ពត៌មានទូទៅ

មហា​ជន​សាទរ​ចំពោះ​ចំណាត់​ការមិនអោយ​ដាក់​រង្វាន់​លើ​គ្រឿង​ស្រវឹង និងភេសជ្ជៈ!

Published

on

មហា​ជន​សាទរ​ចំពោះ​ចំណាត់​ការមិនអោយ​ដាក់​រង្វាន់​លើ​គ្រឿង​ស្រវឹង និងភេសជ្ជៈ!
55 Views

មាន​​ការ​​សាទរ​​ច្រើន​​ជាង​​បដិ​សេធ​​ លើ​​ករណី​​បិទ​​មិន​​ឳ្យ​​មាន​​ដាក់​​រង្វាន់​​តាម​​រយៈ​​ក្រ​វិល​​កំប៉ុង​​ គម្រប​​ដប​​ លើ​​គ្រឿង​​ស្រវឹង​​ និង​​ភេសជ្ជៈ។​

មហា​ជន​ភាគ​ច្រើន​អប​អរ​សាទរ​ចំពោះ​ការ​គិត​គូរ​បែប​នេះ​របស់​រាជ​រដ្ឋា​ភិបាល​ ទោះ​ជា​កិច្ច​ការ​នេះ​គ្រោង​ប្រជុំ​ជជែក​គ្នា​ជា​មួយ​ម្ចាស់​ក្រុម​ហ៊ុន​នា​ពេល​ខាង​មុខ​ក៏​ដោយ។​ បន្ទាប់​ពី​ឃើញ​ ស.ជ.ណ​ របស់​ទីស្តី​ការ​គណរដ្ឋ​មន្រ្តី​ នា​ថ្ងៃ​ទី ​២៥ ​មេសា​ ពួក​គាត់​យល់​ថា ​ការ​ប្រើ​ប្រាស់​មធ្យោ​បាយ​ទី​ផ្សារ​ដែល​មាន​ភាព​ទាក់​ទាញ​តាម​រយៈ​ប្រជែង​គ្នា​ដាក់​រង្វាន់​នេះ ​ផល​ប៉ះ​ពាល់​ពី​អ្នក​ចំណាយ​ទិញ​ទទួល​ទាន​ ច្រើន​ជាង​ផល​ដែល​ពល​រដ្ឋ​ទទួល​បាន។

ក្រុម​ហ៊ុន​ផលិត​​គ្រឿង​ស្រវឹង​ និង​ភេសជ្ជៈ​ក្នុង​ស្រុក​ដែល​កំពុង​សម្រុក​ធ្វើ​ទីផ្សារ​«ឈ្នះរង្វាន់ធំ»​ ពិត​ជា​បាន​ទទួល​ផល​ខ្លាំង​ជាង​អ្នក​ប្រើ​ប្រាស់​របស់​ខ្លួន​ ហើយ​ផល​អវិជ្ជមាន​ទាំង​ឡាយ​បាន​ជះ​មក​លើ​ប្រជា​ពល​រដ្ឋ​ និង​ក្លាយ​ជា​បន្ទុក​របស់​រដ្ឋា​ភិបាល​ និង​សង្គម​ជាតិ​ទៅ​វិញ៕

Leave a Reply

Your email address will not be published. Required fields are marked *

19 − 15 =

ពេញនិយម

Exit mobile version