ព័ត៌មានអន្តរជាតិ

រលំអណ្តូងរ៉ែមាសខុសច្បាប់នៅស៊ូដង់ បណ្តាលឱ្យស្លាប់កម្មករប្រហែល ៨២នាក់ និងបាត់ខ្លួនជាច្រើននាក់

Published

on

17 Views

(ស៊ូដង់)៖ ចំនួនអ្នកស្លាប់ពីការបាក់រលំអណ្តូងរ៉ែមាសខុសច្បាប់មួយកន្លែងនៅតំបន់ដាច់ស្រយាលនៃប្រទេសស៊ូដង់ បានកើនឡើងដល់ ៨២នាក់ ខណៈមនុស្សជាច្រើននាក់ទៀតបានបាត់ខ្លួន។

ការបាក់រលំនេះបានកើតឡើងនៅអណ្តូងរ៉ែមាស al-Zara ក្នុងទីក្រុង Nuhud នៃខេត្ត West Kordofan ដែលស្ថិតក្រោមការគ្រប់គ្រងរបស់កងកម្លាំងពាក់កណ្តាលយោធា Rapid Support Forces (RSF) របស់ស៊ូដង់។

យោងតាមលោក Suleiman Abu Hmeida ដែលជាសមាជិកនៃក្រុម Emergency Response Rooms (ក្រុមឆ្លើយតបបន្ទាន់) បានឱ្យដឹងថា អ្នកជួយសង្គ្រោះបានស្រង់សាកសពចំនួន ៨២នាក់ចេញមកក្រៅនៅរសៀលថ្ងៃពុធ ដោយមនុស្សរាប់សិបនាក់ទៀតនៅតែមិនទាន់ដឹងពីជោគវាសនានៅឡើយនោះ។

គូសបញ្ជាក់ថា អណ្តូងរ៉ែមាស al-Zara គឺជាអណ្តូងរ៉ែមួយក្នុងចំណោមអណ្តូងរ៉ែខ្នាតតូច និងក្រៅប្រព័ន្ធរាប់ពាន់កន្លែងដែលរាយប៉ាយពាសពេញប្រទេសស៊ូដង់ ដែលជាប្រទេសកំពុងជួបវិបត្តិសង្គ្រាម ហើយពេលខ្លះសង្គ្រាមនេះបានបង្កឱ្យមានគ្រោះទុរ្ភិក្សនៅក្នុងតំបន់មួយចំនួននៃប្រទេស។ ទោះបីជាស៊ូដង់ជាប្រទេសផលិតមាសដ៏សំខាន់មួយក៏ដោយ ប៉ុន្តែហេតុការណ៍បាក់រលំអណ្តូងរ៉ែដែលបណ្តាលឱ្យមានអ្នកស្លាប់ គឺជាករណីដែលកើតឡើងជាញឹកញាប់នៅក្នុងប្រទេសដែលមិនសូវមានការអនុវត្តស្តង់ដារសុវត្ថិភាពទូលំទូលាយនេះ។ កាលពីឆ្នាំ ២០២៣ មានហេតុការណ៍បាក់រលំអណ្តូងរ៉ែមួយ បានសម្លាប់កម្មកររ៉ែចំនួន ១៤ នាក់ ហើយហេតុការណ៍មួយទៀតកាលពីឆ្នាំ ២០២១ បានឆក់យកជីវិតមនុស្សចំនួន ៣៨ នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *

three × 1 =

ពេញនិយម

Exit mobile version