ពត៌មានទូទៅ
អ្នកជំនាញ៖ កម្ពុជារំពឹងទទួលកំណើនវិនិយោគក្រោយមេដឹកនាំថ្មីអាមេរិកឡើងកាន់តំណែង
123 Views
នយោបាយអាមេរិកបានដើរដល់របត់ថ្មីក្នុងពេលដែលលោក ដូណាល់ ត្រាំ ជាប់ឆ្នោតលើកទី២ក្លាយជាប្រធានាធិបតី ហើយភាពតានតឹងពាណិជ្ជកម្មបានកើតឡើង បន្ទាប់ពីលោកបានប្រកាសពីគោលនយោបាយពាណិជ្ជកម្មដែលនឹងដាក់ទណ្ឌកម្មពាណិជ្ជកម្មលើប្រទេសចិន និងប្រទេសដទៃជាច្រើនទៀត។ ការប្រកាសនេះត្រូវបានអ្នកជំនាញផ្នែកសេដ្ឋកិច្ចកម្ពុជាសម្លឹងឃើញថា វិស័យឧស្សាហកម្មនៅប្រទេសចិន និងប្រទេសដទៃទៀតនឹងរង្គោះរង្គើ ហើយអាចងាកមកកម្ពុជា ពិសេសខេត្តព្រះសីហនុជាខេត្ដមានសក្តានុពលខ្ពស់ មានកំពង់ផែទឹកជ្រៅ និងគោលការណ៍សម្រួលដល់ការវិនិយោគ។
ប្រភព៖ VAYO FM NEWS