ព័ត៌មានអន្តរជាតិ
យន្តហោះចម្បាំង F-16 របស់អាមេរិកធ្លាក់នៅរដ្ឋ Michigan ខណៈអ្នកបើកបរបានលោតចេញទាន់ពេល
9 Views
យន្តហោះចម្បាំង F-16 របស់យោធាអាមេរិកដែលមានមូលដ្ឋាននៅរដ្ឋ Texas បានធ្លាក់កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញានេះ អំឡុងពេលហ្វឹកហាត់នៅរដ្ឋ Michigan ប៉ុន្តែអ្នកបើកបរបានលោតចេញពីយន្តហោះបានទាន់ពេល។
យោងតាមអង្គភាពដែលគ្រប់គ្រងយន្តហោះនេះបានឱ្យដឹងថា «យន្តហោះ F-16 Fighting Falcon របស់កងការពារជាតិដែនអាកាសរដ្ឋ Texas (Texas Air National Guard) ដែលស្ថិតក្រោមការគ្រប់គ្រងរបស់កងពលតូចយន្តហោះចម្បាំងទី ១៤៩ (149th Fighter Wing) បានធ្លាក់អំឡុងពេលហ្វឹកហាត់ជាប្រចាំ» នៅជិតទីក្រុង Traverse City។
អង្គភាពដដែលបន្ថែមថា «អ្នកបើកបរបានលោតចេញពីយន្តហោះដោយសុវត្ថិភាព។ ហេតុការណ៍នេះកំពុងស្ថិតក្រោមការស៊ើបអង្កេត»៕