ពត៌មានទូទៅ
ក្រុមអ្នកបុរាណវិទូ ធ្វើកំណាយបង្ការលើកំណាត់ផ្លូវវាងក្រុមប្រាសាទសំបូរ
122 Views
អ្នកជំនាញនៃអាជ្ញាធរជាតិសំបូរព្រៃគុក បានសហការជាមួយអង្គភាពពាក់ពន្ធ័
បានចាប់អនុវត្តន៍គម្រោងកំណាយបង្ការ លើកំណាត់ផ្លូវវាងក្រុមប្រាសាទសំបូរ
ពីស្ពានអូរគ្រូកែ ទៅស្ពានអូរអាចាក នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ដោយ
ចាប់ផ្តើមពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤នេះ។
រណ្តៅទី៤ ទី៥ និងទី៦ បានប្រទះឃើញសំណល់បុរាណវិទ្យា របស់ប្រើប្រាស់ធ្វើពីដីដុត
មួយចំនួន មានដូចជា÷ បំណែកក្អម កណ្ឌី ថូ និងបំណែកកុលាលភាជន៍ផុយ
(earthenware)។ តាមការសន្និដ្ឋានបឋម សំណល់បុរាណទាំងនេះមានអាយុកាល
សម័យមុនអង្គរ៕ ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ