ព័ត៌មានអន្តរជាតិ

អាមេរិកដកយន្តហោះទម្លាក់គ្រាប់បែកទាំងអស់ចេញពីមូលដ្ឋានទ័ពអាកាសក្នុងចក្រភពអង់គ្លេស

Published

on

53 Views

សហរដ្ឋអាមេរិកបានដកយន្តហោះទម្លាក់គ្រាប់បែកប្រភេទ B-1 ទាំងអស់ចេញពីមូលដ្ឋានទ័ពអាកាស Royal Air Force Fairford ក្នុងចក្រភពអង់គ្លេស ដែលជាទីតាំងធ្លាប់មានហេតុការណ៍គួរឱ្យសង្ស័យមួយបង្កឱ្យមានការជម្លៀសប្រជាជននៅតំបន់ជុំវិញនោះ។

បើតាមសេចក្តីថ្លែងការណ៍ពីមន្ត្រីក្រសួងការពារជាតិអាមេរិកបានបញ្ជាក់នៅថ្ងៃទី៤ ខែតុលានេះថា «យើងអាចបញ្ជាក់បាននៅពេលនេះថា យន្តហោះទម្លាក់គ្រាប់បែករបស់អាមេរិកទាំងអស់ដែលត្រូវបានដាក់ពង្រាយទៅកាន់មូលដ្ឋាន RAF Fairford ត្រូវបានបញ្ជូនត្រឡប់ទៅកាន់មូលដ្ឋានដើមរបស់ពួកគេវិញនៅក្នុងសហរដ្ឋអាមេរិក»។

សេចក្តីថ្លែងការណ៍នោះក៏បានកត់សម្គាល់ផងដែរថា «វិធានការសុវត្ថិភាពប្រតិបត្តិការ បានធ្វើឱ្យយើងមិនអាចបញ្ជាក់ពីការផ្លាស់ទីលំនៅរបស់សម្ភារៈយោធា និងកងកម្លាំងរបស់យើងក្នុងពេលជាក់ស្តែង (real-time) បានឡើយ»។

កងកម្លាំងជាច្រើននាក់ទៅកាន់មូលដ្ឋានទ័ពអាកាសនោះ ដែលស្ថិតនៅភាគនិរតីនៃប្រទេសអង់គ្លេស កាលពីថ្ងៃអាទិត្យសប្តាហ៍មុន បន្ទាប់ពីកសិករក្នុងតំបន់ម្នាក់បានរាយការណ៍អំពីក្រុមបុរសមួយក្រុមដែលមានរថយន្តវ៉ែន (vans) ជាច្រើនគ្រឿង កំពុងធ្វើសកម្មភាព «គួរឱ្យសង្ស័យ»។

ហេតុការណ៍ដែលបង្កឱ្យមានការព្រួយបារម្ភនេះ បានតម្រូវឱ្យមានការជម្លៀសប្រជាជនចេញពីផ្ទះចំនួន ៨៥ ខ្នងនៅក្បែរមូលដ្ឋានទ័ពអាកាស ដែលធ្លាប់ត្រូវបានប្រើប្រាស់សម្រាប់ការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់។

ការសន្និដ្ឋានផ្សេងៗអំពីមូលហេតុនៅពីក្រោយហេតុការណ៍នេះ មានចាប់ពីការគំរាមកំហែងភេរវកម្ម រហូតដល់ការលួចប្រេងឥន្ធនៈ ខណៈដែលតម្លៃថាមពលនៅក្នុងចក្រភពអង់គ្លេសបានឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាននៅសប្តាហ៍នេះ។

យោងតាមលោក Lawrence Taylor ប្រធានផ្នែកប៉ូលិសប្រឆាំងភេរវកម្មជាតិ បានឱ្យដឹងថា អ្នកស៊ើបអង្កេតមិនបានរកឃើញគ្រឿងផ្ទុះណាមួយនៅក្នុងរថយន្តវ៉ែនទាំងនោះទេ ប៉ុន្តែផ្ទុយទៅវិញ ពួកគេបានរកឃើញ «បរិមាណប្រេងសាំងមួយចំនួន»។

គូសបញ្ជាក់ថា កាលពីខែមីនា អង់គ្លេសបានអនុញ្ញាតឱ្យទីក្រុងវ៉ាស៊ីនតោនប្រើប្រាស់មូលដ្ឋាន Fairford សម្រាប់ «ប្រតិបត្តិការការពារជាក់លាក់ដែលសំដៅទៅលើប្រទេសអ៊ីរ៉ង់» ហើយចាប់តាំងពីពេលនោះមក គេបានឃើញយន្តហោះទម្លាក់គ្រាប់បែក និងយន្តហោះផ្សេងទៀតរបស់អាមេរិកហោះហើរចេញ និងចុះចតនៅមូលដ្ឋាននេះ។

Fairford គឺជាមូលដ្ឋានទ័ពអាកាសតែមួយគត់នៅលើទឹកដីគោករបស់អង់គ្លេសដែលត្រូវបានប្រើប្រាស់សម្រាប់គោលបំណងនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *

seven − 3 =

ពេញនិយម

Exit mobile version