ពត៌មានទូទៅ

អ្នក​បច្ចេក​ទេស​កំពុង​សិក្សា​ស្រាវ​ជ្រាវ​ និង​វាយ​តម្លៃ​ពី​លក្ខណៈ​ជីវ​សាស្រ្ត​ និង​ផល​ប៉ះ​ពាល់​ធន​ធាន​ត្រី ​និង​ជីវ​ចម្រុះ​នៅ​ក្នុង​ទន្លេ​សាប

Published

on

អ្នក​បច្ចេក​ទេស​កំពុង​សិក្សា​ស្រាវ​ជ្រាវ​ និង​វាយ​តម្លៃ​ពី​លក្ខណៈ​ជីវ​សាស្រ្ត​ និង​ផល​ប៉ះ​ពាល់​ធន​ធាន​ត្រី ​និង​ជីវ​ចម្រុះ​នៅ​ក្នុង​ទន្លេ​សាប
6 Views

ក្រុម​មន្រ្តី​បច្ចេក​ទេស​អជ្ញា​ធរ​ទន្លេ​សាប​ កំពុង​ចុះ​សិក្សា​ស្រាវ​ជ្រាវ​ តាម​ដាន​ វិភាគ​ និង​វាយ​តម្លៃ​ពី​លក្ខណៈ​ជីវ​សាស្រ្ត​ និង​ផល​ប៉ះ​ពាល់​ធន​ធាន​ត្រី​ និង​ជីវ​ចម្រុះ​គ្រប់​ប្រភេទ​នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​ ពោធិ៍សាត់​ និង​ខេត្ត​កំពង់​ធំ។
ការ​ចុះ​សិក្សា​នេះ​អ្នក​ជំនាញ​ត្រូវ​ធ្វើ​ការ​លើ ៖​
១. សម្ភាសន៍​ប្រជា​នេសាទ​ដើម្បី​ប្រមូល​ទិន្ន​ន័យ-ព័ត៌​មាន​ពី​ការ​ប្រើ​ប្រាស់​ប្រភេទ​ឧបករណ៍​នេសាទ​នៅ​តំបន់​សិក្សា​
២. ប្រមូល​សំណាក​ត្រី ​និង​ធន​ធាន​ក្រៅ​ពី​ត្រី,​ កត់​ត្រា​ទីតាំង​នេសាទ​ (X,Y),​ វាស់​ជម្រៅ​ទឹក​នៅ​តាម​តំបន់​នេសាទ​នីមួយៗ​ និង​ពិនិត្យ​លើ​លំនៅ​ដ្ឋាន​ធន​ធាន​ជលផល ។​
៣. សម្ភាសន៍​ជា​មួយ​អ្នក​ពាក់​ព័ន្ធ​នៅ​តំបន់​អភិរក្ស​សត្វ​ស្លាប​ និង​ជីវ​ចម្រុះ​គ្រប់​ប្រភេទ​ក្នុង​តំបន់​សិក្សា​ ដើម្បី​ប្រមូល​ទិន្ន​ន័យ/ព័ត៌​មាន​លើ​ប្រភេទ​នីមួយៗ។

កិច្ច​ការ​នេះ​គឺ​ជា​សកម្ម​ភាព​មួយ​ក្នុង​ចំណោម​សកម្ម​ភាព​ជា​ច្រើន​ ដែល​ត្រូវ​បាន​អនុម័ត​ដាក់​ឱ្យ​អនុវត្តន៍​នៅ​ក្នុង​ផែន​ការ​សកម្ម​ភាព​ប្រចាំ​ឆ្នាំ​២០២៥​ របស់​អាជ្ញាធរ​ទន្លេសាប​ ក្នុង​គោល​បំណង ៖​
– តាម​ដាន​ និង​វាយ​តម្លៃ​ប្រភេទ​ធន​ធាន​ជល​ផល​ ទៅ​តាម​ប្រភេទ​ឧបករណ៍​នេសាទ​ក្នុង​តំបន់​សិក្សា​
– បច្ចុប្បន្ន​ភាព​ប្រភេទ​សត្វ​ស្លាប​ និង​ថនិក​សត្វ​ក្នុង​តំបន់​សិក្សា៕

Leave a Reply

Your email address will not be published. Required fields are marked *

one + seven =

ពេញនិយម

Exit mobile version