ព័ត៌មានអន្តរជាតិ

នាយក​រដ្ឋ​មន្ត្រី​កាតា៖ សង្គ្រាមមជ្ឈិមបូព៌ា ​ធ្វើឱ្យសេដ្ឋកិច្ចក្នុង​តំបន់រង្គោះរង្គើយ៉ាងខ្លាំង​​​

Published

on

57 Views

ដោយសេដ្ឋកិច្ច​​​​ធ្លាក់​ចុះ​​បណ្តាលមកពី​​​​សង្រ្គាម​​សហរដ្ឋ​អាមេរិក​-អ៊ីស្រាអែល​លើ​អ៊ីរ៉ង់​ នាយ​ករដ្ឋមន្ត្រី​កាតា លោក Sheikh Mohammed bin ​Abdulrahman bin Jassim Al Thani បាន​អំពាវនាវ​ឱ្យ​បណ្តារដ្ឋ​នានា​គោរពអធិបតេយ្យ​ភាព ដែល​ជាលក្ខខណ្ឌចាំបាច់​សម្រាប់​សន្តិសុខ​នៅ​តំបន់មជ្ឈិមបូព៌ា ព្រមទាំង​ព្រមានពីវដ្ត​នៃ​​ភាពតានតឹង​កាន់​តែ​ខ្លាំង​​​។

បើយោង​តាម​សារព័ត៌មាន Al Jazeera ផ្សាយ​នៅ​ថ្ងៃ​ទី២០ ខែ​កញ្ញាថា លោក Sheikh Mohammed បាន​ពណ៌នាពី​ផលប៉ះពាល់​ផ្នែក​សេដ្ឋ​កិច្ច​ បណ្តាលមកពីជម្លោះ​រវាងសហរដ្ឋ​អាមេរិក-អ៊ីស្រាអែល លើ​ប្រទេស​អ៊ីរ៉ង់ថា ប្រៀប​ដូចជា គ្រោះរញ្ជួយ​ដី​មួយ ដែលមានរលក រាលដាលហួសពីព្រំដែន​នៃតំបន់មជ្ឈិមបូព៌ា ហើយបង្កជាបញ្ហា​ប្រឈមដល់​សន្តិសុខ និងស្ថិរភាព។

លោកបន្ត​ថា​ «​ អំឡុង​មាន​វិបត្តិ ការសន្ទនា​ស្ទើរតែ​ទាំងអស់បានចាប់​ផ្តើមដោយ​ប្រធានបទស្តីពីសន្តិសុខ និងការកាត់បន្ថយភាពតានតឹង ​បន្ទាប់មកបាន​ងាកទៅរកបញ្ហាការផ្គត់ផ្គង់​ថាមពល និងផ្លូវដឹកជញ្ជូន​តាមផ្លូវសមុទ្រ ខណៈផែនការវិនិយោគរបស់យើង​ នៅតែបន្ត​ដំណើរ​ការ​។ ទាំងនេះ​គឺជាទម្រង់ផ្សេងៗគ្នានៃ​សំណួរតែមួយ។ ពេលអ្វីៗ​ជា​ច្រើន​ត្រូវបានរំខាន តើមានអ្វីខ្លះដែល​យើងនៅតែអាចពឹងផ្អែកបាន​?»

លោកបន្ថែមថា « ប្រទេសកាតា​បានឆ្លងកាត់ការសាកល្បង​ដែល​ប៉ះ​ពាល់ដល់មូលដ្ឋានគ្រឹះ​សេដ្ឋកិច្ច និងសន្តិសុខរបស់​ប្រទេស ប៉ុន្តែជម្លោះ​ កំពុងបន្តកើតមានក្នុងតំបន់នេះ កំពុង​រង​ផលប៉ះពាល់​។ សន្តិសុខដ៏ស្ថិតស្ថេរ​មិនអាចកសាងឡើង​ តាមរយៈការរៀបចំដែលទុក​ឱ្យរដ្ឋណាមួយប្រឈមមុខ​នឹងអសន្តិសុខជាអចិន្ត្រៃយ៍នោះ​ទេ។ យើងត្រូវតែ​ដោះស្រាយប្រភព​នៃភាពតានតឹង និងកសាងទំនុកចិត្ត»៕

Leave a Reply

Your email address will not be published. Required fields are marked *

5 × two =

ពេញនិយម

Exit mobile version