សុខភាព

ករណីជំងឺផ្តាសាយនៅចិនកើនឡើង ត្រូវការបង្កើនឱសថប្រឆាំងវីរុស

Published

on

ឱសថប្រឆាំងវីរុសសម្រាប់ជំងឺផ្ដាសាយ ប្រភេទ Baloxavir Marboxil
114 Views

មានការរីករាលដាលយ៉ាងឆាប់រហ័សនៃ​ជំងឺគ្រុន​ផ្តាសាយ​តាម​រដូវកាល​នៅ​ប្រទេសចិន ដែល​អ្វើឲ្យតម្រូវ​ការ​ឱសថ​ប្រឆាំង​មេរោគ​មួយនេះ​ត្រូវបង្កើន​ផងដែរ ខណៈ​អ្នកជំនាញ​សុខភាព​ព្រមាន​ប្រឆាំង​នឹងការទិញ​ថ្នាំផ្ដេសផ្ដាស​ ឬប្រើលើកុមារ ដោយ​គ្មាន​ការណែនាំ​ត្រឹមត្រូវ​ពីពេទ្យ។

ឱសថប្រឆាំងវីរុសសម្រាប់ជំងឺផ្ដាសាយ​ ប្រភេទ Baloxavir Marboxil​ ដែល​លក់ក្រោម​ម៉ាក​យីហោ​ Xofluza ត្រូវ​បាន​អនុញ្ញាត​ឲ្យប្រើប្រាស់​ក្នុង​ស្រទាប់​មនុស្ស​ពេញវ័យ ក៏​ដូចជា​កុមារ​អាយុ​ចាប់ពី​ ៥ឆ្នាំឡើង។
​តម្លៃក្នុង​ទីផ្សារ​នៃថ្នាំ​ Xofluza​ គឺ១​បន្ទះត្រឹម​តែ​ ២២២យ័ន​ប៉ុណ្ណោះ​ ឬ​ប្រហែល​ ៣០​ដុល្លារ​អាមេរិក​ នៅក្នុង​ប្រទេស​ចិន។​ ថ្នាំតាម​វេជ្ជបញ្ជា​ប្រភេទ​នេះ​ បច្ចុប្បន្ន​ត្រូវបាន​លក់ក្នុង​តម្លៃ​ជាង​ ៣០០យ័ន​ នៅ​លើ​ជំនួញ​តាម​អនឡាញ​មួយចំនួន។​

យោងតាមទិន្នន័យ​ដែល​ចេញ​ផ្សាយ​នៅ​ដើម​ខែមករា​នេះ​ ដោយ​មជ្ឈមណ្ឌល​គ្រប់គ្រង​ និង​បង្កាជំងឺ​របស់​ចិន (CDC)​ ​បង្ហាញថា​ អត្រា​វិជ្ជមាន​ក្នុង​ចំណោម​អ្នកទៅ​មន្ទីរពេទ្យ​ ដែល​មាន​រោគសញ្ញា​ដូច​ជំងឺ​គ្រុន​ផ្តាសាយ​ បាន​កើន​ឡើង​ ៦,២%​ ក្នុង​សប្តាហ៍​ចុង​ក្រោយ​នៃខែធ្នូ​ ឆ្នាំ​២០២៤​ បើធៀប​នឹង​សប្តាហ៍មុន​នោះ​៕

Leave a Reply

Your email address will not be published. Required fields are marked *

18 − 14 =

ពេញនិយម

Exit mobile version