ពត៌មានទូទៅ
ករណីធ្លាក់យន្តហោះនៅប្រទេសស៊ូដង់ ស្លាប់មនុស្ស២០នាក់
147 Views
ការធ្លាក់យន្តហោះ នៅថ្ងៃពុធ ទី២៩ មករា បានបណ្តាលឲ្យមនុស្ស ២០នាក់ស្លាប់ នៅក្នុងរដ្ឋ Unity State ប្រទេសស៊ូដង់។ យន្តហោះខ្នាតតូចហោះហើរក្នុងស្រុក បានធ្លាក់ភ្លាមៗ បន្ទាប់ពីហោះឡើងនៅក្បែរ វាលអណ្តូងប្រេង។ ក្នុងចំណោមអ្នកស្លាប់មានជនជាតិស៊ូដង់ខាងត្បូង ជនជាតិចិន២នាក់ និងឥណ្ឌាម្នាក់។ មានអ្នកនៅរស់រានមានជីវិតម្នាក់ ក្នុងចំណោមអ្នកនៅលើយន្តហោះសរុប២១នាក់ ប៉ុន្តែស្ថិតក្នុងស្ថានភាពរបួសធ្ងន់ធ្ងរ។ ចំពោះមូលហេតុនៃការធ្លាក់យន្តហោះ កំពុងស្ថិតនៅក្នុងការស៊ើបអង្កេតនៅឡើយ៕