ព័ត៌មានអន្តរជាតិ

អាមេរិក ព្រមានការផ្ទុះឡើងសង្គ្រាមថ្មីរវាងអារ៉ាប៊ីសាអូឌីត-ហ៊ូទី នៅមជ្ឈិមបូព៌ា

Published

on

61 Views

សហរដ្ឋអាមេរិកបានព្រមានថា ការប្រយុទ្ធគ្នារវាងអារ៉ាប៊ីសាអូឌីត និងក្រុម Houthi ដែលគាំទ្រដោយអ៊ីរ៉ង់ អាចនឹង «កើនឡើងយ៉ាងឆាប់រហ័ស» បន្ទាប់ពីមានការវាយប្រហារដោយមីស៊ីលទៅលើទីក្រុងរីយ៉ាដជាលើកដំបូង ចាប់តាំងពីជម្លោះនៅយេម៉ែនបានផ្ទុះឡើងវិញ។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ចប់ការសម្រាកចុងសប្តាហ៍នៅ Camp David (ដែលជាទីតាំងសម្រាករបស់ប្រធានាធិបតីស្ថិតនៅតំបន់ដាច់ស្រយាលនៃរដ្ឋ Maryland) មុនពេលកំណត់ ដើម្បីត្រឡប់មកកាន់សេតវិមានវិញដោយមិនបានគ្រោងទុកជាមុន។

សេតវិមានមិនបានផ្តល់ការពន្យល់ណាមួយចំពោះការត្រឡប់មកវិញមុនពេលកំណត់នេះទេ ដែលការវិលត្រឡប់នេះធ្វើឡើងនៅពេលដែលជម្លោះរវាងអារ៉ាប៊ីសាអូឌីត និងក្រុម Houthi បានឈានដល់កម្រិតថ្មីមួយទៀត។ គួររំលឹកថា ក្រុម Houthi កំពុងគ្រប់គ្រងទឹកដីដ៏ធំមួយនៃប្រទេសយេម៉ែន និងកំពុងប្រយុទ្ធប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាល ដែលត្រូវបានគាំទ្រដោយសម្ព័ន្ធភាពដឹកនាំដោយអារ៉ាប៊ីសាអូឌីត។

សំឡេងផ្ទុះយ៉ាងខ្លាំងបានបន្លឺឡើងកាលពីថ្ងៃសៅរ៍នៅក្នុងរដ្ឋធានីរបស់អារ៉ាប៊ីសាអូឌីត ពោរពេញទៅភ្លើងឆេះអាគារ គំនរបែកបាក់ សម្លេងមនុស្សទ្រហរយំ គ្រាប់កាំភ្លើង មីស៊ីលហោះពីលើក្បាល ខណៈធុងប្រេងឥន្ធនៈមួយដែលមានស្លាកសញ្ញារបស់ក្រុមហ៊ុនប្រេងយក្ស Aramco កំពុងឆេះនៅជិតព្រលានយន្តហោះ។

បើតាមក្រសួងការបរទេសអាមេរិកបានព្រមានថា «ជម្លោះយោធានេះមានសក្តានុពលក្នុងការកើនឡើងយ៉ាងឆាប់រហ័ស» ដោយបន្ថែមថា ពលរដ្ឋអាមេរិកដែលនៅក្រៅតំបន់មជ្ឈិមបូព៌ាគួរតែ «ពិចារណាឡើងវិញយ៉ាងម៉ត់ចត់អំពីការធ្វើដំណើរទៅកាន់ និងឆ្លងកាត់តំបន់នេះ»។

ដោយឡែក ក្រសួងការបរទេសក៏បានដាក់កម្រិតលើការធ្វើដំណើររបស់បុគ្គលិករដ្ឋាភិបាលអាមេរិកទៅកាន់ទីក្រុង Taif និង Yanbu របស់អារ៉ាប៊ីសាអូឌីត ដែលជាទីតាំងនៃស្ថានីយនាំចេញប្រេងដ៏សំខាន់មួយនៅសមុទ្រក្រហម (Red Sea) ដែលធ្លាប់ត្រូវបានវាយប្រហារដោយក្រុម Houthi កាលពីពេលកន្លងទៅ។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ការវាយលុកយ៉ាងឆាប់រហ័សរបស់ក្រុម Houthi ដើម្បីដណ្តើមយកទឹកដីយេម៉ែនជាច្រើន បានបណ្តាលឱ្យមនុស្សរាប់រយនាក់ស្លាប់ និងធ្វើឱ្យមនុស្សជាង ១១០,០០០ នាក់ត្រូវភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ នេះបើយោងតាមទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ៕

Leave a Reply

Your email address will not be published. Required fields are marked *

eight − 3 =

ពេញនិយម

Exit mobile version