ព័ត៌មានអន្តរជាតិ
សមិទ្ធផលសំខាន់ៗនៃយុទ្ធនាការជាតិ ប្រឆាំងការឆបោក Online Scam
សមិទ្ធផលសំខាន់ៗនៃយុទ្ធនាការជាតិ ប្រឆាំងការឆបោក Online Scam គិតចាប់ពីខែកញ្ញា ឆ្នាំ២០២៤-៣១ សីហា ឆ្នាំ២០២៦។
យោងតាមរបាយការណ៍របស់សន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅថ្ងៃទី២៣-២៤ ខែកញ្ញានេះបានបញ្ជាក់នូវសមិទ្ធផលសំខាន់ៗដូចខាងក្រោមថា៖
-ប្រតិបត្តិការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៖ ទីតាំងសង្ស័យ ៨៣២ ទីតាំង, បិទសៀល ៦៦៣ កន្លែង, បង្ក្រាប និងគ្រប់គ្រងមណ្ឌលឆបោក (scam compounds) ៨៦ ទីតាំង ដើម្បីឈានទៅរឹបអូសតាមនីតិវិធីច្បាប់។
-ដកហូត និងលុបអាជ្ញាបណ្ណកាស៊ីណូពាក់ព័ន្ធជាប់ពាក់ព័ន្ធនឹងការឆបោកអនឡាញ សរុប ២៧ ទីតាំង ដើម្បីបិទដង្ហើមហិរញ្ញវត្ថុ។
-បញ្ជូនសំណុំរឿង ៤៤៦ ករណីទៅតុលាការពាក់ព័ន្ធនឹងជនត្រូវចោទ ៣,៥២៧ នាក់ មាន ២៩ សញ្ជាតិ។
-ការអនុវត្តច្បាប់គឺជាបេសកកម្មមនុស្សធម៌ ដោយកម្ពុជាបានសង្គ្រោះ និងធ្វើមាតុភូមិនិវត្តន៍ជនបរទេសជាង ២២,០០០ នាក់ មាន ៣៨ សញ្ជាតិ ឱ្យវិលត្រឡប់ទៅប្រទេសខ្លួនវិញរួចផុតពីការបង្ខំធ្វើការខុសច្បាប់។
-អាជ្ញាធរកម្ពុជាបានបង្កកទឹកប្រាក់ជាង ៣០០ លានដុល្លារ ក្នុងគណនីធនាគារ ព្រមទាំងកំពុងបន្តបង្កក និងវាយតម្លៃទ្រព្យសម្បត្តិពាក់ព័ន្ធផ្សេងទៀត៕