ព័ត៌មានអន្តរជាតិ

ក្រុមនិស្សិតបារាំងជិត ២,០០០នាក់ត្រូវបានចាប់ខ្លួន ក្រោយទាមទារឱ្យផ្លាស់ប្តូរកំណែទម្រង់សិក្សា

Published

on

49 Views

(ក្រុងបារីស)៖ ប៉ូលិសបង្ក្រាបកុបកម្មបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមនិស្សិត និងសិស្សដែលកំពុងធ្វើបាតុកម្មនៅតំបន់ Saint-Denis ជាយក្រុងប៉ារីស ក្នុងអំឡុងពេលនៃការធ្វើកូដកម្មទូទាំងប្រទេស ដែលបានបណ្តាលឱ្យមានការចាប់ខ្លួនមនុស្សជិត ២,០០០នាក់នៅទូទាំងប្រទេសបារាំងកាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែតុលានេះ។

សិស្សវិទ្យាល័យ និងនិស្សិតសាកលវិទ្យាល័យបានចូលរួមជាមួយក្រុមអ្នកពន្លត់អគ្គិភ័យ បុគ្គលិកសុខាភិបាល បុគ្គលិកផ្នែកដឹកជញ្ជូន និងមន្ត្រីរាជការផ្សេងទៀតដែលកំពុងធ្វើកូដកម្ម ដើម្បីទាមទារឱ្យមានការជួលគ្រូបង្រៀនជំនួសបន្ថែម និងលក្ខខណ្ឌសិក្សាកាន់តែប្រសើរឡើង។ ពួកគេបានសាងសង់របាំងបិទផ្លូវជាបណ្តោះអាសន្ន បិទច្រកចូលសាលារៀន និងសាកលវិទ្យាល័យ ព្រមទាំងដុតធុងសំរាមចោល ក្នុងអំឡុងពេលនៃការប្រឈមមុខដាក់គ្នាជាមួយប៉ូលិស។

មនុស្សសរុបចំនួន ១,៩៤៩នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ដែលកើនឡើងពីចំនួន ៦២៥នាក់នៅថ្ងៃមុននោះ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Laurent Nunez បានថ្កោលទោសដែលលោកចាត់ទុកថាជា «អំពើហិង្សាដែលគ្មានការទប់ស្កាត់» ខណៈដែលក្រសួងបានរាយការណ៍ថា មានមន្ត្រីប៉ូលិស និងកងកម្លាំងសន្តិសុខ (gendarmes) ចំនួន ៣០៥នាក់បានរងរបួស៕

Leave a Reply

Your email address will not be published. Required fields are marked *

2 × four =

ពេញនិយម

Exit mobile version