ព័ត៌មានទូទៅ

តំណាងប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗជុំវិញពិភពលោក ធ្វើសន្និសីទការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅរាជធានីភ្នំពេញ

Published

on

96 Views



(ភ្នំពេញ)៖ តំណាងប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗជាង៣០មកពីជុំវិញពិភពលោក បានមកជួបជុំគ្នានៅភ្នំពេញធ្វើសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

នេះជាឱកាសដ៏ល្អសម្រាប់កម្ពុជាក្នុងការស្តារមុខមាត់កេរ្តិ៍ឈ្មោះឡើងវិញ ក៏ដូចជាជម្រះមន្ទិលសង្ស័យដែលត្រូវបានប្រទេសជិតខាងមួយចំនួនបានចោទប្រកាន់ពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យា។ វាក៏ជាឱកាសសម្រាប់កម្ពុជាប្រកាសប្រាប់ពិភពលោកពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការបោសសម្អាតការឆបោក ONLINE SCAM។

សន្និសីទអន្តរជាតិនេះ នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅសូហ្វីតែល រាជធានីភ្នំពេញ។

ក្នុងអំឡុងពេល២ថ្ងៃនេះ នឹងមានវត្តមានថ្នាក់ដឹកនាំធំៗតំណាងប្រទេស និងអង្គការអន្តរជាតិទាំងអស់ឡើងថ្លែងសន្តរកថាផ្ទាល់ខ្លួនជុំវិញប្រតិបត្តិការបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើនស្ថាប័នកំពុងរាយការណ៍ និងផ្តិតទិដ្ឋភាពនៃព្រឹត្តិការណ៍ដ៏ធំមួយនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *

19 + 7 =

ពេញនិយម

Exit mobile version