53 Viewsទូកឈើដែលមានអ្នកដំណើរជាជនអន្តោរប្រវេសន៍ ១០៥នាក់ បានក្រឡាប់លិចចូលក្នុងបាតសមុទ្រ បណ្តាលឲ្យមនុស្សប្រមាណ៧០នាក់បាត់ខ្លួន ហើយជាង៣០នាក់ត្រូវបានជួយសង្គ្រោះ។ យោងតាមអង្គភាព Al Jazeera បានឱ្យដឹងថា មនុស្សជាង ៧០នាក់កំពុងបាត់ខ្លួននៅឡើយ បន្ទាប់ពីទូកឈើមួយគ្រឿងដែលដឹកជនអន្តោប្រវេសន៍ប្រហែល ១០៥នាក់ រួមមាន កុមារផងនោះ បានក្រឡាប់នៅក្នុងដែនទឹកក្រោមការគ្រប់គ្រងរបស់ក្រុមស្រាវជ្រាវនិងសង្គ្រោះ (SAR) នៃប្រទេសលីប៊ី។ អង្គការមិនមែនរដ្ឋាភិបាល Mediterranea Saving Humans ក៏បានឱ្យដឹងថា អ្នករស់រានមានជីវិតចំនួន ៣២នាក់...
59 Views(មជ្ឈិមបូព៌ា)៖ អង្គការសុខភាពពិភពលោក (WHO) បានព្រមានប្រឆាំងនឹងការវាយប្រហាររបស់សហរដ្ឋអាម៉េរិក-អ៊ីស្រាអែលលើមណ្ឌលសុខភាពអ៊ីរ៉ង់។ ការព្រមាននេះបន្ទាប់ពីមានការវាយប្រហារទៅលើមណ្ឌលស្រាវជ្រាវនិងសុខភាពចំណាស់ជាងគេបំផុតមួយនៅទីក្រុងតេហេរ៉ង់ គឺវិទ្យាស្ថានប៉ាស្ទ័រ(Pasteur)។ ប្រធានអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានឱ្យដឹងថា ការវាយប្រហារជាច្រើនទៅលើមណ្ឌលសុខភាពអ៊ីរ៉ង់ក្នុងទីក្រុងតេហេរ៉ង់ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ និងមិនអាចបន្តផ្តល់សេវាសុខភាពបានទេ ជាពិសេសដោយវិទ្យាស្ថានប៉ាស្ទ័រ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ការវាយប្រហាររបស់អាម៉េរិកនិងអ៊ីស្រាអែល បានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធសុខភាព វិស័យអប់រំ និងការដឹកជញ្ជូនរបស់អ៊ីរ៉ង់ ហាក់ដូចការពង្រីកគោលដៅរបស់ពួកគេលើសពីទីតាំងយោធា សន្តិសុខ និងនយោបាយដែលបានវាយប្រហារនៅក្នុងសប្តាហ៍ដំបូងនៃសង្គ្រាម។ ចាប់តាំងពីថ្ងៃទី០១...
65 Views (មជ្ឈិមបូព៌ា)៖ ប្រទេសអ៊ីរ៉ង់បានបដិសេធសំណើរបស់សហរដ្ឋអាម៉េរិកសម្រាប់បទឈប់បាញ់រយៈពេល៤៨ម៉ោង ដែលត្រូវបានបញ្ជូនតាមរយៈប្រទេសជាមិត្តមួយ បន្ទាប់ពីមានការកើនឡើងនូវភាពតានតឹងក្នុងតំបន់។ យោងតាមអង្គភាពរ៉យទ័រ ចុះផ្សាយថ្ងៃទី៤មេសានេះ បានឱ្យដឹងថា ទីក្រុងតេហេរ៉ង់មិនបានផ្តល់ចម្លើយជាលាយលក្ខណ៍អក្សរនោះទេ ប៉ុន្តែបានឆ្លើយតបវិញតាមរយៈ «ការបន្តការវាយប្រហារនៅលើសមរភូមិ»។ កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរបស់ទីក្រុងវ៉ាស៊ីនតោនបានកើនឡើង បន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់បានកំណត់គោលដៅលើ «ឃ្លាំងកម្លាំងយោធា» របស់សហរដ្ឋអាម៉េរិកនៅលើកោះ Bubiyan នៃប្រទេសគុយវ៉ែត។ ការវាយតម្លៃបានបង្ហាញថា កងកម្លាំងអាម៉េរិកបានជួបប្រទះ «បញ្ហាធ្ងន់ធ្ងរ» ដែលបណ្តាលមកពី «ការគណនាខុស» លើសមត្ថភាពយោធារបស់អ៊ីរ៉ង់។ ជម្លោះដ៏ស្រួចស្រាវនេះបានផ្ទុះឡើងកាលពីថ្ងៃទី២៨កុម្ភៈ នៅពេលដែលអ៊ីស្រាអែល...
74 Views អ៊ីរ៉ង់ បានប្រកាសផ្តល់ប្រាក់រង្វាន់រហូតដល់ទៅ១០ពាន់លានតូម៉ាន់ ស្មើនឹងប្រហែល ៦០ ០០០ដុល្លារអាមេរិក ជូនចំពោះនរណាក៏ដោយ ឲ្យតែចាប់បានទាហានអាមេរិកម្នាក់ ដែលនៅរស់ពីការធ្លាក់យន្តហោះចម្បាំង F-15E។ កងឆ្មាំបដិវត្តន៍ បានបញ្ជាក់កាលពីថ្ងៃទី៣ខែមេសានេះអំពីការបាញ់ទម្លាក់យន្តហោះ នៅកណ្តាលប្រទេសអ៊ីរ៉ង់ ខណៈព័ត៌មានខាងអាម៉េរិកទម្លាយថា ក្នុងយន្តហោះនោះមានទាហាន២នាក់ ម្នាក់ជាអ្នកបើក និងម្នាក់ទៀតជាអ្នកជំនាញបាញ់អាវុធ។ យ៉ាងណា ក្នុងនោះ អ្នកបើកយន្តហោះត្រូវបានអាមេរិករកឃើញនិងសង្គ្រោះបានហើយ នៅឡើយតែអ្នកជំនាញបាញ់អាវុធប៉ុណ្ណោះ ដែលមិនទាន់ដឹងដំណឹង។ ឥឡូវ បើតាមការផ្សាយរបស់ Roya News អ៊ីរ៉ង់បានប្រកាសថា បើនរណាចាប់បានរូបគេទាំងរស់ នឹងទទួលបានប្រាក់រង្វាន់រហូតដល់ទៅ១០ពាន់លានតូម៉ាន់។ យន្តហោះចម្បាំង F-15E Strike Eagle ផលិតដោយក្រុមហ៊ុន Boeing មានតម្លៃប្រហែល ១០០ លានដុល្លារ ក្នុងមួយគ្រឿង ហើយត្រូវបានរចនាឡើងសម្រាប់បេសកកម្មវាយប្រហារទាំងតាមអាកាស និងលើដី។ ទន្ទឹមគ្នានេះ ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ក៏ទទួលស្គាល់ជាផ្លូវការដែរថា យន្តហោះចម្បាំងនេះពិតជាធ្លាក់មែន ប៉ុន្តែបញ្ជាក់ទៀតថា ការបាញ់ធ្លាក់នេះ នឹងមិនប៉ះពាល់ដល់ការចរចាឡើយ៕
99 Views (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានបណ្តេញរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចេញពីតំណែង លោកស្រី ផាម ប៊នឌី កាលពីថ្ងៃទី២ ខែមេសានេះ ជំនួសមកវិញដោយអនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក ថូដ ប្លង់ឆេ (Todd Blanche) ដែលជាអតីតមេធាវីផ្ទាល់ខ្លួនរបស់លោក ត្រាំ នឹងត្រូវដឹកនាំជាបណ្តោះអាសន្ន។ យោងតាមអង្គភាពរ៉យទ័រ បានឱ្យដឹងថា ការបណ្តេញចេញពីតំណែងនេះ បន្ទាប់ពីលោកត្រាំ ខកចិត្តកាន់តែខ្លាំងឡើងចំពោះការអនុវត្តការងាររបស់លោកស្រី...
76 Views (មីយ៉ាន់ម៉ា)៖ មេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងលាំង បានឈ្នះការបោះឆ្នោតសភានៅថ្ងៃទី៣ខែមេសានេះ ក្លាយជាប្រធានាធិបតីជាផ្លូវាការ ក្រោយបានក្តាប់អំណាចនយោបាយធ្វើឱ្យប្រទេសធ្លាក់ចូលក្នុងសង្គ្រាមរយៈ៥ឆ្នាំ បន្ទាប់ពីលោកបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតលោកស្រី អ៊ុង សានស៊ូជី។ ឧត្តមសេនីយ៍អាយុ ៦៩ឆ្នាំរូបនេះ បានរៀបចំរដ្ឋប្រហារឆ្នាំ២០២១ ប្រឆាំងនឹងរដ្ឋបាលរបស់លោកស្រី អ៊ុង សានស៊ូជី ដែលជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាព ហើយបានចាប់ខ្លួនលោកស្រី បង្កឱ្យមានការតវ៉ាយ៉ាងទូលំទូលាយ ហើយបានប្រែក្លាយទៅជាការតស៊ូប្រដាប់អាវុធទូទាំងប្រទេសប្រឆាំងនឹងរបបយោធា។ ការផ្លាស់ប្តូរពីឧត្តមសេនីយ៍កំពូលទៅជាប្រធានាធិបតីស៊ីវិល បានកើតឡើងបន្ទាប់ពីការបោះឆ្នោតដែលមិនស្មើគ្នាក្នុងខែធ្នូ និងខែមករា...
71 Views អាម៉េរិកនិងអ៊ីស្រាអែល បានបើកការវាយប្រហាររួមគ្នាតាមផ្លូវអាកាសកាលពីថ្ងៃទី២ខែមេសា ដោយទម្លាក់គ្រាប់បែកផ្តាច់ស្ពាន B1 ដ៏សំខាន់មួយនៅក្នុងប្រទេសអ៊ីរ៉ង់ ហើយសម្លាប់មនុស្សចំនួន៨នាក់និងច្រើននាក់ទៀតរងរបួស ខណៈស្ពាននេះ កំពុងស្ថិតក្រោមការសាងសង់នៅឡើយ។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi ថាការវាយប្រហារលើសំណង់ស៊ីវិល រួមទាំងស្ពានដែលមិនទាន់សាងសង់រួចរាល់នោះ នឹងមិនអាចបង្ខំឲ្យអ៊ីរ៉ង់ចុះចាញ់បានឡើយ។ ទន្ទឹមគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានចេញផ្សាយនូវបញ្ជីឈ្មោះស្ពានសំខាន់ៗនៅតាមបណ្តាប្រទេសក្នុងតំបន់ ដើម្បីកម្ទេចសងសឹកវិញផងដែរ។ បញ្ជីនោះរួមមាន ស្ពានឆ្លងសមុទ្រ Sheikh Jaber Al-Ahmad Al-Sabah នៅគុយវ៉ែត, ស្ពាន King Fahd ដែលតភ្ជាប់អារ៉ាប៊ីសាអូឌីតទៅបារ៉ែន, ស្ពាន Sheikh Zayed...
76 Views (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានរិះគន់ខ្លាំងៗលើកូរ៉េខាងត្បូងថា «មិនមានប្រយោជន៍» ចំពោះទីក្រុងវ៉ាស៊ីនតោនឡើយ ដោយមិនបានរួមចំណែកធានាសុវត្ថិភាពច្រកសមុទ្រ Hormuz ខណៈកងទ័ពអាម៉េរិករាប់ពាន់នាក់ឈរជើងនៅលើឧបទ្វីបកូរ៉េ ដើម្បីការពារប្រឆាំងនឹងកូរ៉េខាងជើងដែលមានអាវុធ «នុយក្លេអ៊ែរ» ។ យោងតាមកាសែត koreajoongangdaily ចុះផ្សាយកាលពីថ្ងៃទី១មេសាថា លោក ត្រាំ បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេលនៃពិធីបុណ្យ Easter ប្រចាំឆ្នាំនៅសេតវិមាន ដោយបានចង្អុលបង្ហាញពីប្រទេសកូរ៉េ ចិន...
67 Views (ឡុងដ៏)៖ អង់គ្លេសនឹងកោះប្រជុំប្រទេសចំនួន ៣៥ តាមប្រព័ន្ធអនឡាញ ដោយគ្មានវត្តមានសហរដ្ឋអាមេរិក ដើម្បីស្វែងរកវិធីបើកច្រកសមុទ្រ Hormuz ឡើងវិញ ដែលជាផ្លូវដឹកជញ្ជូនដ៏សំខាន់សម្រាប់ប្រេង និងឧស្ម័ន ត្រូវបានរងហានិភ័យដោយសង្គ្រាមមជ្ឈិមបូព៌ា។ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានលើកឡើងនៅថ្ងៃទី២មេសានេះថា ដំណាក់កាលបន្ទាប់នៃការពិភាក្សារបស់អង់គ្លេស និងបារាំង គឺធានាផ្លូវទឹកនេះនឹងត្រូវបើកឡើងវិញនៅថ្ងៃខាងមុខដ៏ខ្លី ដោយមានរដ្ឋមន្ត្រីការបរទេសលោកស្រី Yvette Cooper រួមជាមួយមេដឹកនាំអន្តរជាតិជាច្រើន។ កិច្ចប្រជុំនេះនឹងប្រមូលផ្តុំប្រទេសចំនួន...
71 Views ស្ថាប័នកាសែតរបស់យោធាចិន (PLA Daily) ចោទប្រកាន់ប្រទេសជប៉ុនថា បានឆ្លងកាត់ខ្សែបន្ទាត់ក្រហមហើយ ដែលកំពុងពង្រីកយ៉ាងគ្រោះថ្នាក់នូវឧស្សាហកម្មការពារជាតិរបស់ខ្លួន ទាំងក្នុងសមត្ថភាព, បច្ចេកវិទ្យា និងការចូលរួមជាអន្តរជាតិ។ កាសែត PLA Daily បានអះអាងកាលពីថ្ងៃចន្ទ ទី៣០ ខែមីនាថា ប្រទេសជប៉ុនមានស្តុកសារធាតុនុយក្លេអ៊ែរយ៉ាងសន្ធឹកសន្ធាប់ និងមានបច្ចេកវិទ្យាគ្រប់គ្រាន់ សម្រាប់ផលិតអាវុធនុយក្លេអ៊ែរ។ កាសែតនេះបានបន្តថា សារធាតុភ្លុយតូនីញ៉ូមចំនួន ៤៤.៤តោន ត្រូវបានគេញែកចេញរួចរាល់ហើយត្រឹមដំណាច់ឆ្នាំ២០២៤ ដែលចំនួននេះ គឺគ្រប់គ្រាន់សម្រាប់ផលិតក្បាលគ្រាប់នុយក្លេអ៊ែរបានប្រហែល...