ការបង្ហាត់បង្រៀនកុមារអំពីរបៀបដើរឆ្លងផ្លូវ
ក្រៅពីការរៀនសូត្រមុខវិជ្ជានានាក្នុងថ្នាក់រៀន កុមារា កុមារីគ្រប់ថ្នាក់ដែលសិក្សានៅសាលាបឋមសិក្សា ហ៊ុន នាង ព្រែកកំពឹស បានទទួលការហាត់រៀនពីរបៀបឆ្លងផ្លូវ។ កុមារទាំងឡាយត្រូវចេះពីរបៀបឆ្លងដើម្បីបញ្ជៀសគ្រោះថ្នាក់ដោយសារបញ្ហាចរាចរណ៍ ព្រមទាំងមានទម្លាប់ល្អភ្ជាប់ជាមួយថែមទៀតលើសីលធម៌សង្គមគឺការសំពះអរគុណចំពោះអ្នកបើកបរយានជំនិះដែលគោរពច្បាប់ក្នុងការធ្វើដំណើរនៅលើដងផ្លូវផងដែរ៕
សូមទស្សនាវីដេអូ… !
ចំណេះដឹងទូទៅ
ប្រាសាទបាលិលេយ្យ





នៅចុងសតវត្សទី១២ (១១៥០ – ១១៦០) ព្រះបាទធរណីន្ទ្រវរ្ម័នទី២ ដែលជាព្រះបិតាព្រះបាទជ័យវរ្ម័នទី៧ បានសាងសង់ប្រាសាទបាលិលេយ្យ ដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនា (និកាយហីនយាន)។
ប្រាសាទនេះមានតួប៉មមួយសង់នៅលើខឿនបីជាន់និងមានជណ្តើរឡើងនៅគ្រប់ទិសទាំងបួន ហើយមានកំពែងព័ទ្ធជុំវិញ។ នៅតាមហោជាង និងផ្តែរទ្វារសុទ្ធតែមានចម្លាក់ទាក់ទងនឹងព្រះពុទ្ធសាសនា។ នៅទ្វារខាងកើត គឺមានចម្លាក់ព្រះពុទ្ធចូលនិពា្វន ចំណែកនៅទ្វារខាងត្បូងមានចម្លាក់ព្រះពុទ្ធសមាធិ។ រីឯនៅទ្វារខាងជើង មានចម្លាក់ព្រះពុទ្ធឈរច្រត់ដៃលើសត្វដំរីមួយ។ ក្រៅពីនេះ ប្រាសាទព្រះបាលិលេយ្យមានព្រះពន្លាមួយសាងពីថ្មភក់លម្អដោយបង្កាន់ដៃនាគក្បាលប្រាំ និងចម្លាក់តោបែរទៅទិសខាងកើត។ នៅចុងព្រះពន្លា មានបដិមាព្រះពុទ្ធធំមួយគង់ក្នុងទម្រង់យកព្រះធរណីជាសាក្សី។
ប្រាសាទនេះមានទីតាំងស្ថិតនៅខាងជើងប្រាសាទភិមានអាកាសនិងនៅខាងក្រោយប្រាសាទទេពប្រណម្យ ហើយមានចំងាយប្រមាណ ១,៥ គីឡូម៉ែត្រ ពីប្រាសាទបាយ័នក្នុងអតីតក្រុងអង្គរធំ (យសោធរបុរ)។
ចំណេះដឹងទូទៅ
ភ្នំខ្មោច វាលពិឃាតក្នុងការចងចំាជាប្រវត្តិសាស្រ្ត ដែលថៃ សម្លាប់ខ្មែរ
តាមឯកសារ សច្ចធម៌ប្រវត្តិសាស្ត្រ បានចែករំលែកការពិតថា ភ្នំខ្មោច វាលពិឃាតក្នុងការចងចំាជាប្រវត្តិសាស្រ្ត ដែលថៃ សម្លាប់ខ្មែរ។

ចំណេះដឹងទូទៅ
ពិព័រណ៍៖ ការយាងត្រឡប់មកវិញនៃព្រលឹងដូនតា

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ កំពុងបើកដំណើរការកម្មវិធីចំពិព័រណ៍មិនអចិន្ត្រៃយ៍ នៅរមណីយដ្ឋានប្រវត្តិសាស្ដ្រវត្តភ្នំ ស្ដីអំពី «ការយាងត្រឡប់មកវិញនៃព្រលឹងដូនតា៖ វត្ថុសិល្បៈខ្មែរដែលបានបាត់បង់ និងការទាមទារបញ្ជូនត្រឡប់មកកម្ពុជាវិញ» រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៥នេះ។

ពិព័រណ៍នេះកំពុងតាំងបង្ហាញនូវរូបថតវត្ថុសិល្បៈខ្មែរដែលបានប្រគល់ត្រឡប់មកកម្ពុជាវិញ និងរូបថតវត្ថុបុរាណដែលបាត់ កំពុងស្វែងរកបន្តទាមទារ។ ក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍នេះ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ក៏បានរៀបចំមហោស្រពសិល្បៈល្ខោននិយាយក្រោមប្រធានបទ «វត្តភ្នំជុំរុំប្រវត្តិសាស្រ្តវប្បធម៌» ជូនសាធារណជនទស្សនារយៈពេលពីរថ្ងៃផងដែរ៕
-
កម្សាន្ត11 months ago«ទាក់ដំរី»
-
ចំណេះដឹងទូទៅ12 months agoចាក់ «បំណិនជីវិត» ចូលទៅកុមារកុំឲ្យធុញទ្រាន់នឹងការរៀនសូត្រ
-
ពត៌មានទូទៅ11 months agoអ្នករស់នៅក្នុងសំណង់អតីតសណ្ឋាគារអង្គរមានជ័យ តម្រូវឱ្យចាកចេញជាបន្ទាន់!
-
កម្សាន្ត11 months agoវិចារណកថា ! « សាទរឆ្នាំថ្មី ភាពជោគជ័យ និងផលជះដល់សង្គម »
-
សង្គម និងការអប់រំ10 months agoព្រះសក្យមុនីចេតិយ !
-
កម្សាន្ត12 months agoប្រវត្តិ និងការហាត់រៀនរបាំក្ងោកសិល្ប៏ នៅសាលាមធ្យមវិចិត្រសិល្បះ
-
ចំណេះដឹងទូទៅ8 months agoបណ្ឌិត ធុយ ចាន់ធួន ៖ នរវិទូខ្មែរ
-
ចំណេះដឹងទូទៅ1 year agoទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា


