ព័ត៌មានអន្តរជាតិ

ចិនបើកមជ្ឈមណ្ឌលវឹកហាត់យោធារួមគ្នាដ៏កម្រមួយនៅក្នុងប្រទេសឡាវ

Published

on

60 Views

ប្រទេសចិនបានបើកមជ្ឈមណ្ឌលថ្មីមួយសម្រាប់ការគាំទ្រ និងការបណ្តុះបណ្តាលផ្នែកយោធានៅក្នុងប្រទេសឡាវ ដែលនេះគឺជាការបង្កើនវត្តមានយោធានៅក្រៅប្រទេសដ៏កម្រមួយ ខណៈអាម៉េរិកមិនមានការលើកឡើងជាមតិយោបលឡើយចំពោះរឿងនេះ។

យោងតាមសេចក្តីថ្លែងការណ៍ក្រសួងការពារជាតិចិនបានប្រកាសកាលពីថ្ងៃអង្គារ ទី២៩ ខែកញ្ញានេះថា មជ្ឈមណ្ឌលគាំទ្រ និងបណ្តុះបណ្តាលរួមចិន-ឡាវ និងសាលាអាកាសចរណ៍មិត្តភាពចិន-ឡាវ ឥឡូវនេះកំពុងដំណើរការនៅឯព្រលានយន្តហោះមួយក្នុងតំបន់ Ban Keun។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា «ស្ថាប័នទាំងពីរនេះ ដែលត្រូវបានថែទាំ និងដំណើរការរួមគ្នាដោយភាគីទាំងពីរ មានគោលបំណងជួយប្រទេសឡាវពង្រឹងការបណ្តុះបណ្តាលអាកាសយានិកនៃកងទ័ពអាកាសរបស់ខ្លួន»។

យ៉ាងណាម៉ិញ ក្រសួងការពារជាតិចិនបានលើកឡើងថា សកម្មភាពនៅប្រទេសឡាវនេះ «មិនមែនសំដៅប្រឆាំងនឹងភាគីទីបីណាមួយឡើយ ហើយមានគោលបំណងជួយពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងកងទ័ពទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត ព្រមទាំងរួមចំណែកដល់ការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់»៕

Leave a Reply

Your email address will not be published. Required fields are marked *

4 + three =

ពេញនិយម

Exit mobile version