ព័ត៌មានអន្តរជាតិ

បារាំង នឹងបញ្ជូនកម្លាំងយោធាទៅកាន់អារ៉ាប៊ីសាអូឌីត ដើម្បីការពារឃ្លាំងស្តុកប្រេង

Published

on

53 Views


ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានប្រកាសថា ប្រទេសបារាំងនឹងដាក់ពង្រាយកងទ័ព, ប្រព័ន្ធរ៉ាដា និងប្រព័ន្ធការពារអាកាស ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីការពារមជ្ឈមណ្ឌលប្រេងកាតដ៏សំខាន់មួយ នៅសមុទ្រក្រហម ខណៈដែលទីក្រុងរីយ៉ាដ កំពុងប្រឈមមុខពីការវាយប្រហារដោយមីស៊ីល និងដ្រូនកាន់តែខ្លាំងឡើងពីសំណាក់ក្រុមហ៊ូទី។

លោក ម៉ាក្រុង បានអះអាងថា កងកម្លាំងបារាំង នឹងមិនចូលរួមក្នុងការប្រយុទ្ធនោះទេ ប៉ុន្តែគ្រាន់តែការពារទីតាំងថាមពលយុទ្ធសាស្ត្រប៉ុណ្ណោះ ក្រោមកិច្ចព្រមព្រៀងមួយជាមួយទីក្រុងរីយ៉ាដ។ ការប្រកាសនេះ បានធ្វើឡើងប៉ុន្មានម៉ោង បន្ទាប់ពីសម្ព័ន្ធភាពដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានអះអាងថា ខ្លួនបានស្ទាក់ចាប់មីស៊ីលបាលីស្ទិកចំនួន ៦គ្រាប់ ដែលបាញ់ឆ្ពោះទៅកាន់ទីក្រុងតៃហ្វ(Taif) ដែលជាមូលដ្ឋានទ័ពអាកាសចរណ៍សាអូឌី និងទីក្រុងកំពង់ផែយុទ្ធសាស្ត្រយ៉ានប៊ូ (Yanbu)។

លោក ម៉ាក្រុង ក៏បានបញ្ជាក់ដែលថា «យើងនឹងបញ្ជូនធនធានយោធា ពោលគឺកងទ័ព និងប្រព័ន្ធរ៉ាដា ដើម្បីការពារទីតាំងយ៉ានប៊ូ(Yanbu)»។

ប្រធានាធិបតីបារាំង បានបន្តថា តំបន់យ៉ានប៊ូ ដែលចែកចាយប្រេងរាប់លានបារ៉ែល បានរងខូចខាតយ៉ាងធ្ងន់ធ្ងរ ក្នុងការវាយប្រហារកន្លងមក។ កំពង់ផែសមុទ្រក្រហមមួយនេះ បានក្លាយជាទីតាំងកាន់តែសំខាន់សម្រាប់ការនាំចេញប្រេងរបស់អារ៉ាប៊ីសាអូឌីត ខណៈដែលសង្គ្រាមរវាងអាមេរិក និងអ៊ីរ៉ង់ កំពុងដាក់សម្ពាធយ៉ាងខ្លាំងដល់ចរាចរណ៍នាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រហ័រមូស។​

សូមជម្រាបជូនថា ប្រទេសបារាំង គឺជាប្រទេសចុងក្រោយបំផុត ដែលទីក្រុងរីយ៉ាដបានស្វែងរកជំនួយយោធា បន្ទាប់ពីក្រុងវ៉ាស៊ីនតោន មិនបានអន្តរាគមដោយផ្ទាល់តាមការចង់បានរបស់ព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអូឌីត មហាម៉ាត់ ប៊ីន សាល់ម៉ាន(Mohammed bin Salman)៕

Leave a Reply

Your email address will not be published. Required fields are marked *

five × 1 =

ពេញនិយម

Exit mobile version