47 Viewsអគ្គិភ័យដ៏ធំមួយបានឆាបឆេះអគារសរុបជាង ១៧០ខ្នង និងបានសម្លាប់មនុស្សម្នាក់ហើយ នៅក្នុងទីក្រុងឆ្នេរសមុទ្រ ឈ្មោះ Oita ស្ថិតនៅភាគខាងត្បូងប្រទេសជប៉ុន។ ការឆេះរាលដាលយ៉ាងលឿន នៅថ្ងៃពុធ ទី១៩ ខែវិច្ឆិកា នេះ ចាត់ទុកជាអគ្គិភ័យដ៏ធំបំផុតមួយដែលជប៉ុនពុំដែលជួបប្រទះក្នុងរយៈពេលប្រមាណ៥០ឆ្នាំមកនេះ។ ពេលនេះឧទ្ធម្ភាគចក្រយោធា និងក្រុមពន្លត់អគ្គិភ័យ កំពុងព្យាយាមពន្លត់អណ្ដាតភ្លើងដែលឆាបឆេះក្នុងទំហំដ៏ធំធេងលើតំបន់ទីក្រុងរបស់ជប៉ុន៕
25 Viewsលោកតា ស៊ឹម អឿម ចាស់ព្រឹទ្ធាចារ្យ និងជាអ្នកជួសជុលប្រាសាទឥដ្ឋជាង៣០ឆ្នាំមកហើយ បានបង្ហាញពីមោទកភាពជាខ្លាំង ក្នុងនាមអ្នកអង្គរមួយរូបដែលបានរួមចំណែកជួសជុលប្រាសាទ ឱ្យរឹងមាំឡើងវិញ។ លោកតារំឭកថា ធ្លាប់បានជួសជុលប្រាសាទឥដ្ឋមួយចំនួនដូចជា ប្រាសាទត្រពាំងផុង ព្រៃមន្ទីរ អកយំ បាតជុំ លលៃ និងប្រាសាទបាគងជាដើម។ល។ ធ្លាប់មានឪពុកជាអ្នកជួសជុលប្រាសាទនៅសម័យបារាំង លោក ស៊ឹម អឿម បានបង្ហាញអារម្មណ៍រីករាយ នៅពេលបានបន្តការងារពីឪពុក ក៏ដូចជាបានរួមចំណែកការពារមរតកវប្បធម៌ជាតិខ្មែរសម្រាប់កូនចៅ ជំនាន់ក្រោយ។ បន្ថែមពីនេះ...
49 Viewsករណីអគ្គិភ័យឆាបឆេះទីតាំងស្តុកទិញលក់អេតមួយកន្លែងក្បែរក្រុមហ៊ុនស្រាបៀរកម្ពុជា យ៉ាងសន្ធោសន្ធៅ នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា នៅលើបណ្តោយផ្លូវ២១៧ ស្ថិតនៅភូមិកណ្តាល សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ តាមសេចក្តីរាយការណ៍របស់សមត្ថកិច្ចឲ្យដឹងថា៖ ពុំមានគ្រោះថ្នាក់ដល់អាយុជីវិតឬរងគ្រោះនោះទេ គ្រាន់តែខូចខាតនូវរម៉កមូតូចំនួន២គ្រឿង និងម៉ូតូ១គ្រឿងតែប៉ុណ្ណោះ។
71 Viewsអន្តរជាតិ៖ មានមនុស្សយ៉ាងហោចណាស់៣២នាក់បានស្លាប់ បន្ទាប់ពីស្ពាននៅឯអណ្តូងរ៉ែទង់ដែង និងរ៉ែកូប័ល បានបាក់ដោយសារតែមនុស្សច្រើនលើសទម្ងន់។ឧបទ្ទវហេតុនេះបានកើតឡើងនៅអណ្តូងរ៉ែ Kalando ក្នុងខេត្ត Lualaba ភាគអាគ្នេយ៍នៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) អាជ្ញាធរ បាននិយាយថា «ទោះបីជាមានបម្រាមជាផ្លូវការលើដំណើរការចូលទៅកាន់ទីតាំងនេះក៏ដោយ ប៉ុន្តែដោយសារតែភ្លៀងធ្លាក់ខ្លាំង និងហានិភ័យនៃបំណាក់ដីក៏ដោយ ក៏កម្មកររុករករ៉ែ បានបង្ខំចិត្តចូលទៅក្នុងទីតាំងនោះ»។អាជ្ញាធរបាននិយាយបន្ថែមថា ក្រុមកម្មកររ៉ែដែលប្រញាប់ប្រញាល់ បានឆ្លងកាត់ស្ពានបណ្ដោះអាសន្ន សាងសង់ឡើងដើម្បីឆ្លងកាត់លេណដ្ឋានដែលមានទឹកជន់លិចដែលបានបណ្តាលឲ្យស្ពានបាក់។របាយការណ៍មួយដោយអង្គភាពសេវាជំនួយនិងណែនាំការរុករករ៉ែរបស់សារធារណរដ្ឋកុងហ្គោ បាននិយាយថា ការបាញ់កាំភ្លើងពីទាហាននៅកន្លែងនោះបានបង្កឱ្យមានការភ័យស្លន់ស្លោក្នុងចំណោមអ្នករុករករ៉ែ។ សេចក្តីរាយការណ៍បានបន្តថា ក្រោយមក ក្រុមកម្មកររ៉ែ...
36 Viewsដើម្បីដកឃ្លាពីសម្ពាធអាមេរិក ដំបូងថៃធ្វើតាមសិន ហើយចាំកែកុនតាមក្រោយ ហើយនេះ ក៏មិនមែនជាលើកទី១នៃនយោបាយថៃដែរ តែជាប្រវត្តិសាស្រ្ត។ ថៃស្របតាមក្បួន ហើយកែតាមក្បាច់! ទី១- អ្នកសារព័ត៌មានបរទេសម្នាក់បានដាក់សំណួររឿងមីនមកខ្ញុំថា ថៃជាន់មីន ដាច់ជើង និង “កុមារម្នាក់ក្នុងខេត្តព្រះវិហារដែលបានស្លាប់” ដោយសារគ្រាប់បែកថៃ ហេតុអ្វីព័ត៌មានថៃមិនផ្សាយ ទាំងដែលកម្ពុជាប្រមូលភស្តុតាងគ្រប់គ្រាន់តាមបទដ្ឋាន ផ្ទុយពីថៃចោទប្រកាន់រឿងមីនមកកម្ពុជាជាលេសនៃការអូសសាច់រឿងទាំងគ្មានមូលដ្ឋានច្បាស់លាស់? ទី២- ខ្ញុំធ្លាប់បានសរសេររឿងចិន និងអាមេរិក ក្នុងក្រសែភ្នែកថៃ។ ថៃនឹង រេតាមស្នូរ ប្រសិនជាខាងណាមិនស្របតាមបំណងខ្លួន...
51 Viewsចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុង Kalmaegi និង Fung-wong បានកើនឡើងរហូតដល់ជាង ២៤០នាក់ ខណៈ មនុស្ស ១លាន ៤សែននាក់ ត្រូវបានជម្លៀសចេញពីទីជម្រកនៅក្នុងប្រទេសហ្វីលីពីន។ មនុស្ស ១១២ នាក់ត្រូវបានរាយការណ៍ថា បាត់ខ្លួនផងដែរ ក្នុងនោះ ៥៧ នាក់នៅខេត្ត Cebu ៥០ នាក់នៅខេត្ត Negros Occidental និង ៥...
44 Viewsកម្ពុជាមានរដ្ឋដំបូង ពេលនោះមិនមានកាំបិតជ្រុញអ្វីទេ គឺប្រើដោយថ្មទាំងអស់ ទើបធ្វើឱ្យមនុស្សភាគច្រើនស្លាប់ដោយសារប្រកាច់ បន្ទាប់ពីហូបត្រីសាច់ចូលទៅក្នុងក្រពះពូវៀនជាប់ដោយកំទេចថ្មតូចៗ។ ដោយសារមិនទាន់ស្គាល់ពីវិទ្យាសាស្រ្តមនុស្សសម័យនោះយល់ថា សាច់ញាតិគេស្លាប់ដោយសារអារុកអារក្សធ្វើ តែតាមការពិតមិនមែនទេ។ អ្នកវិទ្យាសាស្រ្តបានរកឃើញថា ហូបមិនស្អាត និងការរស់នៅមិនមានអនាម័យ ទើបប្រកាច់ស្លាប់បន្ទាប់ពីមានមេរោគចូលក្នុងរៀងកាយ៕
75 Viewsប្រទេសហ្វីលីពីនបានជម្លៀសប្រជាជនជាង ១០០.០០០ នាក់នៅទូទាំងតំបន់ភាគខាងកើត និងភាគខាងជើងរបស់ខ្លួន ខណៈព្យុះ Fung-wong បានបង្កើនកម្លាំងទៅជាព្យុះទីហ្វុងដ៏មានឥទ្ធិពល នៅថ្ងៃអាទិត្យ ៩ វិច្ឆិកានេះ មុនពេលការព្យាករណ៍បង្ហាញថា អាចនឹងមានភ្លៀងធ្លាក់ខ្លាំង ខ្យល់បក់ខ្លាំង និងរលកយក្ស។ ព្យុះ Fung-wong បោកបក់លើហ្វីលីពីន ប៉ុន្មានថ្ងៃកន្លងមក បន្ទាប់ពីប្រទេសនេះត្រូវបានរងការវាយប្រហារពីព្យុះទីហ្វុង Kalmaegi ដែលបានផ្ដាច់ជីវិតមនុស្ស២០៤នាក់ និងការបំផ្លិចបំផ្លាញដ៏ធ្ងន់ធ្ងរមុនពេលបោកបក់ទៅវៀតណាមសម្លាប់មនុស្ស៥នាក់។ តាមសញ្ញាព្រមានអំពីព្យុះដែលត្រូវបានដំឡើងនៅទូទាំងតំបន់ធំៗរបស់ប្រទេសហ្វីលីពីន រលកសញ្ញាទី៥ដែលជាការព្រមានកម្រិតខ្ពស់បំផុត បានប្រកាសអាសន្ននៅភាគអាគ្នេយ៍នៃកោះ...
48 Viewsតាមរយៈធនាគារអភិវឌ្ឍជនបទ និងកសិកម្ម (ARDB) រាជរដ្ឋាភិបាលបានសម្រេចបញ្ចេញមូលនិធិចំនួន ៤០លានដុល្លារអាម៉េរិកបន្ថែម សម្រាប់ការធ្វើអន្តរាគមន៍រក្សាលំនឹងថ្លៃស្រូវក្នុងរដូវប្រមូលផលចុងឆ្នាំ ២០២៥ និងដើមឆ្នាំ២០២៦ សម្រាប់ផ្ដល់ឥណទានជាទុនបង្វិលដល់រោងម៉ាស៊ីនជាដៃគូ ដើម្បីប្រមូលទិញស្រូវពីប្រជាកសិករ។ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ ARDB នៅថ្ងៃទី ៨ វិច្ឆិកានេះ រោងម៉ាស៊ីនកិនស្រូវដែលជាដៃគូជាមួយ ARDB និងក្រសួងកសិកម្ម នឹងទទួលបានឥណទានបង្វិលនេះសម្រាប់ទិញស្រូវពីកសិករក្នុងតម្លៃសមរម្យ៕
45 Viewsមានជនសង្ស័យចំនួន៦៥៨នាក់ ភាគច្រើនជាជនបរទេស ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរទីតាំងចំនួន២កន្លែងពាក់ព័ន្ធករណីសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត ខេត្តស្វាយរៀង។ ប្រតិបត្តិការនេះ ធ្វើឡើងកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ បើតាមការផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា ដោយគោលដៅទី១ គឺអគារស្ថិតនៅលើផ្លូវបេតុង ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ជាលទ្ធផលរកឃើញជនបរទេសសរុប...