ជូនអ្នកមានសំណាងគឺ អ្នកស្រី ទ្រី វួចទីន រស់នៅភូមិរកាកោង ឃុំរកាកោង ស្រុកមុខកំពូល ខេត្រកណ្ដាល។ អ្នកស្រី វួចទីន អះអាងថា ការទទួលបានរង្វាន់នេះ គឺជាសំណាងពិតប្រាកដ។ អ្នកស្រីបន្តថា «ពេលទិញទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់ គាត់យកសន្លឹកបណ្ណក្នុងកេសមកបំពេញព័ត៌មាន ហើយថតផ្ញើរមកក្រុមហ៊ុន ដើម្បីផ្សងសំណាង»

ដោយឡែក លោក ចៀវ ចាន់ដា រស់នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលទទួលបានរង្វាន់ម៉ូតូហុងដាវេវ២០២៥ មួយគ្រឿងពីក្រុមហ៊ុន បានបង្ហាញចំណាប់អារម្មណ៍ដែរថា «មិននឹកស្មានថា ខ្ញុំមានសំណាងធំដូច្នេះឡើយ...កំពុងតាមដានការផ្សាយផ្ទាល់កម្មវិធីចាប់រង្វាន់ជាមួយភរិយា ស្រាប់តែតំណាងក្រុមហ៊ុន ចាប់ចំសន្លឹកបណ្ណដែលជាឈ្មោះ និងលេខកូដរបស់លោក។ លើកទី១ ជាការទទួលបានសំណាង»។
លោក ស៊ឹម សុភ័ក្រ តំណាងក្រុមហ៊ុនទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់ អះអាងថា ដើម្បីជាការតបស្នងចំពោះអតិថិជន ដែលតែងគាំទ្រផលិតផលក្រុមហ៊ុន ក្រៅពីរង្វាន់ទាំងពីរនេះ គឺមានរង្វាន់សន្ធឹកសន្ធាប់ផ្សេងទៀតដូចជា ទូរសព្ទដៃ ឆ្នាំងដុតឬអាំងសាច់អគ្គិសនី ទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់ ជាច្រើនកេស។ ចំពោះការចាប់រង្វាន់ជាបន្តទៀត ក្រុមហ៊ុននឹងជូនដំណឹងនៅលើទំព័រហ្វេសប៊ុក J. Royal Bird’s Nest ។
សូមបញ្ជាក់ជូនថា ទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់ ត្រូវបានផលិត ចែកចាយលក់លើទីផ្សារជូនអតិថិជនបានទទួលទាន តាំងពីឆ្នាំ២០២២ ក្រោមសម្លោកថា «ចេរ៉ូយ៉ាល់ អាថ៌កំបាំងនៃសុខភាព»។
ពត៌មានទូទៅ
ជើងហោះហើរត្រូវបានលុបចោល និងការព្រមានពីការធ្វើដំណើរថ្មីត្រូវបានចេញក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
បណ្ដាក្រុមហ៊ុនអាកាសចរណ៍កំពុងបន្តលុបចោលការធ្វើដំណើរ និងបង្វែរជើងហោះហើរនៅមជ្ឈិមបូព៌ា បន្ទាប់ពីអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារប្រឆាំងអ៊ីរ៉ង់។

ជើងហោះហើរចូល និងចេញពីអាកាសយានដ្ឋាននៅទីក្រុង Tel Aviv ទីក្រុង Dubai ទីក្រុង Doha និងមជ្ឈមណ្ឌលអន្តរជាតិផ្សេងទៀតនៅក្នុងតំបន់ ត្រូវបានផ្អាក។
ក្រសួងការបរទេសអង់គ្លេសកំពុងព្រមានពលរដ្ឋអង់គ្លេសពីការធ្វើដំណើរទាំងអស់លើកលែងតែចាំបាច់ទៅកាន់ប្រទេសបារ៉ែន គុយវ៉ែត កាតា និងអារ៉ាប់រួម។ អ្នកដែលនៅទីនោះរួចហើយត្រូវបានណែនាំឱ្យរកកន្លែងមានសុវត្ថិភាព។
អ៊ីរ៉ង់បានបើកការវាយប្រហារលើរដ្ឋឈូងសមុទ្រ ដែលជាផ្នែកមួយនៃការសងសឹករបស់ខ្លួនចំពោះការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល ដែលបានចាប់ផ្តើមកាលពីព្រឹកថ្ងៃសៅរ៍២៨កុម្ភៈ។ ការធ្វើដំណើរផ្លូវឆ្ងាយកំពុងរងផលប៉ះពាល់កាន់តែទូលំទូលាយ ដោយអាកាសយានដ្ឋាន Heathrow ជំរុញឱ្យអ្នកធ្វើដំណើរពិនិត្យជាមួយក្រុមហ៊ុនអាកាសចរណ៍របស់ពួកគេ។
ក្រុមហ៊ុនអាកាសចរណ៍ Emirates បានផ្អាកប្រតិបត្តិការរបស់ខ្លួនចេញចូលទីក្រុងឌុយបៃរហូតដល់ម៉ោង ១៥:០០ ម៉ោងក្នុងស្រុកនៅថ្ងៃចន្ទ២មីនានេះ ដោយសារតែការបិទដែនអាកាស ខណៈក្រុមហ៊ុនអាកាសចរណ៍ Etihad បានផ្អាកជើងហោះហើរចេញពីទីក្រុង Abu Dhabi រហូតដល់ម៉ោង ២:០០នាទី ម៉ោងក្នុងស្រុក។
ក្រុមហ៊ុនអាកាសចរណ៍ British Airways បានលុបចោលសេវាកម្មទៅកាន់ទីក្រុង Tel Aviv និង បារ៉ែនរហូតដល់ថ្ងៃពុធសប្ដាហ៍នេះ។
ដែនអាកាសលើអ៊ីរ៉ង់ អ៊ីស្រាអែល អ៊ីរ៉ាក់ កាតា បារ៉ែន គុយវ៉ែត និងស៊ីរី នៅតែបិទកាលពីថ្ងៃអាទិត្យ ដោយមានការបិទផ្នែកខ្លះនៅ អារ៉ាប់រួមនិងអារ៉ាប៊ីសាអ៊ូឌីត។
ចំណែក Qatar Airways និយាយថាប្រតិបត្តិការរបស់ខ្លួននៅតែផ្អាកបណ្ដោះអាសន្នដោយសារការបិទដែនអាកាសរបស់កាតា៕


ប្រភព៖ BTV NEWS
ពត៌មានទូទៅ
ហេតុអ្វីបានជាសហរដ្ឋអាមេរិក វាយប្រហារអ៊ីរ៉ង់?
អត្ថបទបែបវិភាគរបស់សារព័ត៌មានរ៉យទ័របាននិយាយថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារដ៏មហិច្ឆតាបំផុតរបស់ពួកគេទៅលើប្រទេសអ៊ីរ៉ង់ ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ កាលពីថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅក្នុងប្រតិបត្តិការមួយ ដែលបានសម្លាប់មេដឹកនាំកំពូល លោក Ayatollah Ali Khamenei។
ល្បែងគោលនយោបាយការបរទេសដ៏ធំបំផុតនៃអាណត្តិប្រធានាធិបតីរបស់លោកប្រធានាធិបតីអាមេរិក Donald Trump មួយនេះ បានកើតឡើងបន្ទាប់ពីលោកបានធ្វើយុទ្ធនាការសម្រាប់ការបោះឆ្នោតឡើងវិញជា «ប្រធានាធិបតីសន្តិភាព» និងបន្ទាប់ពីបាននិយាយថា លោកពេញចិត្តដំណោះស្រាយការទូតចំពោះការប្រឈមមុខដាក់គ្នាជាមួយអ៊ីរ៉ង់។
មុនពេលប្រតិបត្តិការយោធា លោក Trump បានលើកយកបញ្ហាអ៊ីរ៉ង់មួយចំនួនមកនិយាយដោយសង្ខេបនៅក្នុងសុន្ទរកថាប្រចាំឆ្នាំរបស់លោកកាលពីថ្ងៃអង្គារសប្តាហ៍មុន ហើយបន្ទាប់មក បានលើកឡើងម្ដងទៀតនៅក្នុងសារវីដេអូមួយដែលចេញផ្សាយកាលពីថ្ងៃសៅរ៍ ដោយបានដាក់ចេញនូវគោលបំណងសំខាន់ៗដូចខាងក្រោម៖
១.ការរារាំងអ៊ីរ៉ង់ មិនឱ្យទទួលបានអាវុធនុយក្លេអ៊ែរ
លោក Trump បាននិយាយម្តងហើយម្តងទៀតថា អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរជាដាច់ខាត។ លោកអះអាងថា បាន «បំផ្លាញ» កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ក្នុងការវាយប្រហារកាលពីខែមិថុនាឆ្នាំមុន ប៉ុន្តែបាននិយាយនៅសប្តាហ៍នេះថា ទីក្រុងតេអេរ៉ង់ បានព្យាយាមកសាងកម្មវិធីនេះឡើងវិញ។ ហេតុផលមួយដែលអាមេរិក និងអ៊ីស្រាអែល បានលើកឡើងចំពោះការទម្លាក់គ្រាប់បែកកាលពីខែមិថុនា គឺថា អ៊ីរ៉ង់កំពុងខិតជិតដល់សមត្ថភាពផលិតអាវុធនុយក្លេអ៊ែរហើយ។

២.ការទប់ស្កាត់កម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់
នៅក្នុងសុន្ទរកថាប្រចាំឆ្នាំរបស់លោក និងសុន្ទរកថានៅថ្ងៃសៅរ៍ លោក Trump បានសំដៅទៅលើភាពជឿលឿននៅក្នុងកម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់ ដោយនិយាយថា នោះគឺជាការគំរាមកំហែងកាន់តែខ្លាំងឡើងដល់សហរដ្ឋអាមេរិក។

៣.ដើម្បីលុបបំបាត់ការគំរាមកំហែងរបស់អ៊ីរ៉ង់ ព្រមទាំងក្រុមឧទ្ទាមដែលអ៊ីរ៉ង់គាំទ្រ និងការពារជនជាតិអាមេរិក និងសម្ព័ន្ធមិត្តអាមេរិក៖
លោក Trump បាននិយាយថា គោលបំណងនៃការវាយប្រហារដែលបានធ្វើឡើងកាលពីថ្ងៃសៅរ៍នោះគឺ «ដើម្បីការពារប្រជាជនអាមេរិក ដោយការលុបបំបាត់ការគំរាមកំហែងដែលជិតមកដល់ពីរបបអ៊ីរ៉ង់ ដែលជាក្រុមមនុស្សដ៏កាចសាហាវ និងគួរឱ្យខ្លាចមួយក្រុម»។

៤. ដាក់ទោសអ៊ីរ៉ង់ ដោយសារតែការប្រព្រឹត្តរបស់ខ្លួនលើហ្វូងបាតុករ





នៅក្នុងសុន្ទរកថាប្រចាំឆ្នាំ លោក Trump បាននិយាយម្តងហើយម្តងទៀត អំពីការចោទប្រកាន់ដែលថា អ៊ីរ៉ង់បានសម្លាប់អ្នកតវ៉ាយ៉ាងហោចណាស់ ៣២.០០០នាក់ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ជាតួលេខដែលមិនអាចផ្ទៀងផ្ទាត់បានឡើយ។ កាលពីថ្ងៃសៅរ៍ លោកបានលើកឡើងម្ដងទៀតថា អ៊ីរ៉ង់បានសម្លាប់ «ពលរដ្ឋរបស់ខ្លួនរាប់ម៉ឺននាក់នៅតាមដងផ្លូវ ខណៈពេលដែលពួកគេកំពុងតវ៉ា»។
៥. ការផ្លាស់ប្តូររបប
កាលពីថ្ងៃសៅរ៍ លោក Trump បានអំពាវនាវឱ្យ «ប្រជាជនអ៊ីរ៉ង់ដ៏មានមោទនភាពយ៉ាងខ្លាំង» ឱ្យក្រោកឡើង ហើយដណ្តើមអំណាចពីអ្នកគ្រប់គ្រងរបស់ពួកគេ។
ខណៈពេលកំពុងអំពាវនាវឱ្យប្រជាជនអ៊ីរ៉ង់ផ្តួលរំលំរដ្ឋាភិបាល លោក Trump បានព្រមានថា៖ «ការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លា និងចំៗ…នឹងបន្តដោយគ្មានការរំខានឡើយ ពេញមួយសប្តាហ៍ ឬដរាបណាចាំបាច់ ដើម្បីសម្រេចបាននូវគោលបំណងនៃសន្តិភាពរបស់យើងនៅទូទាំងមជ្ឈិមបូព៌ា និងជាការពិតណាស់ សម្រាប់ពិភពលោកទាំងមូល!»៕

ប្រភព៖ BTV NEWS
ពត៌មានទូទៅ
ក្រុមហ៊ុន Sauber Car Care / Services រីកចម្រើនក្នុងវិស័យថែទាំយានយន្តនៅកម្ពុជា អស់រយៈពេល ៦ ឆ្នាំ

លោក ទេព ទីណូ នាយកក្រុមហ៊ុន sauber Car Care បានលើកឡើងថា ក្នុងបរិបទទីផ្សារយានយន្តនៅកម្ពុជាកំពុងរីកចម្រើនជាបន្តបន្ទាប់ ក្រុមហ៊ុន Sauber Car Care / Services បានក្លាយជាអាជីវកម្មមួយដែលមានការលូតលាស់គួរឱ្យកត់សម្គាល់ ក្នុងវិស័យថែទាំ និងសេវាកម្មយានយន្ត។ គិតមកទល់បច្ចុប្បន្ន ក្រុមហ៊ុនបានដំណើរការអស់រយៈពេល ៦ ឆ្នាំ ហើយបានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ស្តង់ដារសេវាកម្មក្នុងទីផ្សារនេះ។

នាយកក្រុមហ៊ុនរូបនេះបានបន្តថា ការកើនឡើងនៃចំនួនយានយន្តប្រើប្រាស់ក្នុងប្រទេស បានជំរុញឱ្យតម្រូវការសេវាថែទាំមានការកើនឡើងផងដែរ។ នៅក្នុងបរិបទនេះ Sauber Car Care / Services បានអភិវឌ្ឍខ្លួនឲ្យស្របតាមតម្រូវការទីផ្សារ ដោយផ្តោតលើគុណភាពសេវាកម្ម បច្ចេកវិទ្យាទំនើប និងការបណ្តុះបណ្តាលបុគ្គលិកជាបន្តបន្ទាប់។ សេវាកម្មរបស់ក្រុមហ៊ុនរួមមាន ការលាងសម្អាតយានយន្ត សម្អាតផ្នែកខាងក្នុង–ខាងក្រៅ ប៉ូលាថ្នាំ និងការពារផ្ទៃពណ៌ ដែលផ្តោតលើការថែរក្សាតម្លៃយានយន្តរបស់អតិថិជនក្នុងរយៈពេលវែង។






ជាមួយនឹងបទពិសោធន៍ ៦ ឆ្នាំ ក្រុមហ៊ុនបានបង្កើតមូលដ្ឋានអតិថិជនទូលំទូលាយ និងទទួលបានការគាំទ្រពីអតិថិជនជាប្រចាំ។ ការផ្តល់សេវាកម្មមានស្តង់ដារ និងការយកចិត្តទុកដាក់លម្អិត គឺជាចំណុចសំខាន់ដែលជំរុញឱ្យអាជីវកម្មមានការលូតលាស់ប្រកបដោយស្ថិរភាព។


លោក ទេព ទីណូ នាយកក្រុមហ៊ុន sauber Car Care បានបញ្ជាក់ថា ក្នុងទិសដៅអនាគត Sauber Car Care / Services មានផែនការពង្រីកសេវាកម្ម និងបន្តវិនិយោគលើបច្ចេកវិទ្យាថ្មីៗ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង និងឆ្លើយតបទៅនឹងតម្រូវការអតិថិជនដែលកំពុងកើនឡើង៕
-
កម្សាន្ត11 months ago«ទាក់ដំរី»
-
ចំណេះដឹងទូទៅ12 months agoចាក់ «បំណិនជីវិត» ចូលទៅកុមារកុំឲ្យធុញទ្រាន់នឹងការរៀនសូត្រ
-
ពត៌មានទូទៅ11 months agoអ្នករស់នៅក្នុងសំណង់អតីតសណ្ឋាគារអង្គរមានជ័យ តម្រូវឱ្យចាកចេញជាបន្ទាន់!
-
កម្សាន្ត11 months agoវិចារណកថា ! « សាទរឆ្នាំថ្មី ភាពជោគជ័យ និងផលជះដល់សង្គម »
-
សង្គម និងការអប់រំ10 months agoព្រះសក្យមុនីចេតិយ !
-
កម្សាន្ត12 months agoប្រវត្តិ និងការហាត់រៀនរបាំក្ងោកសិល្ប៏ នៅសាលាមធ្យមវិចិត្រសិល្បះ
-
ចំណេះដឹងទូទៅ8 months agoបណ្ឌិត ធុយ ចាន់ធួន ៖ នរវិទូខ្មែរ
-
ចំណេះដឹងទូទៅ1 year agoទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា


