សង្គម និងការអប់រំ

បុគ្គលិក Starbucks ពង្រីកការធ្វើកូដកម្មនៅទីក្រុងជាច្រើនរបស់អាមេរិក

Published

on

បុគ្គលិក Starbucks ពង្រីកការធ្វើកូដកម្មនៅទីក្រុងជាច្រើនរបស់អាមេរិក
118 Views

វើកឃើ យូណាយធីត (Workers United) ជាសហជីពតំណាងឱ្យបុគ្គលិកហាង
កាហ្វេជាងមួយម៉ឺននាក់ បានឲ្យដឹងនៅល្ងាចថ្ងៃទី២១ ធ្នូ ថា បុគ្គលិកនៅហាង
កាហ្វេដ៏ល្បីឈ្មោះ Starbuck បានពង្រីកកូដកម្មជាច្រើនទីតាំង តាមបណ្តា
ទីក្រុងជាច្រើនរបស់សហរដ្ឋអាមេរិក។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន សហជីព Workers United ប្រកាសថា
កូដកម្មរយៈពេលប្រាំថ្ងៃ បានចាប់ផ្តើមពីថ្ងៃសុក្រសប្ដាហ៍មុន។
ផ្តើមចេញពីទីក្រុង Los Angeles បន្ទាប់មក Chicago និង Seattle បានពង្រីក
ដល់ New Jersey, New York, Philadelphia និង St. Louis។

កិច្ចពិភាក្សារវាង Starbucks និងសហជីព មិនទាន់អាចដោះស្រាយបានឡើយ
ជុំវិញបញ្ហាប្រាក់ឈ្នួល ចំនួនបុគ្គលិក និងទំហំការងារ ដែលជាដើមចមនាំឲ្យ
កើតចេញជាកូដកម្មនេះ។ យ៉ាងណាក៏ដោយ ក្រុមហ៊ុន Starbucks អះអាងថា
កូដកម្មនេះមិនមានផលប៉ះពាល់ខ្លាំងដល់ប្រតិបត្តិការរបស់ខ្លួនទេ។ មានតែ
ហាងមួយចំនួនតូចប៉ុណ្ណោះនៅសហរដ្ឋអាមេរិក រងផលប៉ះពាល់។
គួរបញ្ជាក់ថា នៅសហរដ្ឋអាមេរិក Starbucks មានហាងជាង ១១.០០០ទីតាំង
និងមានបុគ្គលិកសរុបប្រហែល ២០០.០០០នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *

two + twenty =

ពេញនិយម

Exit mobile version