ព័ត៌មានអន្តរជាតិ

ចិនព្រមានតៃវ៉ាន់ថាកំពុង «ប្រមាថដល់វីរបុរសពលីជីវិត» តាមរយៈការរិះគន់លើប្រវត្តិសាស្ត្រសម័យសង្គ្រាមលោកលើកទី២

Published

on

56 Views

(ប៉េកាំង)៖ កាលពីថ្ងៃពុធ រដ្ឋាភិបាលចិនបានចោទប្រកាន់តៃវ៉ាន់ថាបាន «ប្រមាថដល់វិញ្ញាណក្ខន្ធវីរជនពលី» តាមរយៈការរិះគន់ការបកស្រាយរបស់ទីក្រុងប៉េកាំងអំពីសង្គ្រាមលោកលើកទីពីរ ដោយលើកឡើងថា ការចោទសួរអំពីដំណើររឿងនៃជម្លោះនេះ គឺជាការក្បត់ប្រវត្តិសាស្ត្រ។

ប្រទេសចិនចាត់ទុកកេរដំណែលនៃសង្គ្រាមនេះ ដែលមានប្រជាជនចិនរាប់លាននាក់បានបាត់បង់ជីវិតក្នុងអំឡុងពេលនៃការឈ្លានពានរបស់ជប៉ុន ថាជារឿងដ៏សំខាន់បំផុត។ កាលពីសប្តាហ៍មុន ទាំងប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានលើកឡើងពីសម្ព័ន្ធភាពរវាងប្រទេសទាំងពីរនៅពេលនោះ។

ប៉ុន្តែទីក្រុងតៃប៉ិលើកឡើងថា ទីក្រុងប៉េកាំងកំពុងសរសើរចំប្រទេសចិនខុស ដោយសាររដ្ឋាភិបាលនៅពេលនោះគឺ «សាធារណរដ្ឋចិន» (Republic of China) ដែលបានប្រយុទ្ធរួមគ្នាជាមួយក្រុមសម្ព័ន្ធមិត្ត មិនមែន «សាធារណរដ្ឋប្រជាមានិតចិន» (People’s Republic of China) ដូចសព្វថ្ងៃនេះទេ។

រដ្ឋាភិបាលសាធារណរដ្ឋចិនបានភៀសខ្លួនទៅកាន់កោះតៃវ៉ាន់នៅឆ្នាំ១៩៤៩ បន្ទាប់ពីបរាជ័យក្នុងសង្គ្រាមស៊ីវិល ហើយឈ្មោះនោះនៅតែជាឈ្មោះផ្លូវការរបស់ខ្លួនរហូតមកដល់សព្វថ្ងៃ។

បើតាមអ្នកស្រី Zhang Han ដែលជាអ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ចិន បាននិយាយថា គណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) ដែលកំពុងកាន់អំណាចនៅតៃវ៉ាន់ កំពុងព្យាយាមបង្ខូចទ្រង់ទ្រាយប្រវត្តិសាស្ត្រនៃសង្គ្រាមលោកលើកទីពីរ។

អ្នកស្រីបានបន្ថែមថា «នេះគឺជាការក្បត់ប្រវត្តិសាស្ត្រ ការប្រមាថដល់វិញ្ញាណក្ខន្ធវីរជនពលី និងជាការក្បត់ជាតិ»។

រហូតមកដល់ពេល តែវ៉ាន់មិនទាន់មានការឆ្លើយតបជាផ្លូវការណ៍ណាមួយឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *

ten − seven =

ពេញនិយម

Exit mobile version