ព័ត៌មានអន្តរជាតិ

ចិន ព្រមានអាម៉េរិក ក្រោយអាម៉េរិកបំពាក់អាវុធត្រៀមធ្វើសង្គ្រាមលើអាកាស

Published

on

10 Views

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក លោក Guo Jiakun នៅរសៀលថ្ងៃអង្គារនេះបានប្រកាសជំរុញឱ្យសហរដ្ឋអាម៉េរិក «ឈប់រៀបចំធ្វើសង្គ្រាម»​ នៅលើអវកាស លោកសង្គត់ធ្ងន់ថាចិនប្រឆាំងដាច់ខាតចំពោះការបំពាក់អាវុធ ការប្រែក្លាយអវកាសទៅជាសមរភូមិ និងការប្រកួតប្រជែងសព្វាវុធ។ បន្ថែមពីនោះត្រូវបញ្ឈប់ការពង្រីកសមត្ថភាពយោធា និងការរៀបចំធ្វើសង្គ្រាមនៅក្នុងអវកាស។ ការអំពាវនាវនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីពីកងកម្លាំងអវកាសអាម៉េរិក (US Space Force) បានប្រកាសពីការដាក់ពង្រាយអាវុធទៅកាន់គន្លងផែនដីជាលើកដំបូងលើអវកាស។

កងកម្លាំងអវកាសអាម៉េរិក បានចង្អុលមុខចិនថាជាមុខសញ្ញាគំរាមកំហែងក្រោមហេតុផលថា ចិនកំពុងពង្រឹងសមត្ថភាពយោធាប្រឆាំងអវកាស។ អាម៉េរិកក៏បានកំណត់រុស្ស៊ីជាគូប្រជែងដ៏គ្រោះថ្នាក់មួយទៀត ដែលជឿជាក់ថា ការមានឧត្តមភាពលើអវកាស គឺជាកត្តាកាត់សេចក្តីនៃសមរភូមិនាពេលអនាគត។

គូសបញ្ជាក់ថា ការទាញយកអវកាសធ្វើជាសមរភូមិយោធា បានកើតមានឡើងតាំងពីសម័យប្រកួតប្រជែងអវកាសឆ្នាំ១៩៥៧ មកម៉្លេះ។ ទោះបីជាមានសន្ធិសញ្ញាអវកាសឆ្នាំ១៩៦៧ (Outer Space Treaty) ដែលហាមឃាត់ការបំពាក់អាវុធប្រល័យលោកក្នុងគន្លងផែនដីក៏ដោយ ក៏មហាអំណាចធំៗដូចជា អាម៉េរិក ចិន រុស្ស៊ី និងឥណ្ឌា នៅតែបន្តស្វែងរកវិធីសាស្ត្រប្រយុទ្ធក្នុងអវកាស ដូចជាការវាយប្រហារលើ ផ្កាយរណប ប្រព័ន្ធទំនាក់ទំនង ឃ្លាំមើល និងប្រព័ន្ធរុករក (GPS) របស់គូប្រជែងផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *

seventeen − sixteen =

ពេញនិយម

Exit mobile version